ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់ឱ្យ​ជម្រើសជាតិអា​ហ្ស​ង់​ទី​ន​ឈ្នះ ក្រុម​ទាំងមូល​ត្រូវធ្វើ​រឿង​១​សម្រាប់ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​អ្នកមាន​បុណ្យ Carles Rexach បាន​លើក​ឡើង​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ត្រូវ​តែ​ផ្តល់​ការ​គាំទ្រ​ដល់​ជើង​ខ្លាំង Lionel…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​អ្នកមាន​បុណ្យ Carles Rexach បាន​លើក​ឡើង​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ត្រូវ​តែ​ផ្តល់​ការ​គាំទ្រ​ដល់​ជើង​ខ្លាំង Lionel Messi ប្រសិនបើ​ចង់​ឈ្នះ​ការ​ប្រកួត ។

ការ​លើក​ឡើង​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ដំណឹង​ថា Messi នឹង​ចូល​ប្រកួត​វិញ​នៅ​ក្រុម​ជម្រើសជាតិ ក្រោយ​ពី​សម្រាក​អស់​រយៈពេល​៨​ខែ​បន្ទាប់​ពី World Cup ២០១៨ ។ គេ​នឹង​ទៅ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយនឹង Venezuela និង Morocco ។

Rexach បាន​ប្រាប់​សារព័ត៌មាន Super Deportivo ថា ៖«​ខ្ញុំ​ចង់ឱ្យ Messi ឈ្នះ​ពាន World Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ជាមួយនឹង​ការ​ពេញចិត្ត ។ វា​ពិតជា​សំខាន់​សម្រាប់​គេ​និង​ក្រុម​អា​ហ្ស​ង់​ទី​ន​ទាំងមូល ។ គេ​ខ្វះ​ការ​គាំទ្រ ។ គេ​អត់​មាន​កីឡាករ​ដែល​ល្អ​ដូច​ពេល​លេង​នៅ Barcelona និង ពេល​ខ្លះ​ក៏​មាន​កីឡាករ​ល្អ​ដែរ តែ​ពួក​គេ​មិន​ចេះ​ដឹង​តាក់​ទិ​ក​របស់ Messi»​។

អតីត​គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា ៖«​អា​ហ្ស​ង់​ទី​ន​ត្រូវ​តែ​បង្កើត​ក្រុម ដែល Messi អាច​ធ្វើ​អ្វី​ដែល​គេ​ចង់​និង​ដឹង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi គឺជា​កីឡាករ​អា​ហ្ស​ង់​ទី​ន​ដែល​ស៊ុត​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ ៦៥​គ្រាប់ ក្នុង​ការ​ប្រកួត​១២៨​ដង និង បាន​ក្បែរ​នឹង​ជាប់​បាន​ពាន World Cup កាលពី​ឆ្នាំ ២០១៤ តែ​ចាញ់​អា​ល្លឺ​ម៉​ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ