ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​នៅ​បិសាច​ក្រហម​ថា Mbappe នឹង​ស៊ីដាច់ Messi និង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប Manchester United លោក Rio Ferdinand…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ប្រចាំ​ក្លិប Manchester United លោក Rio Ferdinand ដែល​ធ្លាប់​លេង​ជាមួយនឹង Ronaldo ក្នុង​ក្រុម​តែ​មួយ បាន​ប្រាប់​ពី​ការ​គិត​របស់​ខ្លួន​ថា កីឡាករ​វ័យក្មេង​របស់​បារាំង Kylian Mbappe នឹង​ឡើង​ស្នង​តំណែង​របស់ ជើង​ខ្លាំង Lionel Messi និង Cristiano Ronaldo នៅ​ពេល​កីឡាករ​ទាំង​ពីរ​ចូល​និវត្តន៍ ។

ម្ចាស់​ពាន Premier League ចំនួន​៦​ដង Rio Ferdinand បាន​ប្រាប់​សារព័ត៌មាន Irish Independent ថា​៖ «​ពួក​យើង​សំណាង​ណាស់​ដែល​បានឃើញ​ការ​លេង​យ៉ាង​ល្អ​របស់ Messi និង Ronaldo នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ តែ​អាជីព​របស់​ពួក​គេ​នឹង​ចូល​មក​ដល់ទី​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ Mbappe គឺជា​ម្នាក់​ដែល​អាច​នឹង​ឡើង​ជំនួស​» ។

គេ​បាន​បន្ត​ថា ៖«​គេ​អាច​មើលទៅ​ថា Neymar ជា​ម្នាក់​ដែល​ស្នង​តំណែង​នោះ តែ​សម្រាប់​ខ្ញុំ គឺ Mbappe លេង​បាន​ល្អ​ជាង Neymar​។ គេ​នៅ​ក្នុង​កម្រិត​មួយ​ដែល​នឹង​ឡើង​ខ្ពស់ត្រដែត​ពេល​ឱកាស​មក​ដល់​។ អ្នក​អាច​ឃើញ​ស្រាប់​ថា​ក្រុម​ខ្សែការពារ​របស់ Man Utd ភ័យ​ខ្លាំង​ពេល​បាល់​បាន​ធ្លាក់​មក​លើ​ជើង​របស់ Mbappe ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​»​។

ជា​ចុង​ក្រោយ អតីត​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា ៖«​ប្រសិនបើ​គេ​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លួន​បែប​នេះ​ទៀត គេ​នឹង​ឈ្នះ​ពាន​ជា​បន្តបន្ទាប់​នៅ​រដូវ​កាល​ខាង​មុខ​ៗ ហើយ​អាច​នឹង​ស៊ីដាច់ Messi និង Ronaldo»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe ក្នុង​រដូវ​កាល​នេះ​រក​គ្រាប់​បាល់​បាន​២៤​គ្រាប់ ដែល​ធ្វើ​ឱ្យ​រូបគេ​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ក្នុង​លី​គ​អឺរ៉ុប​កប់​ៗ​ទាំង​៥ បន្ទាប់​ពី​ជើង​ខ្លាំង Messi ដែល​រកបាន​២៥​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ