ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វត្ត​បាកាន​»​ព្រះ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច មាន​ប្រវត្តិ​និទាន​ទាក់ទិន​ឈ្មោះ​ខេត្តពោធិ៍សាត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ខេត្តពោធិ៍សាត់​មាន​វត្ត​ចំនួន​១៩៣ ក្នុង​នោះ​គណៈមហានិកាយ​មាន​១៨៤​វត្ត និង​គណៈធម្មយុត្តិកនិកាយ​៩​វត្ត​។ ចំពោះ​វត្ត​បាកាន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ចម្ងាយ​ប្រមាណ​២៥០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់ ៖ នៅ​ខេត្តពោធិ៍សាត់​មាន​វត្ត​ចំនួន​១៩៣ ក្នុង​នោះ​គណៈមហានិកាយ​មាន​១៨៤​វត្ត និង​គណៈធម្មយុត្តិកនិកាយ​៩​វត្ត​។ ចំពោះ​វត្ត​បាកាន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ចម្ងាយ​ប្រមាណ​២៥០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ និង​ប្រមាណ​១៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ពោធិ៍សាត់​។ បាកាន​ជា​វត្ត​មួយ​ខុស​ពី​វត្ត​ដទៃ​ដោយសារ​តែ​ព្រះ​ពុទ្ធរូប​នៅ​ក្នុង​ព្រះ​វិហារ និង​សាលាឆាន់​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច ទោះបី​អ្នកស្រុក​អ្នក​ភូមិ​សម័យ​កាលនោះ​ខំ​បង្វិល​ឲ្យ​បែរ​ទៅ​ទិស​ខាងកើត​យ៉ាងណា​ក៏​ដោយ ក៏​ស្អែក​ឡើង​ព្រះ​អង្គ​បែរ​ទៅ​ទិស​ខាងលិច​វិញ​ដដែល ។

វត្ត​បាកាន​មានឈ្មោះ​បោះ​សំឡេង​ល្បី​សក្តិ​សិទ្ធិ​តាំង​តែ​ពី​ដើម​មក តាម​រយៈ​បារមី​ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច និង​ដើម​ពោធិ៍​រសាត់​មួយ​ដើម​ដែល​ដុះ​ក្នុង​វត្ត​នេះ រហូត​ដាក់​ឈ្មោះ​ខេត្ត​ថា​ជា​ខេត្តពោធិ៍សាត់ ។ ពី​ដូនតា​មក​មានការ​និទាន​ថា ទីតាំង​វត្ត​បាកាន​នេះ គឺជា​ចំណុចកណ្ដាល​នៃ​ប្រទេស​កម្ពុជា​។ ដើម​ពោធិ៍​ដាំ​នៅ​ខាងកើត​ព្រះ​វិហារ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ ដោយ​បាន​កំណត់​ថា ព្រះ​ពុទ្ធរូប​នៅ​ក្នុង​ព្រះ​វិហារ និង​សាលាឆាន់​ដែល​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច ជួយ​មើលថែ​រក្សា​ទឹកដី​ខេត្ត​ទាំង​ប៉ុន្មាន​ចាប់ពី​ត្រឹមហ្នឹង​រហូត​ដល់​ប្រទេស​ថៃ ។ ចំណែក​ព្រះ​នៅ​ក្នុង​អាសនៈ​ក្រោម​ដើម​ពោធិ៍​ដែល​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងកើត គឺ​មើលថែ​រក្សា​ទឹកដី​ខេត្ត​ទាំង​ប៉ុន្មាន​រហូត​ដល់​ប្រទេស​វៀតណាម ។

ទាក់ទិន​នឹង​រឿង​នេះ​លោក សៅ ស៊ិ​ន មេ​ភូមិ​បាកាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កាល​ដើម​ឡើយ​មាន​ដើម​ពោធិ៍​មួយ​ដើម​អណ្ដែត​បញ្ច្រាស​ទឹក​ពី​ទន្លេសាប​ឡើង​មក​លើ ។ អ្នកស្រុក​អ្នក​ភូមិ​ផ្អើល​ឆោឡោ​នាំ​គ្នា​យក​ខ្សែពួរ​ទាក់​នៅ​តែ​មិន​ឈ្នះ ។ លុះ​មក​ដល់ទី​នេះ ចាស់​ៗ​លេងភ្លេង​បួងសួង និង​យក​អំបោះ​៧​សរសៃ​ទាក់​ទើប​ជាប់ ហើយ​បាន​យក​មក​ដាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​អាយុកាល​ជាង​៣០០០​ឆ្នាំ​មក​ហើយ ។ ពី​មុន​ដើម​ពោធិ៍​នេះ​មាន​រូង​ក្រោម​ដី​មួយ ពេល​ដែល​អ្នកស្រុក​អ្នក​ភូមិ​មាន​រវល់​បុណ្យ​ទាន ឬ​ការ​កូនចៅ ម្ដង​ៗ​ខ្វះ​ចានឆ្នាំង អាច​ទៅ​អុជ​ធូប​បួងសួង​សុំ​ខ្ចី​យក​ប្រើប្រាស់​បាន ។ ប៉ុន្តែ​ក្រោយមក​ដោយសារ​អ្នក​ខ្ចី​មិន​យក​ទៅ​សង​គេ​វិញ គេ​ក៏​បិទទ្វារ​ឈប់​ឲ្យ​ខ្ចី​រហូត​មក ហើយ​បាន​បន្សល់​ទុក​ស្នាម​ខ្លោងទ្វារ​នៅ​នឹង​គល់​ពោធិ៍​មក​ដល់​សព្វ​ថ្ងៃនេះ ។

ព្រះ​តេជគុណ​ឡាយ កន ព្រះ​គ្រូ​ចៅអធិការ​វត្តមាន​សង្ឃដីកា​ថា «​វត្ត​បាកាន​ពិតជា​មាន​បារមី​ស័ក្តិសិទ្ធិ​ពិតប្រាកដ​មែន សូ​ម្បី​តែ​ញោម​របស់​ព្រះ​អង្គ​បក​ក្រមរ​ដើម​ពោធិ៍​យក​ទៅ​ដុត​ដាំទឹក​ក៏​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ចុកពោះ​ប្រកាច់ប្រកិន​ដែរ ។ ជាក់ស្ដែង​លោកគ្រូ​សូត្រ​មួយ​អង្គ​បាន​ឡើង​កាប់​មែក​ពោធិ៍​ចំនួន​៣​មែក​ដើម្បី​សាងសង់​ព្រះ​វិហារ បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក៏​សុគត​បាត់​ទៅ ។ សព្វ​ថ្ងៃនេះ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​ខេត្ត​ដែល​មាន​ជំនឿ​លើ​បារមី​វត្ត​បាកាន តែងតែ​នាំ​គ្នា​មក​បួងសួង ឬ​កោរសក់​លាបំណន់ នៅ​ពេល​ដែល​ពួក​គាត់​បន់ស្រន់​អ្វីមួយ​បាន​សម្រេច​ដូច​បំណង​ហើយ ដូច​ជា​ការងារ​រាជការ​បាន​ជោគជ័យ ទទួល​លាភ​ដូច​បំណង មុខរបរ​រកស៊ី​កាក់កប រៀប​ការ​មិន​មានកូន អ្នក​ជំពាក់​លុយ​មិន​សង ជំងឺ​បានជា​សះស្បើយ ឬ​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ពុំ​មាន​គ្រោះថ្នាក់​ជាដើម ។

សូ​ម្បី​តែ​អ្នក​បន់ស្រន់​កាលសម័យ​លន់ ន​ល់ និង​សម័យ​ប៉ុ​ល ពត ក៏​នៅ​តែ​មក​លាបំណន់​ដែរ ។ កន្លែង​បន់ស្រន់​មាន​ដូច​ជា កន្លែង​ឧកញ៉ា​ព្រះធម៌​រាជ​នៅ​ជ្រុង​ខាងលិច​ព្រះ​វិហារ​, ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ត្រ​ទិស​ខាងលិច​ក្នុង​ព្រះ​វិហារ និង​ព្រះ​អង្គ​ខ្មៅ​លើ​ភ្នំ ក្រោម​ដើម​ពោធិ៍​រសាត់​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ