ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​ទម្លាប់​គេង​ថ្ងៃ​ត្រឹម​១​ម៉ោង ប្រសើរ​សម្រាប់​…

5 ឆ្នាំ មុន

តាម​ប្រភពពី Daily Mail បានឱ្យ​ដឹង​ថា ក្រុម​វេជ្ជបណ្ឌិត​ក្រិ​ច ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​ទំនាក់ទំនង​រវាង​ដំណេក​ថ្ងៃ និងសម្ពាធ​ឈាម ហើយ​រក​ឃើញ​ថា ការ​គេង​ពេល​ថ្ងៃមួយ​ភ្លែត មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​…

តាម​ប្រភពពី Daily Mail បានឱ្យ​ដឹង​ថា ក្រុម​វេជ្ជបណ្ឌិត​ក្រិ​ច ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​ទំនាក់ទំនង​រវាង​ដំណេក​ថ្ងៃ និងសម្ពាធ​ឈាម ហើយ​រក​ឃើញ​ថា ការ​គេង​ពេល​ថ្ងៃមួយ​ភ្លែត មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​ ដូច​ការ​ប្រើប្រាស់​ថ្នាំ​ដែរ​។ ដំណេក​ថ្ងៃ​រយៈពេល​មួយ​​ម៉ោង អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ជា​មធ្យម​បាន ៥mm/Hg ដែល​ស្រ​ដៀង​ទៅ​នឹង​ប្រសិទ្ធភាព​របស់​ថ្នាំ​លើសឈាម ឬ ក៏​ការ​តម​អំបិល​ដែរ​ ។

អ្នក​ជំនាញ​បាន​រក​ឃើញ​ថា វា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​​គាំងបេះដូង​។ ក្រុម​វេជ្ជបណ្ឌិត​ក្រិ​ច មក​ពី​មន្ទីរពេទ្យ Asklepieion នៅ Voula បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​២១២​នាក់ ដែល​មាន​សម្ពាធ​ឈាម​​ស៊ី​ស​ស្តូ​ល ១៣០mm/Hg​។ វា​ជា​កម្រិត​ដែល​គេ​គិត​ថា មិនសូវ​ជា​មាន​សុខភាព​ល្អ​។

លោក​​វេជ្ជបណ្ឌិត Manolis Kallistratos ដែល​ជា​អ្នក​ស្រាវជ្រាវ​បាន​មាន​ប្រសាសន៍​ថា «ការ​គេង​នៅ​ពេល​ថ្ងៃ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​កម្រិត​មួយ ដែល​ដូច​ទៅ​នឹង​ការ​កែ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែរ​។ ជា​ឧទាហរណ៍ ការ​កាត់​បន្ថយ​អំបិល​និង​អាល់កុល អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ពី ៣mm/Hg ទៅ ៥mm/Hg​។ ការ​ប្រើប្រាស់​ថ្នាំ​លើសឈាម​អាច​បញ្ចុះ​បាន​ពី ៥mm/Hg ទៅ ៧mm/Hg​» ។

ដូចនេះ​ប្រសិនបើ​អ្នកមាន​ទម្លាប់​គេង​ពេល​ថ្ងៃ​ត្រឹម​មួយ​ម៉ោង​អី​នោះ វា​ជា​ការ​ប្រសើរ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក​ហើយ​៕

អត្ថបទសរសេរ ដោយ