ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​កំពុង​តែ​ងាក​ចេញពី​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស

5 ឆ្នាំ មុន

លោក Adam Wong ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Bloomberg កាលពី​ថ្ងៃ​ទី ៨​មិ​នាម​កថា ការ​លក់​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី​ឲ្យ​ទៅ​អតិថិជន​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ទិន្នន័យ​ដែល​បាន​ពី​រដ្ឋាភិបាល​អី​ស្ត្រា​លី​ក៏​បង្ហាញ​ថា​អតិថិជន​ចិន​មិនមែន​ជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​ក្នុង​វិស័យ​នេះ​ដែរ​។…

លោក Adam Wong ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Bloomberg កាលពី​ថ្ងៃ​ទី ៨​មិ​នាម​កថា ការ​លក់​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី​ឲ្យ​ទៅ​អតិថិជន​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ទិន្នន័យ​ដែល​បាន​ពី​រដ្ឋាភិបាល​អី​ស្ត្រា​លី​ក៏​បង្ហាញ​ថា​អតិថិជន​ចិន​មិនមែន​ជា​វិនិយោគិន​បរទេស​ធំ​ជាងគេ​ក្នុង​វិស័យ​នេះ​ដែរ​។

លោក Wong បាន​និយាយ​ថា “​មាន​កត្តា​ពីរ​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​នេះ​។ ទី​មួយ​គឺ​ប្រជាជន​មិន​អាច​ផ្ទេរ​ប្រាក់​ចេញពី​ប្រទេស និង​សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​អន់​ថយ​តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៧​មក ដែល​បង្ក​ឲ្យ​មាន​លទ្ធផល​នេះ​”​។ ចំណាប់អារម្មណ៍​របស់​អតិថិជន​ចិន​លើ​អា​ផាត​មិន និង​ផ្ទះ​វីឡា​ជិត​កំពង់​ផែ​បាន​ជំរុញ​ឲ្យ​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង Sydney កើនឡើង​ដល់​ទៅ ៧៥% ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​មកនេះ​។ កំណើន​នេះ​ក៏​កើត​មាន​ឡើង​ព្រោះតែ​ចំនួន​ផ្ទះ​លើ​ទីផ្សារ​មាន​តិច កំណើន​ចំនួន​ប្រជាជន និង​អត្រា​ការ​ប្រាក់​ទាប​ផង​ដែរ​។ ប៉ុន្តែ​តាំងពី​ពេល​នេះ​មក តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​នេះ​បាន​ធ្លាក់​ចុះ​អស់ ១៣%​ទៅ​ហើយ​។

លោក Phillip Lowe ដែល​ជា​ប្រធាន​ធានា​គារ​ជាតិ​អូស្ត្រាលី​បាន​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ទិញ​អចលនទ្រព្យ​ដោយ​អតិថិជន​បរទេស​នេះ​ដែរ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក និង​បាន​បន្ថែម​ថា​ធនាគារជាតិ​កំពុង​តែ​តាមដាន​ការ​ធ្លាក់​ចុះ​នេះ ជា​ពិសេស​វា​ចាប់ផ្តើម​ប៉ះពាល់​ដល់​ការ​ចំណាយ​ក្នុង​គ្រួសារ​និង​សេដ្ឋកិច្ច​ផង​ដែរ​។
ការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ចិន​ទៅ​បរទេស​កាន់តែ​មាន​ភាព​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ខណៈ​ដែល​មន្ត្រី​ជាប់​ពាក់ព័ន្ធ​អនុម័ត​វិធានការ​យ៉ាង​តឹង​រឹង​ដើម្បី​កាត់​បន្ថយ​លំហូរ​មូលធន​ចេញពី​ប្រទេស​។ កត្តា​ក្នុងស្រុក​មួយ​ចំនួន​ក៏​បន្ត​ប៉ះពាល់​ដល់​តម្លៃ​ផ្ទះ​មិន​ឲ្យ​កើនឡើង​ដែរ​។ ធនាគារ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចី ខណៈ​ដែល​ផ្ទះ​កាន់តែ​ច្រើន​ត្រូវ​បាន​ដាក់​លើ​ទីផ្សារ​ផង​ដែរ​។

ការ​វិនិយោគ​ពី​ជនជាតិ​ចិន​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើងជា​ពិសេស​លើ​កន្លែង​ជីក​រ៉ែ និង​កសិដ្ឋាន​ជាដើម​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ វិនិយោគិន​ចិន​ចាប់ផ្តើម​ងាក​ទៅ​កាន់​វិស័យ​អចលនទ្រព្យ​វិញ​ព្រោះតែ​ភាព​ទាក់ទាញ​នៃ​បរិស្ថាន​ដ៏​ស្រស់​ស្អាត​របស់​អូស្ត្រាលី និង​កំណើន​ចំនួន​សិស្ស​ជនជាតិ​ចិន​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី ដែល​ធ្វើ​ឲ្យ​អាណាព្យាបាល​ទិញ​ផ្ទះ​សម្រាប់​កូន​ៗ​ពួក​គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ