ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​ហុងកុង​អាច​នឹង​ងើបឡើង​វិញ

5 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Business Times បាន​ឲ្យ​ដឹង​មក​ថា វិស័យ​អចលនទ្រព្យ​ហុងកុង​កំពុង​តែ​ងើបឡើង​វិញ​ហើយ​បន្ទាប់​ពី​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​អស់​ប្រមាណ១០%​តាំងពី​ខែសីហា ​ឆ្នាំ២០១៨​ កន្លង​មកនេះ​។ និន្នាការ​ថ្មី​ៗ​រួម​មាន​កំណើន​នៃ​ការ​ចូល​មើល​ការ​លក់​គម្រោង និង​កំណើន​ចំណាប់អារម្មណ៍​ក្នុង​ការ​លក់​ដេញថ្លៃ​ដី​រដ្ឋាភិបាល ដោយ​មាន​ដី​មួយ​កន្លែង​នៅ​ប៉ែក​ខាងត្បូង​នៃ…

យោង​តាម​គេហទំព័រ Business Times បាន​ឲ្យ​ដឹង​មក​ថា វិស័យ​អចលនទ្រព្យ​ហុងកុង​កំពុង​តែ​ងើបឡើង​វិញ​ហើយ​បន្ទាប់​ពី​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​អស់​ប្រមាណ១០%​តាំងពី​ខែសីហា ​ឆ្នាំ២០១៨​ កន្លង​មកនេះ​។

និន្នាការ​ថ្មី​ៗ​រួម​មាន​កំណើន​នៃ​ការ​ចូល​មើល​ការ​លក់​គម្រោង និង​កំណើន​ចំណាប់អារម្មណ៍​ក្នុង​ការ​លក់​ដេញថ្លៃ​ដី​រដ្ឋាភិបាល ដោយ​មាន​ដី​មួយ​កន្លែង​នៅ​ប៉ែក​ខាងត្បូង​នៃ New Territories ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ការ​គិត​ទុក​របស់​អ្នកវិភាគ​។

ស​ន្ទ​ស្សន៍​នាំមុខ Canta-City បាន​បង្ហាញ​ថា​តម្លៃ​ផ្ទះ​លក់​បន្ត​បាន​កើនឡើង​ច្រើន​ជាង​១%​ទៅ​ទៀត​។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកវិភាគ​នៅ Citigroup និង CLSA ព្យាករណ៍​ថា​តម្លៃនឹង​ងើបឡើង​វិញ​រវាង​ពី​៥%​ទៅ​១៥%​ក្នុងឆ្នាំនេះ​ផង​ដែរ ។ កត្តា​ដែល​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នេះ​រួម​មាន​ធន​គារ​ជាតិ​អា​មេ​រិ​ក ការ​លូតលាស់​ទីផ្សារ​ភាគហ៊ុន និង​កំណើន​តម្លៃ​រូបិយ​វត្ថុ​ចិន​ជាដើម​។

លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​នឹង​មាន​គម្រោង​សាងសង់​លើ​ផ្នែក Hong Kong Goft Club ហើយ​កំពុង​តែ​ពិចារណា​ថា​បង្កើត​ដី​សម្រាប់​កសិកម្ម​ឯកជន​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ទៀត រដ្ឋាភិបាល​មាន​គម្រោង​ប្រើ​១,០០០​ហិច​តា​នៃ​ទឹកសមុទ្រ និង​សាងសង់​កោះ​សុ​ប្ប​និមិត្ត​ថែម​ទៀត ។ ប្រសិនបើ​អាច​ធ្វើ​បាន តម្លៃ​ផ្ទះ​ហុងកុង​អាច​នឹង​មិន​អាច​កើនឡើង​បាន​ច្រើន​ទេ ។

យ៉ាងណា​ក្តី មានមុខ​សញ្ញា​បង្ហាញ​មក​ថា​តម្លៃ​ផ្ទះ​អាច​នឹង​កើនឡើង​មក​វិញ​យ៉ាង​ខ្លាំង​ប្រសិនបើ​មាន​កំណើន​តម្រូវការ ។ ហុងកុង​បាន​អនុវត្ត​វិធានការ​យកពន្ធ​៣០%​លើ​រាល់​ការ​ទិញ​អចលនទ្រព្យ​ដោយ​ជនបរទេស​កាលពី​ឆ្នាំ ២០១២ ដែល​ជិត​នឹង​អនុម័ត​បាន​៧​ឆ្នាំ​មក​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​មួយ​ចំនួន​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​ហុងកុង ។

ដូច្នេះ​អ្នកធ្វើការ​ជនជាតិ​បរទេស​ដែល​បាន​មក​នៅ​ទីក្រុង​នេះ​កាលពី​ឆ្នាំ ២០១២ អាច​ជៀសវាង​អត្រាពន្ធ​នេះ​បាន ដែល​អាច​ទាក់ទាញ​បុគ្គលិក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទិញ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជា​បេ​កាំ​ង​ព្រោះ​ពួក​គេ​មិន​មាន​សិទ្ធិ​ស្នាក់​នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ