ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​លិង្គ​អាច​បង្ក​រោគ​សញ្ញា​ព្រមាន​អ្វីខ្លះ?

5 ឆ្នាំ មុន

អ្នក​គួរតែ​ដឹង​អំពី​ភាព​មិន​ប្រក្រតី ឬ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​លិង្គ ដែល​រួម​មាន ៖ .​ការ​ឡើង​ធំ ឬ​ឈឺចាប់​នៅ​លើ​លិង្គ ដែល​មិនជា​សះស្បើយ​ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍ ។ មានការ​ហូរ​ឈាម​ពី​ក្នុង​លិង្គ ឬ​ពីក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ…

អ្នក​គួរតែ​ដឹង​អំពី​ភាព​មិន​ប្រក្រតី ឬ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​លិង្គ ដែល​រួម​មាន ៖
.​ការ​ឡើង​ធំ ឬ​ឈឺចាប់​នៅ​លើ​លិង្គ ដែល​មិនជា​សះស្បើយ​ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍ ។

  1. មានការ​ហូរ​ឈាម​ពី​ក្នុង​លិង្គ ឬ​ពីក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ ។
  2. មាន​ចេញ​ក្លិនស្អុយ​ចេញពី​លិង្គ​របស់​អ្នក ។
  3. ស្បែក​លិង្គ​ក្រាស់ ឬ​ស្បែក​គ្រប​ក្បាល​លិង្គ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​កា​រលាត់ស្បែក​គ្រប​ក្បាល​លិង្គ ។
  4. ការ​ផ្លាស់​ប្តូរ​ពណ៌​នៃ​ស្បែក​របស់​លិង្គ ឬ​ស្បែក​គ្រប​ក្បាល​លិង្គ ។
  5. ឡើង​កន្ទួល​ក្រហម​លើ​លិង្គ ។
    ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
    វា​មិន​ទំនង​ទេ ដែល​ពួក​គេ​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺមហារីក​លិង្គ ប៉ុន្តែ​ពួក​វា​ចាំបាច់​ត្រូវ​តែ​ទទួល​បានការ​តាមដាន​យ៉ាង​ជាក់លាក់​ដោយ​វេជ្ជបណ្ឌិត​ជំនាញ ។
    ការ​ពន្យារពេល​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​លិង្គ អាច​បន្ថយ​ឱកាស​នៃ​ការ​ព្យាបាល​បាន​ជោគជ័យ​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ