ក្រោយ​ប្រកាស​ឈប់​លេង​ឱ្យ​ជម្រើសជាតិ​ពេល​នេះ Messi នឹង​ប្រកួត​ឱ្យ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ជា​ថ្មី


តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កា​ពី​ទែន​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ហៅ​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Venezuela និង Morocco ។

ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឯ Wanda Metropolitano និង​នៅ Tangier ក្នុង​ថ្ងៃ​ទី​២៦ ខែមីនា​។ Messi នឹង​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​តែ​មួយ​ទេ ។ ពោល​គឺ​ការ​ប្រកួត​ជាមួយនឹង Venezuela ដែល​សមាគម​ន៍​បាល់ទាត់​អា​ហ្ស​ង់​ទី​ន បាន​លក់​សំបុត្រ​ដាច់​អស់​លើស​ពី ១​ម៉ឺន​សន្លឹក ។

មូលហេតុ​ដែល Messi មិន​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​ជាមួយនឹង Morocco គឺ​ដោយសារ​តែ Barcelona ត្រូវ​ប្រកួត​ជាមួយនឹង Espanyol បួន​ថ្ងៃក្រោយ ។

Messi បាន​សម្រេចចិត្ត​ចូល​និវត្តន៍​នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ក្រោយ​ពី​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ ក្នុង​ប្រទេស​រុ​ស្ស៊ី ហើយ​មិន​បាន​ចូល​លេង​តាំងពី​ពេល​នោះ​មក ។ ដូចនេះ ការ​ប្រកួត​ជាមួយនឹង Venezuela គឺជា​ការ​ប្រកួត​ដំបូង​គេ​របស់ Messi ជាមួយនឹង​អា​ហ្ស​ង់​ទី​ន ក្រោយ​ពី World Cup ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ