ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអាក្រក់ពិតមិនដឹងមុន​…បាត់ជីវិតតែ​មួយ​​ភ្លែត​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ប្រុស​​​អាយុ៧​ឆ្នាំម្នាក់បាន​ស្លាប់ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារត្រូវរថយន្ត​បុក ​កាលពី​​​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ​​ថ្ងៃ​ទី​០៩ ​មីនា…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ប្រុស​​​អាយុ៧​ឆ្នាំម្នាក់បាន​ស្លាប់ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារត្រូវរថយន្ត​បុក ​កាលពី​​​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ​​ថ្ងៃ​ទី​០៩ ​មីនា នេះ ស្ថិត​នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
អ្វី​​គួរ​ឱ្យ​សង្វេគ​នោះ ខណៈ​ឪពុក​​ម្តាយទើបតែ​​ផ្ញើ​​នៅ​យាយ រួច​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃតែបន្តិច​ប៉ុណ្ណោះ។​

​សេចក្តីរាយការណ៍បន្តថា ​ ​បុ​រសម្នាក់ជាបើកបរ​រថយន្ត ត្រូវឃាត់ខ្លួនមាន​ឈ្មោះ សេត សើ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្ត​បាត់ដំបង ​បើករថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-11 88 ។ រីឯ​ក្មេង​រង​គ្រោះ​ឈ្មោះ ពា​វ លាប ភេទ​ប្រុស អាយុ​៧​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រស់នៅ​ភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​ ​ក្នុងពេលដែល​រថយន្ត​មាន​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ពេល​នោះ ក៏​​មាន​រថយន្ត​ផ្សេង​ៗ​ទៀត​បើក​​លើ​ដងផ្លូវ​នោះ​ដែរ ហើយដោយ​សារ​តែ​ផ្លូវលំ​ហុយ​ខ្លាំង មើលឃើញ​មិន​ច្បាស់ផង ក៏ស្រាប់តែ​​ក្មេង​តូចនេះ បាន​ដើរ​ឡើង​ទៅ​លើ​ផ្លូវចំ​ពេល​​រថយន្ត​បើកមក​ ក៏​​បុក បណ្តាល​ឱ្យ​រង​របួសធ្ងន់ធ្ងរ ។

ភ្លាម​ៗនោះ ម្ចាស់​រថយន្ត និង​សាច់ញាតិ​ក្មេង​តូច បា​ន​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយសារ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ក៏បានបាត់បង់ជីវិត​​​តែ​ម្តង ។
ចំណែកឯ​ម្តាយ​ក្មេង​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ មិន​ទាន់​បាន​​ដល់​កន្លែងធ្វើការ​ស្រួលបួល​ផង លុះ​ពេល​ឮដំណឹង​ថា កូន​របស់​ខ្លួនត្រូវ​រថយន្ត​បុក​ស្លាប់ ​ពួក​គេ​ត្រឡប់​​មកធ្វើ​បុណ្យសព​កូនវិញ ។ ​បច្ចុប្បន្ន​នគរបាល​កំពុង​សួរនាំ​ម្ចាស់​រថយន្ត ដើម្បី​ចាត់ការ​តាម​​ច្បាប់ ។

អត្ថបទសរសេរ ដោយ