ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្ត្រី​ម្នាក់​ជួប​គ្រោះថ្នាក់​យ៉ាង​រន្ធត់​នៅ​ចំណុច​ស្តុ​ប​មួយ​កន្លែង

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​មួយ​គ្រឿង​បត់​ស្តាំត្រង់ចំណុច​ស្តុប​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ បណ្តាល​ឱ្យ​ស្ត្រី​​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ចោមរោម​មើល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦…

ខេត្តសៀមរាប ៖ រថយន្ត​មួយ​គ្រឿង​បត់​ស្តាំត្រង់ចំណុច​ស្តុប​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ បណ្តាល​ឱ្យ​ស្ត្រី​​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ចោមរោម​មើល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ស្តុប​មុខ​ផ្សារ​ពួក ក្បែរ​រូបសំណាក​យាយ​កាន់​កណ្តៀវ ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាន់ សា​មឿ​យ ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១A-៩៤២៧ ។​

ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊​យ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ៣A -១៧៥៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ប្រាប់​ឱ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊​យ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បត់​ស្តាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ស្តាំ​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

លោក​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​របស់​អធិការ​ស្រុក​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង ដើម្បី​អូស​យក​រថយន្ត​និង​ម៉ូតូ​ចេញ កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​អូស​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជន​រង​គ្រោះ យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ពួក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ