ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កូន​ក្មេង​ម្នាក់​បាន​ដាច់​ដៃ​ម្ខាង​ត្រឹម​ក្លៀក​…​ម្តាយ​ឪពុក​ស្ទើរ​គាំងបេះដូង​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​អោយ​ខ្លោចចិត្ត​ណាស់​កុមារី​វ័យ​០៩​ឆ្នាំ​ម្នាក់​បាន​រអិល​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ដី បណ្តាល​ឱ្យ​ដាច់​ដៃស្តាំ​ម្ខាង​ត្រឹម​ក្លៀក ខណៈ​ដែល​កំពុងធ្វើការ​បញ្ចូល​ដី​ទៅ​ក្នុង​ម៉ាស៊ីន​ជាមួយ​ឪពុក​ម្តាយ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ…

ខេត្តកណ្តាល ៖ គួរ​អោយ​ខ្លោចចិត្ត​ណាស់​កុមារី​វ័យ​០៩​ឆ្នាំ​ម្នាក់​បាន​រអិល​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ដី បណ្តាល​ឱ្យ​ដាច់​ដៃស្តាំ​ម្ខាង​ត្រឹម​ក្លៀក ខណៈ​ដែល​កំពុងធ្វើការ​បញ្ចូល​ដី​ទៅ​ក្នុង​ម៉ាស៊ីន​ជាមួយ​ឪពុក​ម្តាយ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ ស្ថិត​ក្នុងភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​មាន​ម្ចាស់​ឈ្មោះ លាង ស្រ៊ុ​ន ។

ចំណែកឯ​កុមារី​រង​គ្រោះ​ឈ្មោះ ឆេ​ង ស្រី​ភ​ក្ត្រ័ អាយុ​៩​ឆ្នាំ ស្នាក់​នៅ និង​បម្រើ​ការងារ​ក្នុង​សិប្បកម្ម​ខាងលើ​ជាមួយ​ឪពុក​ឈ្មោះ ឆេ​ង ប៊ុ​ន​ហំ អាយុ​៣៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឃឹម ចាន់​ណា អាយុ​៣៣​ឆ្នាំ ហើយ​គ្រួសារ​នេះ​បាន​ស្នាក់​នៅ និង​ធ្វើការ​ក្នុង​សិប្បកម្ម​នេះ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ។

សា​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​ជា​អ្នក​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន ចំណែកឯ​កូនស្រី​រង​គ្រោះជា​អ្នក​កាត់​ឥដ្ឋ​ចេញពី​ម៉ាស៊ីន និង​លើក​រៀប​ឥដ្ឋ​ដាក់​លើ​រទេះ ហើយ​នៅ​ពេល​ដែល​កំពុងធ្វើការ​ស្រាប់តែ​កុមារី​រង​គ្រោះ​បាន​ជ្រុលដៃ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន បណ្តាល​ឱ្យ​ដាច់​ដៃស្តាំ​ម្ខាង​ត្រឹម​ក្លៀក ហើយ​ឪពុក​ម្តាយ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ ។

លោក​លាង ស៊ុន ដែល​ជា​មេការ​ឡឥដ្ឋ​ខាងលើ​បាន​ទទួលស្គាល់​ថា គ្រួសារ​កុមារី​រង​គ្រោះ​ពិតជា​បាន​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​របស់​លោក​ជាង​៦​ឆ្នាំ​មក​ហើយ​មែន ហើយ​លោក​ក៏​តែងតែបាន​ដាស់តឿន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ប្រាប់​កុំឱ្យ​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​ធ្វើការ​ដែរ ប៉ុន្តែ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ចេះ​តែ​ឆ្លើយ​ថា មិន​អី​ៗ​ក៏​ចេះ​តែ​ឱ្យធ្វើ​ទៅ ហើយ​ក្រោយ​ពេល​កើតហេតុ​លោក​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០០​ដុល្លារ និង​ធានា​ចេញថ្លៃ​ព្យាបាល​រហូត​ជា​សះស្បើយ ។

ចំណែកឯ​លោក​ធុ​ល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្តកណ្តាល​បាន​ប្រាប់​តាម​ទូរស័ព្ទ ករណី​នេះ​លោក​បាន​ទទួល​ព័ត៌មាន​ហើយ ហើយ​ក៏​បាន​បញ្ជូន​មន្ត្រី​ឱ្យ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ហើយ​ដែរ ដែល​កំពុង​រង់ចាំ​របាយការណ៍​ពី​មន្ត្រី ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​កុមារី​ដែល​រង​គ្រោះ​នោះ​បម្រើ​ការងារ​ធ្ងន់ធ្ងរ ឬ​គ្រាន់តែ​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុង​សប្ប​កម្ម​ខាងលើ​ទើប​យើង​អាច​អនុវត្ត​វិធានការ​ច្បាប់​បាន ។

គួរ​បញ្ជាក់​ដែរ​ថា យើង​តាម​ច្បាប់​ការងារ គឺ​មិន​អនុញ្ញាត​ឱ្យ​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ឬ​សិប្បកម្ម​នានា​ដាច់ខាត ពិសេស​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​តែ​ម្តង ប៉ុន្តែ​ជា​រើ​យ​ៗ នៅ​តែ​មាន​កុមារ​រង​គ្រោះ​ដាច់​ដៃ ជើង ក្លាយជា​ក្មេង​ពិការ ដោយសារ​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញការងារ​ក្នុង​សប្ប​កម្ម​ឡឥដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ