ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​ណាស់​អ្នកមាន​ផ្ទះ​ឬ​តូប​លើ​ចិញ្ចើម​​ផ្លូវ​… ស្តែង​នេះ​បាត់​ជីវិត​១​គ្រួសារ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ដ៏រន្ធត់ដែល​បាន​កើតឡើង​នេះ​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថាជា​ការ​ប្រឈម​មួយ​​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​មានផ្ទះ​ឬ​តូប​លក់ដូរតែង​នាំ​គ្នា​សង់​នៅ​ជាប់​ចំណី​ផ្លូវ​ ងាយស្រួល​ប្រកប​មុខ​របរ ។ ប៉ុន្តែ​វា​ផុយ​ស្រួយ​ណាស់ បើ​ផ្លូវ​នោះ​មានការ​ធ្វើចរាចរណ៍​មមារ​ញឹក ព្រោះ​អាច​មាន​គ្រោះថ្នាក់​ជាយ​ថាហេតុ…

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ដ៏រន្ធត់ដែល​បាន​កើតឡើង​នេះ​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថាជា​ការ​ប្រឈម​
មួយ​​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​មានផ្ទះ​ឬ​តូប​លក់ដូរតែង​នាំ​គ្នា​សង់​នៅ​ជាប់​ចំណី​ផ្លូវ​ ងាយស្រួល​ប្រកប​មុខ​របរ ។ ប៉ុន្តែ​វា​ផុយ​ស្រួយ​ណាស់ បើ​ផ្លូវ​នោះ​មានការ​ធ្វើចរាចរណ៍​មមារ​ញឹក ព្រោះ​អាច​មាន​គ្រោះថ្នាក់​ជាយ​ថាហេតុ ពិសេស​នៅ​ពេល​យប់ ប្រសិនបើ​រថយន្ត​មាន​បញ្ហា​ដូច​ជា​បែក​កង់ អ្នកបើកបរ​ងងុយដេក ឬ​មាន​បាតុភាព​ផ្សេង​ៗ​ទៀត​ ដូច​ជាគ្រោះថ្នាក់​ខាងលើ​នេះ​​ជាដើម ពិតជា​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់ ។

ជាក់ស្តែង យ៉ាង​ហោច​ណាស់ ​មនុស្ស៣​នាក់​ជា​ម្តាយ​និង​កូនបាន​ស្លាប់​បាត់បង់​ជីវិត​តែមួយប៉ព្រិច​ភ្នែក និង​ប្តី​រង​របួសធ្ងន់ ដោយសារ​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បុក​ចូល​ផ្ទះ រួច​ក្រឡាប់​សង្កត់​ផ្ទះ​នៅ​ជាប់​ចិញ្ចើម​ផ្លូវ​ជាតិ ​ដែល​រកតែ​បំណែ​ក​ក៏​សឹង​គ្មាន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៤​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ​មីនា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​១ ​​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស
ស្រុក​ស្វាយ​ជ្រំ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុសមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍​ដោយ​ទាញ​យក​សពស្ត្រី​​ជា​​ម្តាយ​និង​កូន​២​នាក់​ចេញពី​គំនរ​ផ្ទះ​បែកបាក់​ ក្រោម​រថយន្ត និង​នាំ​យក​បុរស​ជា​ប្តី​ដែលរបួសធ្ងន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដើម្បី​សង្គ្រោះភ្លាមៗ ។ ចំណែក​រថយន្ត ត្រូវ​បាន​ស្ទូច​យក​ទៅ​ការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ នាង ពូ​តា អាយុ៤៧​​ឆ្នាំ មាន​មុខរ​បរជា​ជាង​ជួសជុល​ម៉ូតូ ។ មុនពេល​កើតហេតុ មាន​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥មួយគ្រឿង បើកបរ​ពី​ខាង​លិច​ទៅ​ខាងកើត លុះ​ទៅដល់​ចំណុច​ខាងលើ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​ចូល​ផ្ទះ​ជន​រង​គ្រោះ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​លាន់​ស្នូរ​ដូច​គ្រាប់បែក ។ ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ផ្អើល​ដល់អ្នក​ភូមិ​នាំ​គា្នរ​ត់ទៅ​មើល ឃើញ​ប្តី​រង​របួសធ្ងន់ ឯ​ប្រពន្ធ និង​កូន​២​នាក់​ស្លាប់​ក្រោម​គំនរ​ផ្ទះ​គួរ​ឲ្យ​រន្ធត់ ។

សព​ជន​រង​គ្រោះ​ម្តាយ​-​កូន​ទាំង​៣​នាក់ ត្រូវបាន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី រីឯ​ប្តី​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ។

សូម​បញ្ជាក់​ថា ស្ត្រី​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទើបតែ​ឆ្លងទន្លេ​បាន​មួយ​ខែ​ប៉ុណ្ណោះ ដែល​នេះ​ពិតជា​សោកសង្រេង​ខ្លាំង​ណាស់ សម្រាប់​គ្រួសារ​មួយ​នេះ ។ លោក ពិន អាន អធិការ​នគរបាល​ស្រុក​ស្វាយជ្រំ​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នោះ លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​គ្រោះថ្នាក់ រថយន្ត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ឈ្មោះ នាង ពូ​តា អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។ ភ្លាម​ៗ កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ទៅ​ដល់ទាញ​យក​សាកសព​ទាំង​៣​នាក់​ម្តាយ​-​កូន ព្រមទាំង​បញ្ជូន​បុរស​ជា​ប្តី​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

អត្ថបទសរសេរ ដោយ