ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៣៣

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម​ជា​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សួន សា​វឿ​ន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​របង​ក្រាស…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម​ជា​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សួន សា​វឿ​ន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​របង​ក្រាស ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ ២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំនុច​ភូមិ​កំពូល​មាស ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ក្នុង​ករណី​ខាងលើ​ដោយ​រថយន្ត​របស់​លោក មាន​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល ២A-៦៤៦៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ក្នុង​ទិស​ដៅ​ស្របគ្នា​) លុះ​មក​ដល់​ច​ណុ​ច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មើ ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ​កំពត​១N-៧០៥៤ បើកបរ​ដោយ​ឈ្មោះ អ៊ុ​ក យិ​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្នង់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច (​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​) ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការ​គ្រោះថ្នាក់​នេះ​កើតឡើង​មន្ត្រី​យោធា​ម្ចាស់​រថយន្ត​បង្ក​មិន​បាន​រត់គេច​ខ្លួន​ទេ​បាន​ជួយ​អន្តរាគមន៍​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ស្រុក​កំពង់ត្រាច​ភ្លាម​ៗ​ដែរ ។ យានយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​កម្រិត​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ