ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​បើ​អត់​ឃើញ​កា​តាប​ខ្មៅ​នេះមុន​…​ក៏​អត់​​ដឹង​ថា​ មាន​សព​មនុស្ស​ដែរ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​សព​​នារី​ម្នាក់​​ដែលត្រូវបាន​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​នៅ​ក្នុង​ប្រឡាយ​ព្រំ​ដី​ក្នុង​ព្រៃ​មួយ​កន្លែង ​ហើយ​សង្ស័យ​​ជា​ករណី​ឃាតកម្មនោះ មកព្រឹកថ្ងៃទី០៩ មីនា សមត្ថកិច្ចនៅ​កំពុង​​ស្រាវជ្រាវ​និង​ស៊ើប​អង្កេតយ៉ាងចិត្តដាក់បំផុត ដើម្បី​​រក​មូលហេតុ​ពិត ហើយបន្ត​​តាម​ចាប់​ជន​ដៃដល់ផងដែរ ដែល​ការប្រទះ​​​…

ខេត្តកណ្ដាល ​៖ ​សព​​នារី​ម្នាក់​​ដែលត្រូវបាន​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​នៅ​ក្នុង​ប្រឡាយ​ព្រំ​ដី​ក្នុង​ព្រៃ​មួយ​កន្លែង ​ហើយ​សង្ស័យ​​ជា​ករណី​ឃាតកម្មនោះ មកព្រឹកថ្ងៃទី០៩ មីនា សមត្ថកិច្ចនៅ​កំពុង​​ស្រាវជ្រាវ​និង​ស៊ើប​អង្កេតយ៉ាងចិត្តដាក់បំផុត ដើម្បី​​រក​មូលហេតុ​ពិត ហើយបន្ត​​តាម​ចាប់​ជន​ដៃដល់ផងដែរ ដែល​ការប្រទះ​​​ ឃើញនិង​បង្ក​ការ​ភ្ញាក់ផ្អើលខ្លាំង​ នៅ​រសៀល​ថ្ងៃ​ទី​៨ មីនា​ ស្ថិត​នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខ​កំពូល ខេត្តកណ្តាល​ ។

ប្រភព​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ​សព​នារី​រង​គ្រោះខាងលើ ត្រូវបាន​ស្គាល់មាន​​ឈ្មោះ នៅ ស្រី​លាប អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឬ​ស ឃុំ​សំបួរមាស ស្រុក​មុខកំពូល ។ ប្រភព​ដដែល​បន្ត​ថា ​មុន​ពេល​កើតហេតុនោះ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ពឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​​កសិករ រស់​នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស គាត់​​​ជិះ​ម៉ូតូ​មក​រាយ​មង នៅ​ចំណុច​បឹង​ក្របី​ស្លាប់ ។ ខណៈ​ជិះ​មក​ដល់​មាត់បឹង​មិនឃើញ​ទូក​នៅ​មាត់បឹង ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​កា​តាប​ខ្មៅ​មួយនៅ​ក្បែរផ្លូវ​ ក៏​ឈប់​ចុះ​មក​មើល ស្រាប់តែ​ឃើញ​សពនាង ក្នុងប្រឡាយ​ព្រំ​ដី​ក្នុង​ព្រៃ ។

ភ្លាម​នោះ ក៏​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​នគរបាល​ជំនាញ ចុះ​កន្លែង​កើតហេតុ​ធ្វើការ​កោសល្យ​វិ​ច្ច័​យ​។

អត្ថបទសរសេរ ដោយ