ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​មី​យ៉ា​ន់​ម៉ា នឹង​ធ្លាក់​ចុះ​ដោយសារ​ការ​ថយ​ចុះ​តម្រូវការ

5 ឆ្នាំ មុន

រ៉​ង់​ហ្គូ​ន​៖ ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​អង្ករ ជា​ពិសេស​ពី​ប្រទេស​ចិន ធ្វើ​ឱ្យ​ឈ្មួញ​លក់​អង្ករ​ព្រួយបារម្ភ​ដោយសារ​ទីផ្សារ​អាច​ប្រឈម​នឹង​ការ​ចាល់​ប្រើ​មិន​អស់ ព្រោះតែ​មាន​សេសសល់​ពី​រដូវ​កាល​មុន ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​ច្រើន​ជាង​តម្រូវការ​។ បើ​ទោះបីជា​ការ​នាំ​ចេញ​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧ ដល់​ឆ្នាំ ២០១៨…

រ៉​ង់​ហ្គូ​ន​៖ ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​អង្ករ ជា​ពិសេស​ពី​ប្រទេស​ចិន ធ្វើ​ឱ្យ​ឈ្មួញ​លក់​អង្ករ​ព្រួយបារម្ភ​ដោយសារ​ទីផ្សារ​អាច​ប្រឈម​នឹង​ការ​ចាល់​ប្រើ​មិន​អស់ ព្រោះតែ​មាន​សេសសល់​ពី​រដូវ​កាល​មុន ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​ច្រើន​ជាង​តម្រូវការ​។ បើ​ទោះបីជា​ការ​នាំ​ចេញ​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧ ដល់​ឆ្នាំ ២០១៨ មាន​ជាង ៣​លាន​តោន​ក៏​ដោយ ក៏​នៅ​មានការ​ផ្គត់ផ្គង់​សេសសល់​ដែល​ការ​ប្រើប្រាស់​សកល​បាន​ធ្លាក់​ចុះ​។

លោក U Than Than Oo អនុប្រធាន​សហព័ន្ធ​អង្ករ​មី​យ៉ា​ន់​ម៉ា បាន​និយាយ​ថា​ការ​នាំ​ចេញ​អង្ករ​នឹង​មានការ​លំបាក ក្នុង​ការ​យកឈ្នះ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​។ លោក​បាន​កត់​សម្គាល់ថា​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ដោយ​ប្រទេស​នេះ​មិន​បាន​យកចិត្តទុកដាក់​ដូច​មុន​ទេ​។ ទន្ទឹម​នឹង​នេះ​ដែរ​លោក U Chan Thar Oo ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា​និយាយ​ថា ការ​នាំ​ចេញ​អង្ករ​នឹង​មិន​សម្រេច​បាន​គោលដៅ ២.៥​លាន​តោន​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៨-២០១៩ នោះ​ទេ​។ សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២០-២០២១ សហព័ន្ធ​រំពឹង​ថា​នឹង​លក់​បាន ៤​លាន​តោន​ទៅ​ទីផ្សារ​ក្រៅប្រទេស និង ទទួល​បាន ១.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ច្រករបៀង​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​និង​ចិន នៅ​ចុងខែ​កុម្ភៈ បាន​ស្វែងរក​ការ​ធានា​ពី​ប្រទេស​ចិន​លើ​កូតា​នាំ​ចេញ​អង្ករ​ចំនួន ៤​សែន​តោន ដែល​កើនឡើង​ពី​កូតា​ឆ្នាំ ២០១៦ ចំនួន​១​សែន​តោន​ដែល​មិន​បាន​កើនឡើង​។

បច្ចុប្បន្ន​រដ្ឋាភិបាល​ប្រទេស​មី​យ៉ា​ន់​ម៉ា​និង​ប្រទេស​ចិន មាន​សេចក្តីព្រាងច្បាប់​ស្តី​ពី​កូតា​ចំនួន ៤​សែន​តោន ដោយ​ព​ត៌​មាន​លំអិត​មិន​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​ទេ​។ ដោយឡែក​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា​ក៏​ចង់បាន​ពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ផង​ដែរ​។ ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧-២០១៨ មាន ២១% នៃ​ការ​នាំ​ចេញ​សរុប ហើយ​បរិមាណ​នាំ​ចេញ​ថយ​ចុះ​ចាប់តាំងពី​ឆ្នាំ​សារពើពន្ធ ២០១១-២០១២ នៅ​ពេល​វា​មាន ៣០% នៃ​ការ​នាំ
ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ