ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​រវល់​រើស​ខោអាវ​មួយសន្ទុះ​យក​កូន​មក​ពរ​…​ស្រាប់តែ​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​លក់​ខោអាវ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​រង​ការ​ចោទប្រកាន់​ពី​ស្ត្រី​ម្នាក់​ថា​បាន​​ដោះ​យក​ខ្សែ​ក​ពី​កូនប្រុស​របស់​គាត់ដែលមានអាយុ​៩ខែ​ គ្រា​ដែលស្ត្រីម្នាក់​នោះ​ពរកូន​​ទៅ​រក​ទិញ​ខោអាវ ហើយ​ឱ្យ​កូនទៅ​បុរសជាអ្នក​លក់​ជួយពរ លុះមួយសន្ទុះ ពេលស្ត្រីម្នាក់​នោះ​យក​កូន​មក​ពរវិញស្រាប់តែ​បាត់ខ្សែក ទើប​ធ្វើ​ឱ្យ​​អ្នកទាំង​​​២​​ជជែក​ទាញ​យក​ហេតុផល​រៀងៗ​ខ្លួន​មិន​ដាច់ស្រេច ក៏​នាំ​គ្នា​ទៅ​រក​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​កាត់សេចក្តី ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​លក់​ខោអាវ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​រង​ការ​ចោទប្រកាន់​ពី​ស្ត្រី​ម្នាក់​ថា​បាន​​ដោះ​យក​ខ្សែ​ក​ពី​កូនប្រុស​របស់​គាត់ដែលមានអាយុ​៩ខែ​ គ្រា​ដែលស្ត្រីម្នាក់​នោះ​ពរកូន​​ទៅ​រក​ទិញ​ខោអាវ ហើយ​ឱ្យ​កូនទៅ​បុរសជាអ្នក​លក់​ជួយពរ លុះមួយសន្ទុះ ពេលស្ត្រីម្នាក់​នោះ​យក​កូន​មក​ពរវិញស្រាប់តែ​បាត់ខ្សែក ទើប​ធ្វើ​ឱ្យ​​អ្នកទាំង​​​២​​ជជែក​ទាញ​យក​ហេតុផល​រៀងៗ​ខ្លួន​មិន​ដាច់ស្រេច ក៏​នាំ​គ្នា​ទៅ​រក​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​កាត់សេចក្តី ។

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើងកាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែ​មី​នា ឆ្នាំ​២០១៩ ស្ថិត​តាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ដែល​រង​ការ​ចោទប្រកាន់​ខាងលើ​ឈ្មោះ ប៊ុ​ន ក្រៀម អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ខោអាវ​តាម​ផ្លូវ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ចំណែក​ស្ត្រី​ជា​ដើមបណ្តឹង​ឈ្មោះ លឹ​ម គឹ​ម​សេង អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ពូក ខ្នើយ ស្នាក់​នៅ​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ ។ រីឯ​​ខ្សែ​ក​ដែល​ស្ត្រី​ខាងលើ​អះអាង​ថា​បាត់​នោះជា​ខ្សែកប្លា​ទី​ន​ទឹក​៧ ទម្ងន់​ជិត​៤​ជី ។

តាមប្រភពពី​​ស្ត្រី​ជា​ដើមបណ្តឹង​បាន​អះអាង​ថា មុន​កើតហេតុ ខ្សែ​ក​របស់​គាត់​បាន​ពាក់​ឱ្យ​​កូនប្រុស​អាយុ​៩​ខែ ហើយ​គាត់​បាន​ដើរទៅ​រក​ទិញ​ខោ​អាវ​កីឡា​សម្រាប់​កូន​នៅ​កន្លែង​បុរស​ខាងលើ ដោយ​រើស​បណ្តើរ អ្នកលក់​យក​អាវ​មក​ពាក់​លឱ្យ​​កូនប្រុស​របស់​គាត់​​បណ្តើរ តែ​មិន​បាន​ត្រូវចិត្តនោះទេ ហើយ​គាត់​ក៏​ឱ្យ​​កូន​ទៅ​អ្នកលក់​ជួយ​ពរ​ រួច​​គាត់​បន្ត​រើស​ខោអាវទៀត​ ។ លុះ​មួយសន្ទុះ​ ក្រោយ​យក​កូន​មក​វិញ​ស្រាប់តែ​បាត់​ខ្សែ​ក ទើប​ឆោឡោ គ្មាន​អ្នក​ណា​ក្រៅពី​អ្នកលក់​ដែល​ពរ​កូន​របស់​គាត់​នោះ​ទេ​ជា​អ្នក​ដោះ​យក និង​បណ្តោះ​ទៅ​ឱ្យ​​អ្នក​ផ្សេង ។

តាមប្រភពពី​​បុរសជា​​ចុងចោទ​វិញ​បាន​និយាយ​ថា​ គាត់​មិន​បានដឹង​ពិតមែន ហើយ​ក៏​គ្មាន​ចេតនា​ប្រព្រឹត្ត​បែប​នេះ​ដែរ នៅ​កន្លែង​លក់​ មាន​តែ​អ្នកលក់​ និង​អ្នកទិញ ហេតុ​អ្វី​បានជា​ចោទ​គាត់​បែប​នេះ​ទៅ​វិញ ។

ក្រោយ​ពី​ផ្ទុះ​រឿង​ថា​​បាត់​ខ្សែ​ក ភាគី​ទាំង​២​ជជែក និង​អះអាង​រៀងៗខ្លួន​មិន​ដាច់ស្រេច មាន​តែ​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​កាត់ក្តី​រឿង​ខាងលើនេះ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ