ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​រួច​កុ​ល ដា​វី និង​សុខ រក្សា ធ្វើ​រឿង​សំខាន់​មួយ​ភ្លាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចំណង​ស្នេហ៍​របស់​តារាចម្រៀង​លោក​សុខ រក្សា និង​តារា​សម្ដែង​សិច​សុ​ី​កញ្ញា​កុ​ល ដា​វី ឈាន​ដល់​ចូល​រោងការ​ក្រោម​ការ​សាទរ​ពី​ទស្សនិកជន និង​មិត្ត​សិល្បៈ ។ រៀប​ការ​រួច​គូ​ស្វាមី​-​ភរិយា​នេះ​ចង់​ធ្វើ​រឿង​សំខាន់​មួយ​ភ្លាម​… ។…

រាជធានី​ភ្នំពេញ​៖ ចំណង​ស្នេហ៍​របស់​តារាចម្រៀង​លោក​សុខ រក្សា និង​តារា​សម្ដែង​សិច​សុ​ី​កញ្ញា​កុ​ល ដា​វី ឈាន​ដល់​ចូល​រោងការ​ក្រោម​ការ​សាទរ​ពី​ទស្សនិកជន និង​មិត្ត​សិល្បៈ ។ រៀប​ការ​រួច​គូ​ស្វាមី​-​ភរិយា​នេះ​ចង់​ធ្វើ​រឿង​សំខាន់​មួយ​ភ្លាម​… ។ កុ​ល ដា​វី និង​លោក​សុខ រក្សា បាន​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​គ្នា​អំឡុង​ពេល​ពួក​គេ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ។ អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បញ្ចប់​ពាក្យ​ខ្សឹបខ្សៀវ​កន្លង​មក​ដែល​ថា​ពួក​គេ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ដោយ​មិន​ខ្លាច​មាត់​ញាតិ​និយាយដើម​ខុស​ប្រពៃណី ។ យ៉ាងណា​ក្តី​អ្នក​ទាំង​២​បាន​បង្ហាញ​ច្បាស់​ហើយ​ក្នុង​នាម​ជា​កូន​ខ្មែរ​ត្រូវ​គោរព​ប្រពៃណី ។

ពិធី​មង្គលការ​រប​ស់កុល ដា​វី និង​អ្នកចម្រៀង​ផលិតកម្ម​សាន់​ដេ​សុខ រក្សា បាន​រៀបចំ​នៅផ្ទះ​របស់​ខាង​ស្រី បុរី​ជីប​ម៉ុង ខណ្ឌ​សែន​សុខ និង​បន្ត​ធ្វើ​ពិធីជប់លៀង​ធំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ មាន​ភ្ញៀវ​ប្រមាណ​៥០០​នាក់​ចូលរួម ។ អាពាហ៍ពិពាហ៍​នេះ​កាលពី​រាត្រី​ថ្ងៃ​៨ មីនា ឆ្នាំ​២០១៩ ។ ក្នុង​ពិធីជប់លៀង​មង្គលការ​ប្រជុំ​ដោយ​តារា​ជា​ច្រើន​រួម​ទាំង​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​ធ្វើ​ឲ្យ​កូនក្រមុំ​កុ​ល ដា​វី និង​សុខ រក្សា ញញឹម​រីករាយ ស្រស់ស្រាយ​ក្នុង​ជីវិត ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទាំង​២​ក្រោយ​រៀប​ការ​នឹង​រៀប​ផែនការ​យក​កូន​ឲ្យ​ហើយ​ព្រោះ ម្នាក់​ៗ​វ័យ​ច្រើន​ដែរ​ហើយ ។ ណាមួយ​ចាស់ទុំ​ទាំង​សងខាង​ចង់បាន​ចៅ​ប្រើ​ក្រោយ​យល់ចិត្ត​គ្នា​ច្រើន​ឆ្នាំទៅ​ហើយ​នោះ ។
គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​កញ្ញា កុ​ល​ដា​វី បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា​៖«​យើងខ្ញុំ​ទាំង​ពីរ​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់ រក​អ្វី​និយាយ​ប្រៀប​ពុំ​បាន​ឡើយ លើក​ទី​២​ហើយ​ដែល​សម្តេច​មីង​លោក​បាន សួរនាំ​ពី​ថ្ងៃ​រៀប​មង្គលការ​របស់​ពួក​ខ្ញុំ ពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់ ដែល​សម្តេច​មីង និង​សម្តេច​ពូ លោក​ទាំង​ពីរ​បាន​ចងដៃ​យើងខ្ញុំ​ទាំង​ពីរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ចំនួន ៥000​ដុល្លារ​នៅ​ថ្ងៃ​១៤​កុម្ភៈ ចំ​ថ្ងៃ​បុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់ យើងខ្ញុំ​ទាំង​ពីរ​នាក់ សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​សូម​គោរព​ជូនពរ​សម្តេច​ទាំង​ពីរ​មាន​សុខភាព​ល្អ មាំមួន និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ជា​ម្លប់​ដល់ កូន កូនចៅ ជា​ពិសេស​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឈាន ទៅ​រក​ភាព​រីក​ចម្រើន និង​សុខ​សន្តិភាព »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ