ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​និងកូនជួបគ្រោះថ្នាក់លើផ្លូវ​បេតុង​ភូមិឫស្សី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​​បើកបរ​ម៉ូតូមួយគ្រឿងមាន​ឌុប​កូនប្រុស​ស្រី​តូច​ៗចំនួន​​២នាក់​​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​ទិញ​ចំណីអាហារ​ហូប ហើយបើកបរ​​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ ក៏​​ជ្រុល​ទៅ​បុក​​ជា​មួយ​​រថយន្ត​​មួយគ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ឪពុកដែលជាអ្នក​បើកបរ និង​​កូនម្នាក់​រង​របួសធ្ងន់​ ​ចំណែក​កូន​ម្នាក់​ទៀត​រង​របួស​​ស្រាល ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​​បើកបរ​ម៉ូតូមួយគ្រឿងមាន​ឌុប​កូនប្រុស​ស្រី​តូច​ៗចំនួន​​២នាក់​​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​ទិញ​ចំណីអាហារ​ហូប ហើយបើកបរ​​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ ក៏​​ជ្រុល​ទៅ​បុក​​ជា​មួយ​​រថយន្ត​​មួយគ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ឪពុកដែលជាអ្នក​បើកបរ និង​​កូនម្នាក់​រង​របួសធ្ងន់​ ​ចំណែក​កូន​ម្នាក់​ទៀត​រង​របួស​​ស្រាល ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៩ ទល់​មុខ​ផ្ទះ​លក់​សាច់​ពិសេស​១៦៨ ផ្លូវ​បេតុង ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្តមួយគ្រឿង​​ម៉ាកឡិចស៊ីស​ RX៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៦៥៩៨ ជិះដោយ​ប្តី​ ប្រពន្ធ ​និង​កូន​តូច​ចំនួន​៣​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

ប្រភពដដែលបាន​បន្ត​ថា លុះរថយន្ត​ឡិចស៊ីស​បើកមក​​ដល់​ចំណុ​ច​កើតហេតុខាងលើ​ ក៏​ស្រាប់តែ​​មាន​បុរស​ម្នាក់​​បើក​បរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AM-៤០៩៩ មាន​​ដឹក​កូនប្រុស​ស្រី​ចំនួន​២​នាក់​បាន​ចេញពីផ្ទះក្នុង​​គោលបំណង​ទៅ​រក​ទិញ​ចំណីអាហារ​ហូប ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​អ្នក​បើក​បរ​ម៉ូតូជា​ឪ​ពុក​មាន​ជាតិ​ស្រវឹង ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​នឹង​រថយន្តឡិចស៊ីស​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​រថយន្ត​ហ្វ្រាំង​មិន​ទាន់ ក៏​បាន​អូស​ម៉ូតូ​ចូល​មក​គន្លង​ផ្លូវ​របស់​ខាង​ម៉ូតូ​វិញ ។

ប្រភពដដែលបាន​បន្តទៀត​ថា ក្នុងហេតុការណ៍​ខាងលើ​នេះ​បណ្តាល​ឱ្យ​​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល​ហូរ​ឈាម ​និង​​កូនម្នាក់ដែល​អង្គុយ​ខាង​មុខ​បាន​រង​របួស​ដៃ​ខាងឆ្វេងធ្ងន់ធ្ងរ ចំណែក​​កូន​​ម្នាក់ទៀត​បាន​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ហើយ​ភ្លាម​ៗ​នោះ​ដែរ ​ជនរងគ្រោះទាំង​​៣នាក់​ឪពុកកូន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លី​និក​ឯកជន​មួយកន្លែង ​ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​វៀច​ខ្នង​ខាង​មុខ ។

ដោយឡែក​រថយន្ត​វិញ​បាន​រង​ការ​ខូចខាត​ក្រ​ពិត​កាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង ហើយដោយ​សា​តែ​អត់​មាន​ដំណោះស្រាយ រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ