ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​កំពុង​តែ​ដណ្តើម​ទិញ​អចលនទ្រព្យ​នៅ​អាស៊ី

5 ឆ្នាំ មុន

សារ​ព​ត៌​មាន Bloomberg បាន​ឲ្យ​ដឹង​មក​ថា ជនជាតិ​ចិន​ដែល​កើត​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ស្ថិត​ សារ​ព​ត៌​មាន Bloomberg បាន​ឲ្យ​ដឹង​មក​ថា ជនជាតិ​ចិន​ដែល​កើត​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ…


សារ​ព​ត៌​មាន Bloomberg បាន​ឲ្យ​ដឹង​មក​ថា ជនជាតិ​ចិន​ដែល​កើត​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ស្ថិត​
សារ​ព​ត៌​មាន Bloomberg បាន​ឲ្យ​ដឹង​មក​ថា ជនជាតិ​ចិន​ដែល​កើត​ក្នុង​កំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ស្ថិត​ ក្នុង​ចំណោម​អតិថិជន​ដែល​នាំ​គ្នា​ដណ្តើម​ទិញ​អចលនទ្រព្យ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ គេហទំព័រ​លក់​អចលនទ្រព្យ Uoolu.com បាន​រាយការណ៍​មក​ថា​តម្លៃ​លក់​សរុប​បាន​កើនឡើង ៦០% មក​ស្មើ​ប្រមាណ ៧៤០​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨ និង​ព្យាករណ៍​ថា​ចំនួន​នេះ​នឹង​កើនឡើង​ទ្វេ​ដង​ក្នុងឆ្នាំនេះ​។ ការ​ទិញ​ភាគច្រើន​កើត​មាន​ឡើង​ក្នុង​អាស៊ី​អាគ្នេយ៍​ដែល​មាន​តម្លៃ​ទាប​បើ​ធៀប​នឹង​បេ​កាំ​ង និង​សៀង​ហៃ​។

Liu Yuan ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ Centaline Group បាន​និយាយ​ថា “​តម្រូវការ​ពិតជា​រឹង​មាំ​ណាស់​ក្នុង​ចំណោម​ប្រជាជន​ថ្នាក់​កណ្តាល​ដែល​មាន​ប្រាក់​សល់​។ ការ​ទិញ​កាន់តែ​មាន​ភាព​ងាយស្រួល​ផង​ដែរ​លើ​គេហទំព័រ​”​។ យោង​ទៅ​តាម Uoolu បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ជំរុញ​ដល់​ការ​លូតលាស់​នេះ​រួម​មាន​ជនជាតិ​ចិន​ជំនាន់​ថ្មី​ដែល​ស្រលាញ់​បច្ចេកវិទ្យា​ ។ ភាព​ងាយស្រួល​គឺជា​ចំណុច​ទាក់ទាញ​មួយ​ដែរ​។ អតិថិជន​អាច​ជ្រើស​អចលនទ្រព្យ​មួយ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ រួច​បង់ប្រាក់​កក់​ទាប​ជាង​១,៥០០​ដុល្លារ​ទៅ​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត Uoolu ក៏​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធន​គារ​បរទេស រក​អ្នក​ជួល និង​ប្រមូលប្រាក់​ជួល​ផង​ដែរ​។

ប្រមាណ​ពាក់កណ្តាល​នៃ​ការ​ទិញ​អចលន ទ្រព្យ​ទាំងអស់​គឺជា​ការ​ទិញ​ដោយ​មិន​មានការ​ទៅ​មើល​អចលនទ្រព្យ​ផ្ទាល់ ខណៈ​ដែល​មាន ២២%​ទៅ​ទៀត​ជា​ការ​ទិញ​ដោយ​មិន​បាន​មើល​អចលនទ្រព្យ​ផ្ទាល់​ភ្នែក មិន​មានការ​តេ​ទូរស័ព្ទ ឬ​ជួប​ជាមួយនឹង​ភ្នាក់ងារ​ដោយ​ផ្ទាល់​។ អចលនទ្រព្យ​នៅ​អាស៊ី​អាគ្នេយ៍​មាន​ប្រជាប្រិយភាព​ព្រោះតែ​តម្លៃ​ទាប​ដែល​មិន​ត្រូវការ​ប្រាក់​កក់​ខ្ពស់ ហើយ​វា​សាក​សម​នឹង​អតិថិជន​ចិន​ដែល​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ផ្ទេរ​ប្រាក់​ក្នុង​ចំនួន​ច្រើន​ចេញពី​ប្រទេស​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​មិន​មាន​ឧបសគ្គ​ច្រើន​សម្រាប់​ការ​ទិញ​អចលនទ្រព្យ​ដោយ​ជនជាតិ​បរទេស​ដូច​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ កា​ណា​ដា សិង្ហ​បុរី និង​អូស្ត្រាលី​ឡើយ​។ ប្រទេស​ថៃ​គឺជា​ទីតាំង​វិនិយោគ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​កាលពី​ឆ្នាំ​មុន​សម្រាប់​អតិថិជន​ចិន​លើ​គេហទំព័រ Juwai.com​។ អតិថិជន​ដែល​មក​ពី​ប្រទេស​ចិនដីគោក និង​ហុងកុង​ទិញ​អា​ផាត​មិន​ក្នុង​ទីក្រុង​បាងកក​ប្រមាណ ១៥,០០០​យូ​នី​ត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ