ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​នេះ​! មាន​តែ​របស់​អត់​ឃើញ​ម្ចាស់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​បី​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បង្ក្រាប ខណៈ​កំពុង​ចូល​ទៅ​ដឹកឈើ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ ។ នគរបាល​ស្រុក​កែវ​សីមា​ដឹកនាំ​ដោយ​លោក​វរសេនីយទោ…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​បី​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បង្ក្រាប ខណៈ​កំពុង​ចូល​ទៅ​ដឹកឈើ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ ។

នគរបាល​ស្រុក​កែវ​សីមា​ដឹកនាំ​ដោយ​លោក​វរសេនីយទោ អ៊​ន សា​រ៉ា ជា​អធិការរង​បាន​សហ​ការណ៍ ជាមួយ​កម្លាំង​ការិយាល័យ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​កម្លាំង​ប៉េ​អឹ​ម​ផ្ទៃ​ប្រទេស និង​កម្លាំង​នគរបាល ការពារ​ព្រំដែន​៦២១​បាន​ចុះ​ទៅ​ចំណុច​គីឡូម៉ែត្រ​១៥៩ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​រឹបអូស​បាន រថយន្ត​ចំនួន​០៣​គ្រឿង ដែល​ក្នុង​ព្រៃ​ចម្ងាយ​ពី​ផ្លូវជាតិ​៧៦​ប្រហែល​៦០០​ម៉ែត្រ​ត្រៀម​ដឹកឈើ​ចេញ ។

រថយន្ត​ទាំង​បី​គ្រឿង​នោះ​ប្រភេទ​តូ​រី​ស ចំនួន​០២​គ្រឿង គ្មាន​ស្លាក​លេខ និង​០១​គ្រឿង​ទៀត​ម៉ាក​កា​ម៉ា​រី​ហើម ពណ៌​សម្បក​ឪឡឹក គ្មាន​ស្លាក​លេខ និង​រណា​យន្ត​ចំនួន​០៣​គ្រឿង ។ បច្ចុប្បន្ន​វត្ថុ​តាង​បាន​យក​មក​រក្សារ​ទុក​នៅ​ស្នាក់​ការ​ដែនជំរកសត្វព្រៃ​កែវ​សីមា ដោយឡែក​ជនសង្ស័យ​បាន​រត់​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ