ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​និយាយ​ពី​ស្វាមី​ខិលខូច​បញ្ចាំង​អបអរ​ទិវា​សិទ្ធិ​នារី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៩ នៅ​រោង​ភាពយន្ត​ក្នុង​ផ្សារ​ទំនើប​អុ​ី​អន​១ រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សម្ពោធ​វណ្ណ​កម្ម​ថ្មី​រឿង​«​លោក​ប្តី​»​របស់​ផលិតកម្ម​អិ​ល​ឌី​ភាពយន្ត ។ រឿង​នេះ​រំលេច​សុ​ទ្ឋ​តែ​តួអង្គ សំខាន់​ៗ​ជា​ច្រើន​រឿង ។ រឿង​«​លោក​ប្តី​»​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៩ នៅ​រោង​ភាពយន្ត​ក្នុង​ផ្សារ​ទំនើប​អុ​ី​អន​១ រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សម្ពោធ​វណ្ណ​កម្ម​ថ្មី​រឿង​«​លោក​ប្តី​»​របស់​ផលិតកម្ម​អិ​ល​ឌី​ភាពយន្ត ។ រឿង​នេះ​រំលេច​សុ​ទ្ឋ​តែ​តួអង្គ សំខាន់​ៗ​ជា​ច្រើន​រឿង ។ រឿង​«​លោក​ប្តី​»​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១៩​តទៅ​អបអរ​ទិវា​នារី​អន្តរជាតិ​៨ មីនា​។ រឿង​«​លោក​ប្តី​»​ជា​ភាពយន្ត​និយាយ​ពី​ស្វាមី​ខិលខូច​មាន​ល្បិច​ជាមួយ​ប្រ​ព​ន្ឋ ។ ល្បិច​ធ្វើ​ឲ្យ​ប្រ​ព​ន្ឋ​គ្រាំ​ចិត្ត​ស្ទើរតែ​ក្អួត​ឈាម​ព្រោះ​ប្តី​កំហូច​។

អ្នក​នាង​ខ្ញុង​តួអង្គ​សំខាន់​នៅ​ក្នុង​រឿង​បាន​ឲ្យ​ដឹង​ថា​នាង​សម្រេចចិត្ត​សម្តែង​រឿង​«​លោក​ប្តី​»​គឺ​ព្រោះតែ​ចង់​បង្ហាញ​ឲ្យ​បុរស​ទាំងឡាយ​គួរ​ពិចារណា​គិតដល់​ចិត្ត​ប្រ​ព​ន្ឋ​ផង ធ្វើ​អ្វី​ត្រូវ​យល់​គ្នា ។ ក្នុង​សាច់​រឿង​នាង​ដើរតួ​ឆ្នាស តែ​ទប់​អត់​ជាប់​ជាមួយ​ប្តី​ដែល​ខិលខូច ពោរពេញ​ដោយ​ល្បិច​។ មនុស្ស​ស្រី​ជា​មេផ្ទះ​ទោះ​បែប​ណា​គឺ​ទ្រាំ ហើយ​ចុងបញ្ចប់​ប្តី​កែខ្លួន តែ​នៅ​ឆ្លៀត​ខិលខូច ខ្លះ​ៗ​។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ ដែល​ចូលរួម ហើយ​ច្រៀង​ជា​កិត្តិយស​បាន​និយាយ​ថា​ស្នាដៃ​មួយ​នេះ​នាង​ពេញចិត្ត​ដោយសារ​និយាយ​ពី​ស្ត្រី​និង​ស្វាមី ។ ប្តី​ប្រ​ព​ន្ឋ​ត្រូវ​ស្មោះ​នឹង​ង​គ្នា ហើយ​នាង​ក៏​ជា​ស្ត្រី​មេផ្ទះ​យល់​ច្រើន​ពី​បញ្ហា​នេះ ។ ដោយសារ​ចង់​ឲ្យ​គ្រួសារ​ល្អ ទោះ​លំបាក​ហត់នឿយ​បែប​ណា​មិន​ដែល​ត្អូញ​ឡើយ នេះ​ជា​ទឹកចិត្ត​ស្ត្រី​មេផ្ទះ ។

ក្នុង​កម្មវិធី​សម្ពោធ​រឿង អ្នក​រៀបចំ​កម្មវិធី​បាន​អញ្ជើញ​គូ​ស្វាមី​-​ភរិយា​ជា​អ្នកសិល្បៈ និង​អ្នកជំនួញ​មួយ​ចំនួន​ចូលរួម ។ គូ​ស្វាមី​-​ភរិយា​ទាំងនោះ​ត្រូវ​បាន​នាយ​ពែ​ក​មី សួរ​អំពី​ភាព​ខិលខូច​របស់​ស្វាមី​ឲ្យ​ត្រូវ​នឹង​សាច់​រឿងភាពយន្ត រឿង​«​លោក​ប្តី​»​។

លោក​ហេង ឡុ​ង និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​នាយ​ពែ​ក​មី​ហៅ​ឡើង​អង្គុយ​លើ​ឆាក​ហើយ​ផ្តើម​សួរ​លោក​ហេង ឡុ​ង ថា​ស្រឡាញ់​អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា ណាស់​មែន​ទេ ?​មាន​ដែល​ខិលខូច​អី​នៅ​ក្រៅ​ឬ​អត់ ! លោក​ហេង ឡុ​ង ហាក់​គាំង​បន្តិច​នឹង​សំនួរ​នេះ រួច​ហើយ​ទើប​ឆ្លើយ​ថា​«​និយាយ​មិន​ចេញ​ទេ​!»​។ ចំណែក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឆ្លើយ​បែប​កំប្លែង​ថា​«​ខ្ជិល​និយាយ តែ​ស្ត្រី​មេផ្ទះ​ស្រឡាញ់​ស្វាមី និង​ស៊ូ​អត់ធ្មត់ ហើយ​បៀមទុក្ខ ពេល​ខ្លះ​ចង់​ក្អួត​ឈាម​»​។ ក្នុង​ឱកាស​សម្ពោធ​រឿង​«​លោក​ប្តី​»​វត្តមាន​តារា​ចូលរួម​មាន​អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា និង​ស្វាមី លោក​ឡេ​ង ណា​វ៉ា​ត្រា និង​ភរិយា លោកតា​វិច​ទ័​រ និង​ភរិយា កញ្ញា​ដេ​នី ក្វា​ន់ និង​គូស្នេហ៍ លោក​មួន ម៉ា​រ៉ា និង​ភរិយា លោក​រ៉ូ​ណា​ន លោក​ទ្រី តារា​វុ​ធ កញ្ញា​សម សុជាតារ លោក​ឈុ​ន សុវណ្ណ​ភក្តី និង​សុវណ្ណ រ៉ា​ផា កញ្ញា​នី​ឡា កញ្ញា​ចាន់​ថា នាយ​គ្រឿន លោក​សឿ​ន វិ​តា សុខ ស្រី​លក្ខណ៍ និង​ស្វាមី ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ