ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ជ័យ សុី​នេ​ត ប្រដាល់​១៩​ឆ្នាំ​សល់​ត្រឹមតែ​សម្បក​កាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឱកាស​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ ឃឹម ពេជ្រ​ចិន្តា នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១០ មីនា កីឡាករដែល​ធ្លាប់​ល្បីល្បាញ​ខ្លាំង​មុន​ធ្លាក់ដៃ ជ័យ…

រាជធានីភ្នំពេញ ៖ ឱកាស​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ ឃឹម ពេជ្រ​ចិន្តា នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១០ មីនា កីឡាករដែល​ធ្លាប់​ល្បីល្បាញ​ខ្លាំង​មុន​ធ្លាក់ដៃ ជ័យ សុី​នេ​ត បាន​សារភាព​ថា ​ខ្លួន​នៅ​តែ​ទទួល​ការ​ប្រកួតទាំង​វ័យ​ខ្លួន​កាន់តែ​ជ្រេ និង​កាន់តែ​ខ្សោយកម្លាំង​នា​ពេល​នេះគឺ​ដោយសារ​តែ​ជីវភាព​សុទ្ធសាធ​ ។

លោក​ថា ខ្លួន​រាល់ថ្ងៃ​អត់​មាន​អ្វី​រំពឹង​ក្រៅពី​ការ​ប្រដាល់​នោះ​ទេ ដោយ​អះអាង​ថា បើ​ក្នុង​មួយ​ខែ មិន​មានការ​ផ្គូរ​ផ្គងអោយ​ឡើង​រេញ​ម្ដងគឺ​នឹង​ដាច់​ពោះ​នោះ​ផង​ ។ ស្ថិត​ក្នុង​វ័យ​៣៤​ឆ្នាំ តែ​គេ​កត់​សម្គាល់ថា កីឡាករ ជ័យ សុី​នេ​ត មាន​រូបរាង និង​មុខមាត់​ចំណាស់ដោយសារ​តែ​លោក​បាន​សារភាព​ថា ខ្លួន​នឿយ និង​ពិបាកចិត្ត​ខ្លាំង​ ។

លោក​ថា ​ខ្លួន​កើត​ក្នុង​ត្រកូល​អ្នកក្ ធ្វើ​តែ​កម្មករ និងសុី​ឈ្នួល​គេហើយ​ក្រោយមក​ក៏បាន​ប្រឡូក​ការ​ប្រដាល់​តាំងពី​វ័យ​១៥​ឆ្នាំ ដើម្បី​រក​លុយ​ចិញ្ចឹម​ខ្លួន​ ។ លោក​ធ្លាប់​បោះបង់​ការ​ប្រដាល់​មួយ​លើក​ជា​ពីរ​លើក​ហើយ ដើម្បីរ​ត់ទៅ​សុី​ឈ្នួល​នៅ​ប្រទេស​ជិតខាង និង​ធ្វើ​ជា​កម្មករ​សំណង់​ជាដើម ប៉ុន្តែ​មិន​បាន​សល់​លុយ​សល់​កាក់​អ្វី​ទេ ព្រោះតែ​ការ​នៅ​ក្នុង​ពេល​នោះ​បណ្ដាល​អោយ​លោក​ឈឺ​វិញ​ ។

លោក​សម្រេចចិត្ត​ត្រលប់​មក​ការ​ប្រដាល់​វិញហើយក៏រ​ស់ទាំង​លំបាក​រាល់ថ្ងៃ ស្របគ្នា​ដែល​លោក​ក្រៅពី​ធ្វើ​សំណង់​គឺ​មិន​មានចំណេះ​ដឹង​អ្វី​ធ្វើបើ​ដកខ្លួន​ពី​ការ​ប្រដាល់ ​។ លោក​សារភាព​ថា ជីវភាព​រាល់ថ្ងៃ​មិន​ខុស​ពី​រស់​មួយ​កេរ​ៗ​ដូច​មាន់​នោះ​ទេ ដោយ​លុះត្រាតែ​មានការ​ផ្គូរ​ផ្គង​អោយ​ឡើង​ប្រដាល់ទើបបាន​លុយ​ខ្លះ​ចាយវាយ និង​បង់ថ្លៃ​ឈ្នួល​ផ្ទះ​នៅ​ម្ដុំ​ប្ញ​ស្សី​កែវ ខណៈ​ដែល​ភរិយា​របស់​លោក​ដែល​ត្រូវ​មើលថែ​កូន​តូច​២​នាក់​ក៏មាន​ជំងឺ​ឈាមស​សុី​ឈាមក្រហម​ប្រចាំ​កាយមិន​អាច​ទៅ​ធ្វើការ​អ្វី​បាន ​។

លោក​ថា​ រាល់ថ្ងៃ​សល់តែ​មួយ​ផ្លូវ​គត់គឺ​បាន​លុយ​ពី​ការ​ប្រកួត​ក្នុង​មួយ​ប្រកួត​៣៥​មុឺ​ន​រៀល ដោយ​ក្នុង​មួយ​ខែ​បង​ៗ​ជា​គណកម្មការ និង​ជា​គ្រូបង្វឹក​ក៏បាន​ផ្គូរ​ផ្គង​អោយ​ប្រកួត​អោយ​ហោច​ណាស់​ក៍បាន​មួយ​លើក​គ្រាន់​ចិញ្ចឹម​ខ្លួន ​។

ងាក​ទៅ​កាន់ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​មុន​នេះ​វិញ លោក​ត្រូវ​គេ​ឃើញ​បរាជ័យ​ក្រោម​ដៃ ​ឃឹម ពេជ្រ​ចិន្តា ដែល​ជា​ដៃគូ​ចាស់​ដោយ​ពិន្ទុបន្ទាប់​ពី​ប្រឹង​ប្រកួត​យ៉ាង​ពិបាក​ផង​ដែរ​តែ​មិន​អាច​បុក​ត្រូវ​គោលដៅ​ ។

លោក​ថា​ ខ្លួន​ប្រឹង​ខ្លាំ​ងណាស់ ប៉ុន្តែ​មក​ពី​ការ​ហូប​ចុក​ក៍៏មិន​គ្រប់គ្រាន់ ហើយ​វ័យ​កាន់តែ​ជ្រេ ទើប​ធ្វើ​អោយ​លោក​ស្ទក់​ៗ ដៃ​មិនរ​ហ័យ និង​មិនសូវ​វាយ​ល្អ​ដូច​មួយ​រយៈពេល​មុន​ ។ យ៉ាងណាមិញ លោក​ថា ហេតុផល​ដែល​លោក​ចាញ់​ពិន្ទុ ឃឹម ពេជ្រ​ចិន្តា នៅ​ក្នុង​ថ្ងៃ​នោះក៏​ព្រោះតែ​លោក​ភ្លាត់​វាយ​ត្រូវ​ប្រដាប់​ការពារ​គេហើយ​ត្រូវ​គណកម្មការ​ពិន័យ​កាត់​ពិន្ទុ​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ