ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុ​ុ​យ យ៉ា​ឡេ​ង មាន​គម្រោង​ច្រើន សម្រាប់​រឿង​«​ទារុណកម្ម​ខ្មោច​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ស្នាដៃ​ភាពយន្ត​ថ្មី​របស់​លោក​ហ៊ុយ យ៉ា​ឡេ​ង កំពុង​ដាក់​បញ្ចាំង​គឺ​រឿង​«​ទារុណកម្ម​ខ្មោច »​។ លោក​យ៉ា​ឡេ​ង មាន​គម្រោង​ច្រើន​សម្រាប់​ជ្រោង​ស្នាដៃ​នេះ​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស ។ ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃ​៨ មីនា…

រាជធានី​ភ្នំពេញ​៖​ស្នាដៃ​ភាពយន្ត​ថ្មី​របស់​លោក​ហ៊ុយ យ៉ា​ឡេ​ង កំពុង​ដាក់​បញ្ចាំង​គឺ​រឿង​«​ទារុណកម្ម​ខ្មោច »​។ លោក​យ៉ា​ឡេ​ង មាន​គម្រោង​ច្រើន​សម្រាប់​ជ្រោង​ស្នាដៃ​នេះ​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស ។
ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃ​៨ មីនា ២០១៩​លោក​ហ៊ុយ យ៉ា​ឡេ​ង​ឲ្យ​ដឹង​ថា លោក​ត្រៀម​ដាក់​ខ្សែភាពយន្ត​រឿង​«​ទារុណកម្ម​ខ្មោច​»​ឆ្ពោះទៅ​កាន់​ទីផ្សារ​ធំ​នៅ​ហុងកុង ។ បន្ទាប់​មក​យក​ទៅ​ចូលរួម​កម្មវិធី​មហោស្រព​ភាពយន្ត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ លើស​ពី​នេះ​លោក​គ្រោង​សាកល្បង​យក​ចូល​ទីផ្សារ​ភូមា ។

ចំណែក​នៅ​វៀតណាម ថៃ ឡាវ និង​ព្រុយ​ណេ គឺ​ត្រៀម​បកប្រែ​ហើយ​យក​ទៅ​បញ្ចាំង​ព្រម​គ្នា ។
លោក​ហ៊ុយ យ៉ា​ឡេ​ង និយាយ​ថា​«​ភាពយន្ត​ខ្មែរ​អាច​រីក​ចម្រើន​ដូច​គ្នា​ទាល់តែ​ចេញពី​ការ​គាំទ្រ​របស់​បងប្អូន​ទស្សនិកជន ។ ចំពោះ​ទីផ្សារ​នៅ​ក្រៅប្រទេស​ខ្ញុំ​មាន​តែ​ពឹង​លើ​អ្នក​ស្គាល់​ជួយ​ផ្សព្វផ្សាយ​ទើប​មាន​សង្ឃឹមថា​កុន​យើង​អាច​ទាក់ទាញ​ប្រសិនបើ​ទទួល​ព័ត៌មាន​មុន​»​។ ភាពយន្ត​រឿង​«​ទារុណកម្ម​ខ្មោច​»​នៅ​ពេល​ចាក់​បញ្ចាំង​មាន​ទស្សនិកជន​ចូល​ទស្សនា​ច្រើន​។ ទស្សនិកជន​បាន​លើក​សរសើរ​ផ្ទៃរឿង​មាន​ភាព​ទាក់ទាញ​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក​ហ៊ុយ យ៉ា​ឡេ​ង​ដោយ​លោក​សម្រិតសម្រាំង​សម្រាប់​រឿង​«​ទារុណកម្ម​ខ្មោច​»​នេះ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ករប​ស់លោក​ហ៊ុយ យ៉ា​ឡេ​ង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសេរ​រៀបរាប់​ថា​« ការ​តស៊ូ​៣​ចំណុច​របស់ខ្ញុំ​ដើម្បី​ផលិត​រឿង​«​ទារុណកម្ម​ខ្មោច​» ៖ ១-​ការ​សម្រក​គីឡូ​១​ខែ​១៨​គីឡូ គឺជា​ការ​សម្រេចចិត្ត​យ៉ាង​ផុយ​ស្រួយ មនុស្ស​ជុំវិញ​ខ្លួន​តែង​សួរ​ខ្ញុំ​ថា​ធ្វើ​កើត​អត់ ?​ខ្ញុំ​ខ្លួនឯង​ពិតជា​ភ័យ​ខ្លាច ធ្វើ​មិន​ទាន់​ពេល តែ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ខ្ញុំ​មិន​ដកថយ​ឡើយ ក្នុង​ចិត្ត​មាន​តែ​អក្សរ​តស៊ូ ខំប្រឹង លះបង់​ពេញ​នៅ​ក្នុង​ខ្លួន ។ ទីបំផុត​ខ្ញុំ​ធ្វើ​បាន ស្រក​បាន​១៨​គីឡូ​ក្នុង​មួយ​ខែ​ទោះបី​ខ្ញុំ​ថត​ចប់ ខ្ញុំ​ត្រូវ​ចូល​ពេទ្យ​ក៏​ដោយ ។ ២-​ការ​រៀបចំ​ថត​ឈុត​ដោត​ម្ជុល​ចូល​សាច់​ពិតជា​លំបាក រៀបចំ​តាំងពី​ល្ងាច​ដល់​ភ្លឺ​ទើប​ថត​ចប់ ខ្ញុំ​រារែក​ច្រើន​ដង​ចំពោះ​ការ​ដោត​ម្ជុល​ចូល​សាច់ ខ្ញុំ​ចង់​បដិសេធ​ច្រើន​ដង តែ​ខ្ញុំ​បាន​សច្ចា​ហើយ​ថា​ធ្វើ​វា​ឲ្យ​បាន ។ ម៉ោង​៥​ជិត​ភ្លឺ​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​វា​បាន ។ ៣-​ការ​ចង​ព្យួរ​ដាំ​ក្បាល​ជ្រមុជ​ទឹក​ពិតជា​លំបាក ចង​លើក​ទី​១​បេះដូង​ខ្ញុំ​លោត​ញាប់ ខ្ញុំ​ថប់ដង្ហើម រកកល់​ចង់​សន្លប់ ខ្ញុំ​ផ្អាក​ស្រាយ​ខ្សែ​ចេញ ។ ខ្ញុំ​លួច​ភ័យ​ម្នាក់ឯង ខ្ញុំ​ចង់​សម្រេចចិត្ត​បោះបង់ ម្តង​ៗ តែ​ខ្ញុំ​មិន​អាច​ក្បត់​សន្យា​ឡើយ ទីបំផុត​ម៉ោង​៥​ភ្លឺ​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​វា​បាន ខ្ញុំ​រំភើប​លួច​ស្រក់​ទឹកភ្នែក​ម្នាក់ឯង ដូច​ខ្ញុំ​បាន​រួច​ពី​ស្លាប់ ។

ភាពយន្ត​នេះ​ខ្ញុំ​តស៊ូ ខ្ញុំ​លះបង់ ដើម្បី​បម្រើ​ជូន​បងប្អូន​ទស្សនា​ដើម្បី​នាំ​ភាពយន្ត​ជាតិ​យើង ឆ្ពោះទៅ​ឆាក​អន្តរជាតិ ។ ក្តី​សង្ឃឹម​ខ្ញុំ​ថ្ងៃ​ណាមួយ ឆាប់​ៗ​នេះ ភាពយន្ត​ខ្មែរ​នឹង​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ ។ ទារុណកម្ម​ខ្មោច ខ្សែភាពយន្ត​ដែល​ខ្ញុំ​លះបង់​ខ្ពស់​»​។ លោក​ហ៊ុយ យ៉ា​ឡេ​ង ស្នើ​ឲ្យ​ទស្សនិកជន​បន្ត​ជួយ​គាំទ្រ​ភាពយន្ត​របស់​លោក​ដ្បិត​អ្នក​ចូល​ទស្សនា​នៅ​មិន​ទាន់​ដល់​កម្រិត​ចង់បាន ព្រោះ​ចំ​ពេល​មានរឿង ផ្សេង​ៗ​បុក​បញ្ចាំង​ដំណាលគ្នា ។ លោក​ហ៊ុយ យ៉ា​ឡេ​ង ជា​ផលិតករ​ធ្លាប់​សាង​ស្នាដៃ​រឿង​«​ខ្មោច​ដើម​ចេកជ្វា​»​និង​រឿង​«​ធ្មប់​» ពេល​នេះ​បាន​សាង​រឿង​ថ្មី​មួយទៀត​«​ទារុណកម្ម​ខ្មោច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ