ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនិត​កឹ​ម សុខា​ស្នើ​ឈប់​ប្រកាន់​និន្នាការ​នយោបាយ​លាប​ពណ៌ មួលបង្កាច់ ជេរ​ប្រមាថ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ឈប់​ប្រកាន់​និន្នាការ​នយោបាយ​លាប​ពណ៌ មូល​បង្កាច់ ជេរ​ប្រមាថ ឬ​ប្រកាន់បក្ស​នេះ​បក្ស​នោះ ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ឈប់​ប្រកាន់​និន្នាការ​នយោបាយ​លាប​ពណ៌ មូល​បង្កាច់ ជេរ​ប្រមាថ ឬ​ប្រកាន់បក្ស​នេះ​បក្ស​នោះ ។ លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​យើង​បាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​សកម្មភាព​នយោបាយ តាម​មាគ៌ា​អហិង្សា​ផ្សះផ្សា​ជាតិ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ​ប្រកបដោយ​ចីរភាព​» ។

លោក​បន្ត​ថា ការ​ផ្សះផ្សា​ជាតិ គឺជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​បញ្ឈប់​បញ្ចប់​នូវ​ការ​បែកបាក់​ជាតិ​ការ​រើសអើង ការ​ជេរ​ប្រមាថ លាប​ពណ៌ មួលបង្កាច់ ញុះញង់​រវាង​ខ្មែរ និង​ខ្មែរ ក្នុង​សង្គម ដោយ​ចាប់ផ្ដើម​ពី​ខ្លួន​យើង​ផ្ទាល់​គ្រប់​រូប​ដែល​ជា​កោសិកា​នៃ​សង្គម​ជាតិខ្មែរ​យើង ។ ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គ្រប់​និន្នាការ អាច​រួមរស់​ដោយ​មាន​ស្នាមញញឹម​ដ៏​មាន​ន័យ​ពី​ទឹកចិត្ត​ស្មោះសរ ដូច​រូប​នៅ​ប្រាសាទ​ព្រហ្ម​បាយ័ន​នៅ​ក្នុង​មាតុភូមិ​កម្ពុជា យើង​ឡើង​វិញ​ដូច​សម័យ​មហានគរ ។

លោក​បាន​គូសបញ្ជាក់​ថា​« អ្នក​រង​គ្រោះ​ឈឺចាប់​ថ្ងៃនេះ​នឹង​មិន​ធ្វើ​ឱ្យ​មាន​អ្នក​រង​គ្រោះ​ឈឺចាប់​នៅ​ថ្ងៃស្អែក​!» ដោយ​យើង​ឈប់​ប្រកាន់​និន្នាការ​គ្នា​ស្លាប់​រស់ លាប​ពណ៌ មួលបង្កាច់ ជេរ​ប្រមាថ ចងកំហឹង​រវាង​ខ្មែរ​នឹង​ខ្មែរ ចាក់​ដោត​ឆ្កឹះឆ្កៀល ហើយ​ងាក​មក​កសាង​ទំនុក​ទុកចិត្ត គោរព​ផ្ដល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​រួម​គ្នា​ការពារ កសាង​អភិវឌ្ឍ៍​សង្គម​ជាតិ​ខែ្ម​រ​យើង​វិញ​» ។ លោក​បាន​បន្ថែម​ថា យើង​នាំ​គ្នា​ព្យាយាម​បន្ត​រៀបចំ​សង្គម​យើង​ឱ្យ​ខាង​តែ​បាន​នូវ​សង្គម​ជឿនលឿន​ថ្លៃថ្នូរ​មួយ​សម្រាប់​យើង​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង ។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​សាបព្រោះ​នូវ​ការ​លាប​ពណ៌ ជេរ​ប្រមាថ មួលបង្កាច់ ញុះញង់ បំបែកបំបាក់​សង្គម បំពុលសង្គម​ខ្មែរ យក​ទៅ​ចាក់​ចូល​ទៅ​ក្នុង​សង្គម​យើង​នា​ពេល​នេះ​នាំ​ឱ្យ​មានការ​រើសអើង​សង្គម​បែកបាក់​គ្មាន​ទី​បញ្ចប់ ។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា «​យើង​ត្រូវ​ហ៊ាន​ថា​ទេ ហើយ​ជាមួយនឹង​សច្ចភាព​យើង​នាំ​គ្នា​កាត់​បន្ថយ​ទ​ង្វើ​នោះ​បន្តិច​ម្ដង​ៗ ដោយ​អំណត់​អត់ធ្មត់ តស៊ូ បន្ត​ព្យាយាម​ផ្សះផ្សា​ចិត្ត​ផ្សះផ្សា​ជាតិ​យើង​ដែល​បាន និង​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​នេះ​» ។ ចំណែក​លោក មុត ច​ន្ថា អតីត​អ្នក​ជំនិត និង​ជានា​យក​ខុទ្ទកាល័យ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ​ថា លោក​កឹ​ម សុខា នៅ​តែ​ប្រកាន់​គោលការណ៍​ខ្មែរ​តែ​មួយ ផ្សះផ្សារ​-​បង្រួបបង្រួម​ជាតិ អហិង្សា មិន​ចាត់​ទុក​ខ្មែរ​ណា​ជាស​ត្រូវ ហើយ និង​មិន​គុំ​គួ​ន​មិន​សងសឹក​ខ្មែរ ។

លោក​បញ្ជាក់​ថា «​ថ្មី​ៗ​នេះ ឯកឧត្តម កឹ​ម សុខា បាន​បញ្ជាក់​ជំហរ​គាំទ្រ និង​ស្វាគមន៍​អ្វី​ក៏​ដោយ​ឱ្យ​តែ​មាន​ដំណោះស្រាយ​គឺ ទី​១-​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ ទី​២-​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទី​៣-​ដើម្បី​សិទ្ធិ​មនុស្ស ។ ក្នុង​ន័យ​នេះ​អ្នកនយោបាយ​ពុំគួរ​ប្រកាន់​យក​ចរិត​«​ដុត​ឲ្យ​ខ្លោច រោល​ឲ្យ​ឆៅ » ទេ ។ ខ្មែរ​រស់​ក្នុង​សង្គម​ខ្មែរ​តែ​មួយ​ដូច្នេះ​ខ្មែរ​អាច​និយាយ​ជាមួយ​ខ្មែរ ដើម្បី​ផលប្រយោជន៍​រួម​របស់​សង្គម​ខ្មែរ​ទាំងមូល​» ។

សូម​ជម្រាប​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​មនុស្ស​ជំនិត​របស់​លោក​កឹ​ម សុខា​នេះ បន្ទាប់​ពី​ក្រុម​លោក​សម រ​ង្ស៊ី​ដែល​នៅ​ក្រៅប្រទេស​បាន​កំពុង​វាយប្រហារ ក្រុម​កឹ​ម សុខា កំពុង​ចាញ់បោក​សម្តេច​តេ​ជោ​ហ៊ុន​សែន ។ បើ​តាម​ប្រពន្ធ​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ក្រុម​លោក​កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​សុំ​សិទ្ធិ​នយោបាយ​ច្រើន ជាង​លោក​ក្រុម​លោក​សម រ​ង្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ