ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រយៈ​​ពេល​ពីរ​ថ្ងៃ​ ស្លា.ប់​១០​នាក់ របួសធ្ងន់​ស្រាល​៣២​នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩ ​និង​១០ ខែ​មី​នា ឆ្នាំ​២០១៩​ កើតឡើង​២២​លើក​(​យប់​១៧​លើក​)​ស្លាប់​១០​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៩ ​និង​១០ ខែ​មី​នា ឆ្នាំ​២០១៩​ កើតឡើង​២២​លើក​(​យប់​១៧​លើក​)​ស្លាប់​១០​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​ ​ល្បឿន​១២​លើក​ស្លាប់​៧​នាក់​, ​មិន​គោរព​សិទ្ធ​ិ២​លើក​ស្លាប់​១​នាក់​, ​ប្រជែង​១​លើក​,​ បត់​គ្រោះថ្នាក់​៣​លើក​ស្លាប់​១​នាក់​,​ កត្តា​ផ្លូវ​១​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​,​ស្រ​វេ​ង​១​លើក ។

សរុប​ស្លាប់​១០​នាក់ ម៉ូតូ​ស្លាប់​១០​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​១១​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​ក្រឡាប់​១​លើក, ​ម៉ូតូ​បុក​គោ​យន្ត​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​១​លើក​,​រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក​ស្លាប់​៣​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២២​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង​,​រថយន្ត​ធំ​៦​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៩​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​៤​លើក​,​យាន​ផ្សេង​ៗ១​លើក​,​ថ្មើរជើង​១​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​១០​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​,​ ខេត្ត​កំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​, ខេត្ត​​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​, ខេត្ត​​ស្វាយ​រៀង​១​លើក​ស្លាប់​៣​នាក់​,​ ខេត្ត​តាកែវ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្ត​​ប៉ៃលិន​១​លើក​ស្លាប់​១​នាក់​ និង​រាជធានី​ភ្នំពេញ​៤​លើក ​ស្លាប់​១​នាក់​របួស​៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ