ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ត្រឡប់​មក​បង្ក​ព្យុះ​ភ្លៀង​លើ​សមរភូមិ​វាលស្មៅ​ជាមួយ Real Madrid ជា​ថ្មី

5 ឆ្នាំ មុន

Zinedine Zidane ដែលធ្លាប់ជាកីឡាករ និងជាអតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid ដ៏ឆ្នើម ពេលនេះត្រូវបានក្លិបប្រកាសជាផ្លូវការគឺលោកត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីសម្រាប់ដឹកនាំក្រុម Real Madrid…

Zinedine Zidane ដែលធ្លាប់ជាកីឡាករ និងជាអតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid ដ៏ឆ្នើម ពេលនេះត្រូវបានក្លិបប្រកាសជាផ្លូវការគឺលោកត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីសម្រាប់ដឹកនាំក្រុម Real Madrid សារជាថ្មី ។ នេះបើតាមប្រភពពីគេហទំព័រផ្លូវការរបស់ក្លិបអធិរាជស Real Madrid ។

ស្ថិតក្រោមរាជកាលរបស់គ្រូបង្វឹកឆ្នើមរូបនេះដែលបានដឹកនាំក្លិបត្រឹមតែរយៈពេល២ឆ្នាំ ៥ខែ ប៉ុណ្ណោះ តែ Zidane បានធ្វើឱ្យក្លិបអធិរាជសក្លាយជាក្លិបយក្សមួយដ៏ខ្លាំងក្នុងសមរភូមិវាលស្មៅដោយលោកបាននាំយកពានជាច្រើនដូចជា Champions League (3), Club World Cups (2), European Super Cups (2), Laliga (1), Spanish Super Cup (1) ផងដែរ ។

តាមប្រភពខាងលើបន្តថា កិច្ចសន្យារបស់ Zinedine Zidane ជាមួយនឹងក្លិបអធិរាជស Real Madrid សម្រាប់ការត្រឡប់មកដឹកនាំក្រុមជាថ្មីគឺមានសុពលភាពរហូតដល់ថ្ងៃទី30  ខែមិថុនា ឆ្នាំ2022 ផងដែរ ៕

https://www.facebook.com/RealMadrid/videos/260597711533054/?t=366