ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី និង​អូស្ត្រាលី​មាន​គោលបំណង​ចាប់ដៃ​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ យោង​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​គោលបំណង​បង្កើត​តំបន់​សេដ្ឋកិច្ច​រួម​ដ៏​ធំ​មួយ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងអស់​បន្ទាប់​ពី​មានការ​ចរចា​អស់​៩​ឆ្នាំ​មក ។ កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ស៊ីជម្រៅ​រវាង​ឥណ្ឌូ​នេ​ស៊ី…

ឥណ្ឌូ​នេ​ស៊ី ៖ យោង​តាម​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​គោលបំណង​បង្កើត​តំបន់​សេដ្ឋកិច្ច​រួម​ដ៏​ធំ​មួយ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងអស់​បន្ទាប់​ពី​មានការ​ចរចា​អស់​៩​ឆ្នាំ​មក ។

កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ស៊ីជម្រៅ​រវាង​ឥណ្ឌូ​នេ​ស៊ី និង​អូស្ត្រាលី (IACETA) ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ទីក្រុង​ហ្សា​ការ​តា​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​តំណាង​ប្រទេស​ទាំង​ពីរ​គឺ Enggartiasto Kukita និង Simon Brimingham ដោយ​មាន​លោក​អនុ​ប្រធានាធិបតី Jasuf Kalla ជា​សាក្សី ។

កិច្ចព្រមព្រៀង​ខាងលើ​នឹង​លុប​បំបាត់​បន្តិច​ម្តង​ៗ​រហូត​ដល់​១០០%​នូវ​ពន្ធ​អូស្ត្រាលី និង ៩៤%​នូវ​ពន្ធ​ឥណ្ឌូ​នេ​ស៊ី និង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​ធំ​ៗ​ដូច​ជា​យានយន្ត វាយនភ័ណ្ឌ ស្បែកជើង ក​សិ​អាជីវកម្ម អាហារ និង​ភេសជ្ជៈ និង​គ្រឿង​សង្ហា​រឹម​ជាដើម​ ។

កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​រួម​មានការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ដំណើរការ​ពន្ធ​ដើម្បី​លើកតម្កើង​បរិស្ថាន​សេដ្ឋកិច្ច​ដែល​មាន​ភាព​លូតលាស់​ទៅ​មុខ និង​មាន​តម្លាភាព​ផង​ដែរ​សម្រាប់​ប្រទេស​ទាំង​ពីរ ។ អត្ថប្រយោជន៍​សេដ្ឋកិច្ច​នឹង​កើត​មាន​ឡើង​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​អាច​សហការ​ផលិត​ផលិតផល​ដែល​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី ឬ​ទៅ​ប្រទេស​ជុំវិញ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ