ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​…​ញ៉ែ​ម សុ​គ​ន្ឋ អ​ន្ទៈ​សា​ចង់​បានកូន​ក្នុងឆ្នាំនេះ​ឱ្យ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​ជា​ពិធីករ​មុខ​ខ្មែរ​សម​តួ​សម្តែង​បែប​បុរាណ​លោក​ ញ៉ែ​ម សុ​គ​ន្ឋ​ ក្រោយ​ពេល​រៀប​ការ​បាន​ប៉ុន្មាន​ខែ​មក ​ស្រាប់តែ​លេចឮថា​មានកូន​ព្រោះ​ភរិយា​ចុះ​ខ្សោយ​វិលមុខ​។ ​ប៉ុន្តែ​ធាតុ​ពិត​នោះ​ ជា​ការ​អស់កម្លាំង​ជាមួយ​ការងារ​នឿយហត់​ធម្មតា​…

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​និង​ជា​ពិធីករ​មុខ​ខ្មែរ​សម​តួ​សម្តែង​បែប​បុរាណ​លោក​ ញ៉ែ​ម សុ​គ​ន្ឋ​ ក្រោយ​ពេល​រៀប​ការ​បាន​ប៉ុន្មាន​ខែ​មក ​ស្រាប់តែ​លេចឮថា​មានកូន​ព្រោះ​ភរិយា​ចុះ​ខ្សោយ​វិលមុខ​។ ​ប៉ុន្តែ​ធាតុ​ពិត​នោះ​ ជា​ការ​អស់កម្លាំង​ជាមួយ​ការងារ​នឿយហត់​ធម្មតា​ ហើយ​ពេល​នេះ​ប្តី​ប្រ​ព​ន្ឋ​១​គូ​នេះ​ កំពុង​ប្រឹក្សា​គ្នា​យក​កូន​ឲ្យ​បាន​ក្នុងឆ្នាំនេះ​ ។

មើលទៅ​លោក ​ញ៉ែ​ម សុ​គ​ន្ឋ​ វិញ​ ឲ្យ​តែ​ពេល​និយាយ​គិតដល់​រឿង​យក​កូន​ គឺ​កាន់តែអន្ទះសាតែ​ម្តង​ដោយសារ​លោក​ចូល​វ័យ​ច្រើន​ក្បែរ​៤០​ឆ្នាំទៅ​ហើយ​ មិន​ទាន់​រកបាន​ដំណក់ឈាម​បន្ត​វង្ស​ត្រកូល​ ។ ​បើ​ទោះជា​លោក​មមាញឹក​សិល្បៈ​ការងារ​បែប​ណា​ លោក​រមែង​រៀបចំ​រក្សា​សុខភាព​ណែនាំ​ភរិយា​បរិភោគ​អ្វី​ដែល​មាន​ប្រយោជន៍​ជីវជាតិ​អាច​មានកូន​បាន​លឿន​ ក្នុង​ពេល​ដែល​លោក​ចង់បាន​ឆាប់​ៗ​ ។

លោក ​សុ​គ​ន្ឋ​ និយាយ​ថា​ លោក​ចាប់ផ្តើម​គិត​ពី​រឿង​យក​បុត្រ​បណ្តើរ​ៗ​ដោយ​ខំ​មើលថែរ​សុខភាព​ប្រ​ព​ន្ឋ​លោក​ដោយ​ត្រូវ​ជ្រើសរើស​អាហារ​ និង​ទឹកដោះគោ​ណា​ជួយ​ទ្រទ្រង់​សុខភាព​ម្តាយ​ និង​កូន​។ ​វ័យ​កាល​របស់​ខ្លួន​ក៏​ច្រើន​ហើយ​លោ​កក៏សប្បាយ​ចិត្តបាន​ភរិយា​ គាត់​ក៏​ចង់បាន​ដែរ​នោះ​ទើប​ចូលរួម​កម្មវិធី​ស្តាប់​អ្នក​ឯក​ទេស​រឿង​ធ្វើ​បែប​ណា​រក្សា​គ​ត៌​ ឲ្យ​ល្អ​ហើយ​សម្រាប់​អ្នក​ត្រៀម​យក​បុត្រ​ក៏​អាច​ស្តាប់​ការ​ណែនាំ​បាន​។​

លោក​អះអាង​ថា​ ការ​ព​ន្លឿ​ន​រឿង​បានកូន​នេះ​ព្រោះ​យល់​ថា​ជា​ឆ្នាំ​ហុងស៊ុយ​ទើប​ស្រវា​ឲ្យ​ហើយ​ប្រសិនបើ​បាន​មួយ​ជា​សមាជិក​ហោច​ណាស់​ក៏​៣​ទៅ​៤​ឆ្នាំ​ទៀត​ទើប​យក​កូន​បន្ទាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ