ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​ល្បិច​ស្វា​កំហូច

5 ឆ្នាំ មុន
  • មណ្ឌលគិរី

មានរឿង​រសើប​ណាស់​នៅ​ខេត្តមណ្ឌលគិរី​…​រឿង​ដីចម្ការ​ស្រល់​២២៥​ហិ​កតា​ច្បាស់​ជា​របស់​រដ្ឋ​…​ពេល​នេះ​មន្ត្រី​មាន​អំណាច​ក្នុងស្រុក​ខ្លះ​ដណ្តើម​កាន់កាប់​…​រួម​ជាមួយ​អ្នកមាន​ប្រាក់ខ្លះ​ទៀត​…​ដណ្តើម​យក​ជា​កម្មសិទ្ធិ កាត់​ចែក​គ្នា​ជា​កង់​ៗ…​អស់​ប្រមាណ​ពាក់កណ្តាល​ទៅ​ហើយ ។ ដោយសារ​វា​រសើប​ពេក​…​អាជ្ញាធរ​ខេត្ត​ដែល​អត់​បាន​នឹង​គេ​…​ខិតខំ​ស្រាវជ្រាវ​រក​អ្នក​ដែល​រំលោភ​យក​…​រក​ឈ្មោះ​ណា​ដែល​កាត់​យក​ជា​កង់​ៗ…​ឃើញ​អស់ហើយ ។ ពិតមែន​រក​ឈ្មោះ​អ្នក​ដែល​រំលោភ​យក​ឃើញ​មែន​…​ប៉ុន្តែ​ហាក់ដូចជា​នៅ​ទ្រឹង​…​មិន​ទាន់​ឃើញ​ឱ្យ​គេ​ខ្ជាក់​មក​វិញ​នៅឡើយ​ទេ​…​ធ្វើ​ឱ្យ​មហាជន​ក្នុងស្រុក​ដែល​ដឹង​រឿង​នេះ​…​ពេបជ្រាយ​មិន​តិច​ទេ​…​ដែល​អ្នកខ្លះ​ថា ជាន់ក​ដកស្លាប​តែ​រាស្ត្រ​តូចតាច​…​ដល់​ប៉ះ​មេ​ៗ មើម​ៗ​នាំ​គ្នា​ស្ងៀម ។ ខ្លះ​ថា​នៅ​ស្ងៀម​អត់​អំពើ​…​ឃើញ​បាន​សុខ​ស្រួល​ជាង​…​នៅ​ស្ងៀម​ទំនេរ​មាត់​…​វា​គ្រាន់​ជាង​ស៊ី​ចេក​ខ្ចី​ដែល​នាំ​ឱ្យ​ចត់​ខះក…

មានរឿង​រសើប​ណាស់​នៅ​ខេត្តមណ្ឌលគិរី​…​រឿង​ដីចម្ការ​ស្រល់​២២៥​ហិ​កតា​ច្បាស់​ជា​របស់​រដ្ឋ​…​ពេល​នេះ​មន្ត្រី​មាន​អំណាច​ក្នុងស្រុក​ខ្លះ​ដណ្តើម​កាន់កាប់​…​រួម​ជាមួយ​អ្នកមាន​ប្រាក់ខ្លះ​ទៀត​…​ដណ្តើម​យក​ជា​កម្មសិទ្ធិ
កាត់​ចែក​គ្នា​ជា​កង់​ៗ…​អស់​ប្រមាណ​ពាក់កណ្តាល​ទៅ​ហើយ ។

ដោយសារ​វា​រសើប​ពេក​…​អាជ្ញាធរ​ខេត្ត​ដែល​អត់​បាន​នឹង​គេ​…​ខិតខំ​ស្រាវជ្រាវ​រក​អ្នក​ដែល​រំលោភ​យក​…​រក​ឈ្មោះ​ណា​ដែល​កាត់​យក​ជា​កង់​ៗ…​ឃើញ​អស់ហើយ ។

ពិតមែន​រក​ឈ្មោះ​អ្នក​ដែល​រំលោភ​យក​ឃើញ​មែន​…​ប៉ុន្តែ​ហាក់ដូចជា​នៅ​ទ្រឹង​…​មិន​ទាន់​ឃើញ​ឱ្យ​គេ​ខ្ជាក់​មក​វិញ​នៅឡើយ​ទេ​…​ធ្វើ​ឱ្យ​មហាជន​ក្នុងស្រុក​ដែល​ដឹង​រឿង​នេះ​…​ពេបជ្រាយ​មិន​តិច​ទេ​…​ដែល​អ្នកខ្លះ​ថា ជាន់ក​ដកស្លាប​តែ​រាស្ត្រ​តូចតាច​…​ដល់​ប៉ះ​មេ​ៗ មើម​ៗ​នាំ​គ្នា​ស្ងៀម ។

ខ្លះ​ថា​នៅ​ស្ងៀម​អត់​អំពើ​…​ឃើញ​បាន​សុខ​ស្រួល​ជាង​…​នៅ​ស្ងៀម​ទំនេរ​មាត់​…​វា​គ្រាន់​ជាង​ស៊ី​ចេក​ខ្ចី​ដែល​នាំ​ឱ្យ​ចត់​ខះក ។

សម័យ​អើយ​…​សម័យ​សន្តិភាព​ដ៏​រុងរឿង​នេះ​…​កន្លែង​ខ្លះ​គេ​ឱ្យ​ប្រជាជន​សាមញ្ញ​ទៅ​កាន់កាប់​…​រួច​គេ​យក​អំណាច​ចេញ​លិខិត​ផ្តល់​កម្មសិទ្ធិ​ឱ្យ​…​ដែល​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ថា​រដ្ឋអំណាច​នេះ​ល្អ​ណាស់​…​ចេះ​ជួយ​រាស្ត្រ​ឱ្យ​បាន​ដី​កាន់កាប់ ។

ជា​បន្ទាប់​អ្នក​ដែល​យល់​ព្រមឱ្យ​នោះ …​ធ្វើ​ជា​ទៅ​ទិញ​ពី​ប្រជាជន​រូប​នោះ​វិញ​ដោយ​តម្លៃ​ណាមួយ​…​ហើយ​ធ្វើ​លិខិត​ទិញ​លក់​ផ្ទេរសិទ្ធិ​មក​ឈ្មោះ​ខ្លួនឯង​វិញ …​ដែល​ជា​ល្បិច​ស្វាយ​កបាយ​លាប​មាត់​ពពែ ។

ទីបំផុត ​ពពែ​សម័យនេះ …​មិន​នៅ​ស្ងៀម​ឱ្យ​គេ​ធ្វើបាប​ទេ …​ឆ្លើយ​ថា​ខ្លួន​អត់​បាន​ស៊ី​បាយ​នេះ​ទេ …​គឺ​អា​ស្វា​ទេ​ដែល​យក​បា​យមក​លាប​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ