ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្ត្រីម្នាក់​កៀបជាប់ក្នុង​កាប៊ីន ​រីឯ​បុរស​ម្នាក់​​ទៀត​លូនចេញ​ស្រែក​ហៅគេ​ជួយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​​ងងុយដេក​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ប្រឡាយ​អត់​មានទឹក ​បណ្តាល​ឲ្យ​ក្រឡាប់​កៀប​​ជាប់​​អ្នក​បើកបរ​ម្នាក់​ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​រងរបួសធ្ងន់​។ ហេតុការណ៍​​គ្រោះថ្នាក់ចរាចរណ៍បង្កឡើង​ដោយខ្លួន​ឯងនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៣​និ​ង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ​ខែ​មី​នា​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​)…

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​​ងងុយដេក​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ប្រឡាយ​អត់​មានទឹក ​បណ្តាល​ឲ្យ​ក្រឡាប់​កៀប​​ជាប់​​អ្នក​បើកបរ​ម្នាក់​ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​រងរបួសធ្ងន់​។

ហេតុការណ៍​​គ្រោះថ្នាក់ចរាចរណ៍បង្កឡើង​ដោយខ្លួន​ឯងនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៣​និ​ង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ​ខែ​មី​នា​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​) ​ដែល​ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​កុងតឺន័រ​ខាងលើ​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣B-៤៨៧៩ ​បើកបរ​ដោយ​បុរ​សម្នាក់មិនស្គាល់អត្តសញ្ញាណ បាន​រង​របួស​ធ្ងន់ និងស្ត្រីម្នាក់ជាអ្នក​រួម​ដំណើរ​មិនស្គាល់អត្ត​សញ្ញាណ បាន​រង​របួសធ្ងន់សន្លប់ស្តូកស្តឹង​ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ដ​កុងតឺន័រ​ខាងលើ​ជិះគ្នា​​២នាក់​ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ សង្ស័យ​​អ្នក​បើកបរ​ងងុយដេក ​បាន​បើក​រេចង្កូត​ទៅ​ផ្នែក​ខាងស្ដាំ ​ធ្វើ​ឲ្យ​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ប្រឡាយ​​អត់​ទឹក បណ្តាល​ឲ្យ​រថយន្ត​កុងតឺន័រ​ខាងលើ​ក្រឡាប់​ផ្ងារជើង​ឡើង​លើកៀប​ជាប់​អ្នក​បើកបរ និងស្ត្រីជា​​អ្នក​រួម​ដំណើរ​ម្នាក់​ក្នុង​កា​ប៊ី​ន​​រង​របួសធ្ងន់​ទាំង​២​នាក់តែម្តង​ ។

ប្រភពដដែល​បាន​បន្ត​ថា ក្នុងហេតុការណ៍​ខាងលើ​នោះ ស្ត្រី​ម្នាក់ជាអ្នក​រួម​ដំណើរ​បាន​សន្លប់​ស្ដូកស្ដឹង ចំណែកឯ​​បុរសជាអ្នកបើកបរ​បាន​លូន​ចេញ​ស្រែកហៅ​អោយ​គេ​ជួយ​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​មក​​ដឹក​យក​ទៅ​​មន្ទីរពេទ្យ​​ភ្លាម​ៗ​ផង​ដែរ ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា គេឃើញ​មាន​ឯកសារ​សម្គាល់​នៅក្នុង​រថយន្ដ​កុងតឺន័រ​ខាងលើ​​ជា​របស់​ក្រុមហ៊ុន​ផែស្ងួត ហុ​ក ឡាយ ហួរ​។

ក្រោយ​ពេល​កើតហេតុ​ ដោយសារ​រថយន្ត​ខាងលើ​មិន​មាន​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ និ​ង​មិន​បង្ក​​គ្រោះថ្នាក់​ដល់​អ្នកដទៃ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ខាង​តំណាង​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ ដើម្បី​មក​ស្ទូច​យករថយន្តកុងតឺន័រ​​ទៅ​ជួសជុល​ដោយខ្លួន​ឯង​ភ្លាម​ៗ​ផង​ដែរ ៕