ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ក ចំប៉ា​រ័​ត្ន មាន​អារម្មណ៍ល្អជាមួយ​ទៀង មុំ​សុធា​វី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន ជា​ដៃគូ​ទៅ​ណា​មក​ណា​ជាមួយ​តារា​កំប្លែង​នាង​អុ​ី​ត ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​នឹង​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​លោក​បាន​ថត​បទ​ចម្រៀង​ថ្វាយ​ព្រះករុណា ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​សំឡេង​ផ្អែម​កញ្ញា​ទៀង មុំ​សុធា​វី​។ ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​មួយ​រយៈពេល​ខ្លី…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន ជា​ដៃគូ​ទៅ​ណា​មក​ណា​ជាមួយ​តារា​កំប្លែង​នាង​អុ​ី​ត ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​នឹង​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​លោក​បាន​ថត​បទ​ចម្រៀង​ថ្វាយ​ព្រះករុណា ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​សំឡេង​ផ្អែម​កញ្ញា​ទៀង មុំ​សុធា​វី​។ ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​មួយ​រយៈពេល​ខ្លី តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូ​ដ លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន ហៅ​Da Make ត្រូវ​គេ​កត់​សម្គាល់ថា​ឈាន​ឡើង​កេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង ដោយ​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​នៅ​ប៉ុស្តិ៍​លេខ​៥ ។ អ្វី​ដែល​កាន់តែ​សរសើរ​ទៅ​ទៀត គឺ​លោក​ត្រូវ​បាន​ផលិតករ​ជ្រើស​ឱ្យ​សម្ដែង​បទ​ថ្វាយ​ករុណា ដែល​ជា​បទ​ទឹកដម​សំលេង​របស់​តារាចម្រៀង​កញ្ញា​ទៀង មុំ​សុធា​វី ។

លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន និយាយ​ថា ក្នុង​ចំណោម​ការ​សម្ដែង​ទាំងអស់​ដែល​លោក​បាន​ប្រឡូក លោក​ហាក់​មាន​អារម្មណ៍ល្អ​ចំពោះ​ការ​សម្ដែង​ជាមួយ​តារាចម្រៀង​កញ្ញា​ទៀង មុំ​សុធា​វី ជាង​ការ​សម្ដែង​កន្លង​មក ដោយសារ​តែ​ការ​សម្ដែង​របស់​លោក​ជាមួយ​នាង គឺជា​កា​សម្ដែង​ក្នុង​បទ​ចម្រៀង​ថ្វាយ​ដល់​ព្រះករុណា ដែល​លោក​បាន​ចាត់​ទុក​ថា​នោះ​ជា​ស្នាដៃ​មួយ​ដែល​លោក​មិន​ធ្លាប់​ថត ។

លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន បដិសេធ​បង្ហើប​ឱ្យ​ដឹង​ពី​ចំណងជើង​បទ​ចម្រៀង ដោយ​គ្រាន់តែ​អះអាង​ថា នេះ​ជា​បទ​របស់​ព្រះករុណា និង​ជា​ការ​សម្ដែង​ផ្លួ​វ​ការ​មួយ បើ​ធៀប​នឹង​ការ​សម្ដែង ផ្សេង​ៗ ។ សម្រាប់​ការ​សម្ដែង​ត្រូវ​បាន​សម្រិតសម្រាំង​ពី​ក្រុម​ផលិតករ ដែល​ធ្វើ​ឱ្យ​លោក​ប្រយ័ត្នប្រយែង​ចំពោះ​ការ​សម្ដែង​របស់​ខ្លួន ។
«​អ្វី​ដែល​កាន់តែ​សប្បាយចិត្ត​ទៅ​ទៀត គឺ​ខ្ញុំ​បាន​សម្ដែង​ជាមួយ​កញ្ញា​ទៀង មុំ​សុធា​វី ដែល​ជា​តារាចម្រៀង​សំនៀង​ផ្អែម និង​ស្រទន់​ម្នាក់ ដែល​ខ្ញុំ​គឺជា​ហ្វេ​ន​ជា​យូរ​មក​ហើយ »​។ លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន និយាយ​បែប​នេះ ។
ការងារ​សម្ដែង នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ នេះ​បាន​ជួយ​ឱ្យ​លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន កាន់តែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជាង​មុន ដោយ​តាំងពី​លោក​ឈាន​ឡើង​តួឯក​មក គឺ​មិន​មាន​ផលិតករ​ណា​ម្នាក់​ឱ្យ​លោក​សម្ដែង​ជា​តួ​រាយរង​ទៀត​ទេ ។ មិនមែន​រើសអើង​មិន​ថត​ជា​តួរង​ទេ តែបើ​មាន​ផលិតករ​ទាក់ទង ក៏​លោក​អាច​នឹង​មិន​ថត​ដែរ បើ​ការ​សម្ដែង​នោះ​ចេញ​មុខ​ត្រឹម​មួយ​ប្លង់ ឬ​២​ប្លង់ ហើយ​បាន​ត្រឹម​តម្លៃ​ខ្លួន​ដូច​ការ​ថត​កន្លង​មក ។ ម្យ៉ាង​មក​ពី​លោក​កាក់កប និង​មមាញឹក​នឹង​ជំនួញ​លក់​រថយន្ត​នោះ​ផង ទើប​លោក​ប្រកាស​ថា បើ​អ្នក​ទាក់ទង​មក​មិន​ឱ្យ​តម្លៃ​ដល់​ខ្លួន គឺ​សុខចិត្ត​ទំនេរ​គួ​ក​ជេ​ឡាន​ល្អ​ជាង ។

លោក​អ៊ុ​ក ចំប៉ា​រ័​ត្ន បាន​សម្ដែង​ច្រើន​រឿង​មក​ហើយ ដូច​ជា​រឿង​«​ឈាម​ស្នេហ៍​ក្បត់​បេះដូង​» រឿង «​ឋាន​សួ​គ៍​វណ្ណៈ​» រឿង​«​គំនុំ​ស្នេហ៍​ភ្លើង​អាឃាត​» រឿង​«​លោហិត​រនាំង​ស្នេហ៍​» រឿង​«​ភរិយា​ឈ្លើយ​ស្នេហ៍​» រឿង​«​បន្តោង​ខ្សែ​ក​ពេជ្រ​» និង​រឿង​«​ស្នេហ៍​បញ្ច្រាសទិស​»​ជាដើម ។ ការងារ​បង្ហាញ​ម៉ូ​ដ​ក៏​មាន​ទីផ្សារ​គួរសម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ