ឃាត់ខ្លួន​យោធា​ម្នាក់​ជា​…​និង​ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ


ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​យោធា និង​ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​នោះ​បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ដោយ​លោក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ និង​លុយ​របស់​ជន​រង​គ្រោះ​អស់​ជា​ច្រើន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៣​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង សុ​ផានិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​មុខរបរ​យោធា ។ ជនសង្ស័យ​ឈ្មោះ​ដួង ចំណាប់ ហៅ​អូន​តូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​ឃុំ​កើតហេតុ (​ទើបតែ​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៩) ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​នាឡិកាដៃ​ម៉ាក​សេ​កូ (Seiko) ខ្សែ​ស្បែក ពណ៌​ខ្មៅ តួ​ពណ៌​មាស​១ គ្រឿង ។ លោហៈធាតុ​ពណ៌​លឿង​ដុំ​មូល​មួយ ដែល​មាន​អង្កត់ផ្ចិត​១៤​ម​.​ម និង​កម្រាស់​៤​ម​.​ម ។ លុយ​ដុល្លារ​៣.៥០០​ដុល្លារ (​ក្រដាស់​១០០​ដុល្លារ ៣៤​សន្លឹក ក្រដាស់​៥០​ដុល្លារ ១​សន្លឹក ក្រដាស់​២០​ដុល្លារ ២​សន្លឹក ក្រដាស់​១០​ដុល្លារ​១​សន្លឹក​) និង​លុយ​ខ្មែរ​២០​ម៉ឺន​រៀល ។ កូនសោ ពណ៌​ស ម៉ាក Mason១​គ្រឿង ។ កាបូប​ស្បែក​ពណ៌​ទឹកប៊ិច​ចាស់ (​កាបូបដៃ​) ១ ។ ទូរស័ព្ទ​៥​គ្រឿង ។

មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ធ្វើការ ចូល​សម្រាក​ក្នុងផ្ទះ​ជួល​ខាងលើ​ដោយ​មិន​បាន​បិទទ្វារ​ចាក់សោ​ផ្ទះបាយ​ខាងក្រោយ​ឡើយ ហើយ​បាន​ទុក​កាបូប​យួរដៃ​ពណ៌​ខ្មៅ ដែល​មាន​សម្ភារ​មួយ​ចំនួន​ដូច​ខាងលើ​ក្នុង​នោះ​លុះ​មក​ដល់​វេលា​ម៉ោង​៦​ព្រឹក​ជន​រង​គ្រោះ​ក៏​ភ្ញាក់​ដឹងខ្លួន​ឡើង​រក​កាបូប​យួរដៃ​មិនឃើញ ហើយ​ទ្វារផ្ទះ បាយ​ខាងក្រោយ​ផ្ទះ​ចំហរ​ក៏​នាំ​គ្នា​ដើរ​រក​សម្ភារ​តែ​មិនឃើញ​ទើប​ដឹង​ថា ចោរ​ចូល​មក​លួច​យក​សម្ភារ​ទាំងនោះ​ទៅ ហើយ​ក៏​បាន​រាយការណ៍​មក​ការិយាល័យ​ជំនាញ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ដ​បទល្មើស ។

លោក​ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ដួង ចំណាប់ ហៅ​អូន​តូច បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​របស់​ជន​រង​គ្រោះ​ក្នុង​មួយ​យប់​ចំនួន​០២​លើក ។ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​វេលា​ម៉ោង​២​និង​០០​នាទី​រំលង​អធ្រាត្រ​បាន​ជិះ​កង់​ចេញពីផ្ទះ​ទៅ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​បាន​ចំនួន​ពីរ​គ្រឿង​រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ក៏​បាន​ជិះ​កង់​ទៅ​ធ្វើ​សកម្មភាព​លួច​ជា​លើក​ទី​ពីរ​យក​បាន​ទូរស័ព្ទ​បី​គ្រឿង និង​លុយ​មួយ​ចំនួន​ទៀត ។

ក្រោយ​កើតហេតុ​ការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​មាន​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​មក​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​សហការ​បង្ក្រាប​ចាប់​ជនល្មើស ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ