ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​…​មង្គល​តារា​ទាំង​២​ដួង​សប្បាយ​អស់ទាស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​​រាត្រីថ្ងៃទី០៨ មីនា ​ក្នុង​ពិធីជប់លៀងអាពាហ៍ពិពាហ៍​របស់​​​លោក​សុខ រក្សា​ និង​អ្នកនាង​ កុ​ល ដា​វី ​…

រាជធានីភ្នំពេញ ៖ កាលពី​​រាត្រីថ្ងៃទី០៨ មីនា ​ក្នុង​ពិធីជប់លៀងអាពាហ៍ពិពាហ៍​របស់​​​លោក​សុខ រក្សា​ និង
​អ្នកនាង​ កុ​ល ដា​វី ​ នៅ​អគារ​កោះ​ពេជ្រ​ គឺបាន​ប្រជុំ​ដោយ​តារា​ជា​ច្រើន​ដួង ​មានវត្ត​មានភ្ញៀវ​ និង​មិត្ត​ជា​សិល្បក​រជា​​ច្រើន​ ចូលរួម​ជា​យ៉ាងសប្បាយរីករាយ និងម្នាក់ៗ​ពិតជាសម្រស់ស្រស់ស្អាត និងសង្ហារ​គ្រប់ៗ​គ្នា​ ​។

គួររំលឹកថា ចំណងស្នេ​ហ៍ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង សុខ រក្សា និង តារា​សម្ដែង​ស្រី​សុ​ិ​ច​សុ​ី​ដ៏​ស្រស់​ស្អាត​នោះ​ ​កុ​ល ដា​វី បានតស៊ូ​​មក​រហូត​ដល់​ថ្ងៃ​ចូល​រោងជ័យនេះ ពិតជា​ធ្វើ​ឱ្យ​មហា​ជន​មានការ​កោតសរសើរ​លើពួកគេ និងក៏មានការជូនពរ​ផងដែរ ​។

ក្នុងនោះ យោង​តាម​គណនី អ្នកនាង កុ​ល ​ដា​វី ក៏បាន​​បង្ហោះ​សារ​ដោយ​មាន​ខ្លឹមសារ​ថា​ «​យើងខ្ញុំ​ទាំង​ពីរ​នាក់​ ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់ រក​អ្វី​និយាយ​ប្រៀប​ពុំ​បាន​ឡើយ លើក​ទី​2​ហើយ ដែល​សម្តេច​មីង​លោក​បានសួរនាំ​ពី​ថ្ងៃ​រៀប​មង្គលការរបស់​ពួក​ខ្ញុំ ពិតជា​មហា​កិត្តិយស ដ៏​ធំធេង​ណាស់ ដែល​សម្តេច​មីង និងសម្តេច​ពូ លោក​ទាំង​ពីរ​បាន​ចងដៃ យើងខ្ញុំ​ទាំង​ពីរ​ក្នុង​ថ្ងៃ អាពាហ៍ពិពាហ៍​ចំនួន៥000​ដុល្លា​រ​ នៅ​ថ្ងៃ​១៤​កុម្ភៈ ចំ​ថ្ងៃ​បុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់ យើងខ្ញុំ​ទាំង​ពីរ​នាក់ សូម​ថ្លែង​អំណរ អរគុណយ៉ាង​ជ្រាលជ្រៅ​បំផុត និងសូម​គោរព​ជូនពរ​សម្តេច​ទាំង​ពីរ​មាន​សុខភាព​ល្អ មាំមួន និង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ជា​ម្លប់​ដល់ កូន កូនចៅ ជា​ពិសេស ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឈាន ទៅ​រក​ភាព​រីក​ចំរើន និង សុខ​សន្តិភាព ដោយ​ក្តី​គោរព ដ៏​ខ្ពង់ខ្ពស់​ពី​យើងខ្ញុំ​ទាំង​ពីរ​» ។

បើ​តាម​ការ​ឱ្យដឹង ​អ្នក​ទាំង​២​ក្រោយ​ពីរៀប​ការ​នឹង​មាន​ផែនការ​គិតគូ​រ​យក​កូន​ឱ្យ​ហើយ​ ព្រោះ​ម្នាក់​ៗ​​​ច្រើន​ដែរហើយ ​។ ​ណាមួយ​ ខាង​ចាស់ទុំ​ទាំងសងខាង​ ក៏​​ចង់បាន​ចៅ​ផងដែរ ។


អត្ថបទសរសេរ ដោយ