ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកប្រាក់​15000​ដុល្លារ​ត្រៀម​ប្រគល់​ជូន​ម្ចាស់​ពាន​ជើង ឯក​បាល់ទាត់​អធិរាជ​វាលស្មៅ​Gangzberg Cup 2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា សព្វថ្ងៃ​កំពុង​តែ​មានការ​រីក​ចម្រើន​និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​សំណាក់​ស្រទាប់​យុវជន​ខ្មែរ​គាប់​ជួន​ការ​រៀបចំ​ការ​ប្រកួត​រដូវ​កាល​ទី​១ ទី​២ និង​ទី​៣​មាន​ភាព​រលូន​និង​បញ្ចប់​ដោយ​ជោគជ័យ Ganzberg បាន​សហការ​ជាមួយ​ស្ថានីយ ទូរទស្សន៍​MyTV​រៀបចំ​ឱ្យ​មានការ​ប្រកួត​រដូវ​កាល​ទី​៤​ជា​បន្ត​ទៀត​។ ថ្លែង​ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​ដើម្បីផ្សព្វផ្សាយ​ឱ្យ​ដឹង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​ដែល​មានឈ្មោះ​ថា​«​អធិរាជ​វាលស្មៅ​Ganzberg…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា សព្វថ្ងៃ​កំពុង​តែ​មានការ​រីក​ចម្រើន​និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​សំណាក់​ស្រទាប់​យុវជន​ខ្មែរ​គាប់​ជួន​ការ​រៀបចំ​ការ​ប្រកួត​រដូវ​កាល​ទី​១ ទី​២ និង​ទី​៣​មាន​ភាព​រលូន​និង​បញ្ចប់​ដោយ​ជោគជ័យ Ganzberg បាន​សហការ​ជាមួយ​ស្ថានីយ
ទូរទស្សន៍​MyTV​រៀបចំ​ឱ្យ​មានការ​ប្រកួត​រដូវ​កាល​ទី​៤​ជា​បន្ត​ទៀត​។

ថ្លែង​ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​ដើម្បីផ្សព្វផ្សាយ​ឱ្យ​ដឹង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​ដែល​មានឈ្មោះ​ថា​«​អធិរាជ​វាលស្មៅ​Ganzberg 2019”​រដូវ​កាល​ទី​៤​នៅ​ស្ថានីយទូរទស្សន៍​MyTV​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មីនា កន្លង​មកនេះ លោក ស៊ី​ថូ​ណា​ថា​ន់ ប្រធាន​គ្រប់គ្រង​កីឡាបាល់ទាត់​ប្រចាំ​ក្រុមហ៊ុន​CBS​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​អាច​ដំណើរការ​ទៅ​បាន​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​Ganzberg​និង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​ដែរ ។ ម្យ៉ាងវិញទៀត​ដោយសារ​តែ​មើលឃើញ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​គាំទ្រ​បាល់ទាត់​កាន់តែ​មាន​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ធ្វើ​ឱ្យ​គេ​មាន​ជំនឿ​ថា បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​នេះ​រួច យុវជន​យើង​នឹង​អាច​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក ស៊ី​ថូ ណា​ថា​ន់ បានឱ្យ​ដឹង​ទៀត​ថា Ganzberg បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​ទូរទស្សន៍​MyTV​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ។ កម្មវិធី​ប្រកួត​នេះ​បាន​ឆ្លងកាត់​វគ្គ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​យ៉ាង​ស្វិតស្វាញ​នៅ​តាម​បណ្ដា​ខេត្ត​-​រាជធានី​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទិស​ដៅ​ចម្រាញ់​យក​ក្រុម​ខ្លាំង​ចំនួន​៣២​ក្រុម​ឡើង​មក​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​ជើងឯក​ចំនួន​១៥០០០​ដុល្លារ​អា​មេ​រិ​ក ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​លើ​ទីលាន​បាល់ទាត់​សិប្ប​និ​មិ្ម​ត​T-SOCCER​ទួល​គោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ