ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកអូសជាង​​​៣០ម៉ែត្រ ម្ចាស់​ក៏ស្លា.ប់ ម៉ូតូ​ក៏បាក់ជាពីរខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​វ៉េវ​មួយ​គ្រឿង​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​អូសជាង​៣០ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់ ចំណែក​ម៉ូតូ​បាន​បាក់ជា​២ខ្ទេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ ២០១៩…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ជិះ​ម៉ូតូ​វ៉េវ​មួយ​គ្រឿង​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​អូសជាង​៣០ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់ ចំណែក​ម៉ូតូ​បាន​បាក់ជា​២ខ្ទេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ ២០១៩ ​នៅ​ចំណុចគ្លីនិក​​ដុ​ក​​ទ័​រ​ហ្វា​មី​លី​ពិនិត្យ​ជំងឺ​ទូទៅ ស្ថិត​នៅ​តាម​ផ្លូវ​៣៦៩ ​ក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ជនរងគ្រោះដែលស្លាប់​មិនត្រូវបាន​ស្គាល់​អត្តសញ្ញាណ (តែគេសង្ស័យថាជាជនជាតិវៀតណាម) ជាអ្នក​បើកបរម៉ូតូ​មួយគ្រឿងម៉ាក​វ៉េវ ពណ៌ខ្មៅ​លាយក្រហម ពាក់ស្លាកលេខ ​67 G1-082.29 (​ស្លាក​លេខ​វៀតណាម​) ។​

ចំណែក​​​រថយន្ត​ដឹក​ទឹកកក ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព្រៃវែង​ ២A-០៧៦១ ​បើកបរ​ដោយ​​ឈ្មោះ វ័ន រឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូូវសមត្ថកិច្ច​ចាប់ឃាត់ខ្លួន ។​

ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​នគរបាល​ព្រែក​ថ្មី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ល្បាត​ក្នុង​មូលដ្ឋាន​​បាន​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ​ឃើញ​រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​ទឹកកក បើកបរ​តាម​ផ្លូវ​៣៦៩ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​​កំពុង​បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​​យ៉ាង​​ពេញទំហឹង ​បណ្ដាល​អោយ​​អ្នក​បើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ចំណែក​ម៉ូតូកៀប​ជាប់​នឹង​រថយន្ត​នៅ​ខាង​មុខ​ ។ ចំណែក​​បុរស​ជា​អ្នក​បើករថយន្ត​​ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​រស្នាក់​ប៉ុស្តិ៍​ជា​បណ្ដោះអាសន្ន​​ ចៀស​វៀង​ក្រុម​គ្រួសារ​ជនរងគ្រោះ ជា​ពិសេស​ប្រជាពលរដ្ឋ​ទ្រាំ​មិន​បាន​បង្ក​ជា​ហិង្សា​វាយតប់ ។

សមត្ថកិច្ច​បន្ត​ថា​ តាម​ប្រភពពី​អ្នក​បើកបរ​រថយន្ត​បង្ក​​បាន​ឱ្យ​ដឹង​ថា មុនពេល​​កើតហេតុ​ គាត់​បើកបរ​រថយន្ត​ពី​ក្រុង​តា​ខ្មៅ​គោលបំណង​ទៅ​ដេប៉ូ​នៅ​ម្ដុំ​ត​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ដើម្បី​យក​ទឹកកក​អនាម័យ ​និង​ទឹកកក​ដើម​យក​ទៅ​លក់​បន្ត តែ​មុន​នឹង​បើករថយន្ត​ គាត់​បាន​ផឹកស្រា​បៀរ​អស់​៣​ទៅ​៤​កំប៉ុង​ដែរ​ ប៉ុន្តែ​​មិន​ស្រវឹង​នោះ​ទេ​ អាច​បើកបរ​រថយន្ត​បាន លុះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុងទិស​ដៅ​បញ្ច្រាស​ជាមួយ​នឹង​រថយន្ត​របស់​គាត់​ ។

ប្រភពដដែល​បាន​បន្ត​ថា ពេល​កំពុងបើក​​បរ​ម៉ូតូ​​សុខ​ៗ​មិនដឹងជា​​មូលហេតុ​អ្វី​ បានជា​បត់​ម៉ូតូ​ត្រឡ​ប់​ក្រោយ​ទើប​គាត់​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​នោះ​អូស​ជាង​៣០​ម៉ែត្រ​ បណ្ដាល​អោយអ្នក​បើកបរ​ម៉ូតូស្លាប់​នៅនឹង​កន្លែងកើតហេតុ រីឯ​​ម៉ូតូ​​បាន​បាក់​ជា​២ ​ចំណែក​​រថយន្ត​ដឹកទឹកករងការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ប្រគល់​អោយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការ​រាជធានី​ភ្នំពេញ​​នាំ​យក​បុរស​ជា​អ្នក​បើករថយន្ត​បង្ក ព្រមទាំង​រថយន្ត​បង្ក ​និង​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះ
អាសន្ន ចំណែក​សពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច​​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ រង់​​ចាំ​ស្វែងរក​ក្រុម​គ្រួសារ​​សាច់ញាតិ​​ជា​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ