ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ឥណ្ឌូ​នេ​ស៊ី​មានការ​លូតលាស់

5 ឆ្នាំ មុន

យោង​ទៅ​តាម The Borneo Post បាន​ឲ្យ​ដឹង​មក​ថា កម្មវិធី​ផ្ទះ​មួយ​លាន​យូ​នី​តរបស់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រេច​គោលដៅ​សាងសង់​ផ្ទះ​បាន​១​លាន​យូ​នី​ត​ក្នុង​មួយ​ឆ្នាំ​ហើយ ដោយ​សាងសង់​បាន ១.១៣​លាន​យូ​នី​ត​កាលពី​ឆ្នាំ ២០១៨ ដើម្បី​កាត់​បន្ថយ​កង្វះ​ផ្ទះ​ក្នុង​ប្រទេស​។…

យោង​ទៅ​តាម The Borneo Post បាន​ឲ្យ​ដឹង​មក​ថា កម្មវិធី​ផ្ទះ​មួយ​លាន​យូ​នី​តរបស់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រេច​គោលដៅ​សាងសង់​ផ្ទះ​បាន​១​លាន​យូ​នី​ត​ក្នុង​មួយ​ឆ្នាំ​ហើយ ដោយ​សាងសង់​បាន ១.១៣​លាន​យូ​នី​ត​កាលពី​ឆ្នាំ ២០១៨ ដើម្បី​កាត់​បន្ថយ​កង្វះ​ផ្ទះ​ក្នុង​ប្រទេស​។ យោង​ទៅ​តាម​លោក Khalawi Adbul Hamid ដែល​ជា​ប្រធាន​ចាត់ចែង​ផ្ទះ​ក្នុង​ក្រសួង​កិច្ចការ​សាធារណៈ​និង​ផ្ទះ​បាន​ឲ្យ​ដឹង​ថា ៥០%​នៃ​ផ្ទះ​ត្រូវ​បាន​សាងសង់​ដោយ​ប្រើ​ថវិកា​ពី​មូលនិធិ​ផ្ទះ​របស់​រដ្ឋាភិបាល​។

កម្មវិធី​នេះ​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ខ្វះ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ និង​កាត់​បន្ថយ​កង្វះ​ផ្ទះ​ប្រមាណ ៧.៦​លាន​យូ​នី​តម​ក​ស្មើ​ត្រឹម ៥.៤​លាន​យូ​នី​ត​ក្នុងឆ្នាំនេះ​។ ឆ្នាំ​ទី​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​នេះ​បង្ក​ឲ្យ​មានការ​សាងសង់​ផ្ទះ​ប្រមាណ ៦៩៩,៧៧០​យូ​នី​ត បន្ទាប់​មក​មានការ​សាងសង់​បាន ៨០៥,១៦៨​យូ​នី​ត​ក្នុង​ឆ្នាំ ២០១៦ និង ៩០៤,៧៥៨ យូ​នី​ត​ក្នុង​ឆ្នាំ ២០១៧​។ កាលពី​ឆ្នាំ​មុន ៧០%​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​សង​សង់​គឺ​សម្រាប់​គ្រួសារ​ចំណូល​ទាប ប៉ុន្តែ​អ្នកដឹកនាំ​ក្នុង​វិស័យ​មួយ​ចំនួន​គិត​ថា​គម្រោង​ទាំងនេះ​ត្រូវ​មានការ​សាងសង់​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ផ្ទះ​ក្នុង​ប្រទេស​។

លោក William Liusudarso ដែល​ជា​ប្រធាន​នៅ Easton Urban Kapital បាន​និយាយ​ថា “​ចំនួន​ផ្ទះ​ដែល​ខ្វះខាត​ត្រូវ​បាន​ព្យាករណ៍​ថា​កើនឡើង​ប្រមាណ ១​លាន​យូ​នី​ត​ជា​រៀង​រាល់​ឆ្នាំ​”​។
លោក​បាន​បន្ត​ថា “​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​បាន​ដោយ​វិស័យ​ឯកជន​ចូលរួម​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​ផ្ទះ​រដ្ឋ​”​។ សម្រាប់​ការ​លក់​ផ្ទះ​កម្រិត​កណ្តាល​ទៅ​ខ្ពស់​វិញ គេហទំព័រ Real Estate Indonesia (REI) គិត​ថា​ការ​ដក​ការ​ដាក់​កម្រិត​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​នៅ​ខែសីហា​ឆ្នាំ ២​ឥ​១៨​កន្លង​មកនេះ​នឹង​បង្កើន​ការ​លក់​ប្រមាណ ១០%​ក្នុងឆ្នាំនេះ​។

អតិថិជន​ដែល​ទិញ​ផ្ទះ​ដំបូង​មិន​ចាំបាច់​បង់ ប្រាក់​កក់​យ៉ាងតិច​១៥% មុន​ពេល​ទទួល​បាន​ប្រាក់​កម្ចី​ទៀត​ទេ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​ប្រាក់​កម្ចី​១០០%​។ វា​អាច​ជំរុញ​ដល់​អតិថិជន​ដែល​ទិញ​ផ្ទះ​ដំបូង​ចូល​ក្នុង​ទីផ្សារ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែរ​ព្រោះ​ទីផ្សារ​ខុន​ដូ និង​ផ្ទះ​ថ្នាក់ខ្ពស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិនិយោគិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ