ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ថិត​នៅ​ស្រុក​សំរោង​ទង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ដែល​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ​ ដែល​ក្រសួង​ប្រកាស​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​២២ ​មីនា​ខាង​មុខ​នេះ នឹង​បើក​ការដ្ឋាន​ជា​ផ្លូវការ​ស្ថិត​នៅ​ទីតាំង​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។ ​នេះ​បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មីនា​នេះ​ ។…

រាជធានី​ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ដែល​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ​ ដែល​ក្រសួង​ប្រកាស​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​២២ ​មីនា​ខាង​មុខ​នេះ នឹង​បើក​ការដ្ឋាន​ជា​ផ្លូវការ​ស្ថិត​នៅ​ទីតាំង​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។ ​នេះ​បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​មីនា​នេះ​ ។

លោក វ៉ា ស៊ឹ​មសុ​រិ​យ៉ា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​បើក​ការដ្ឋាន​សាងសង់ ​នៅ​ថ្ងៃ​ទី​២២ ​មីនា ហើយ​ទីតាំង​ត្រៀម​ដី​ពីរ​កន្លែង ភ្នំពេញ ​និង​កំពង់ស្ពឺ ​។ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះក្នុង​ចំណោម​ទីតាំង​ខាងលើ​នេះ​ការ​រៀបចំ​អាច​នឹង​នៅ​ខេត្តកំពង់ស្ពឺ​។​តែបើ​តាម​មន្ត្រី​ច្បាស់ការ​ផ្សេង​ទៀត​បញ្ជាក់​ថា​ធ្វើ​នៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​រហូត​ដល់​២​ម៉ឺន​នាក់​ ។

លោក ទេស​រដ្ឋមន្ត្រី ស៊ុន​ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែរក្សា​ផ្លូវ Road Care Mobile App កាលពី​ថ្ងៃ​ទី ១៣​ធ្នូ ថា​ ការ​បើក​ការដ្ឋាន​សាង​សាង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ​។ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ក្រុមហ៊ុន​សាងសង់​ចិន បាន​ចំណាយ​ប្រាក់​ទិញ​សម្ភារៈ​គ្រឿងចក្រ​គ្រប់​ប្រភេទ​អស់​ប្រហែល​១០០​លាន​ដុល្លារ​សម្រាប់​យក​មក​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ​។ លោក​លើក​ឡើង​ថា« យើង​រង់​ចាំ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​ទាក់ទង ​និង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ​។ ​តែ​សង្ឃឹមថា នឹង​បើក​ការដ្ឋាន​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ព្រោះ​យើង​រក​ទីតាំង​បើក​ការដ្ឋាន​សាងសង់​បណ្តុះ​អាសន្ន​បាន​ហើយ »​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ បើ​តាម​ព័ត៌មាន​ធ្លាប់​ទទួល​បាន​ចុង​ក្រោយ ពី​មន្ត្រី​ក្រសួង​សាធារណៈការ ​គឺគម្រោង​មួយ​នេះចាប់ផ្តើម​ចេញពី​ភ្នំពេញ​ទៅ​អាច​នឹង​ចាប់ផ្តើម​ពី​ចំណុច​ផ្លូវ​ទំនប់​គប់​ស្រូវ ​។

លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេសនៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូនមាន​ប្រសាសន៍​ថា ផ្លូវ​ល្បឿន​លឿន​នេះមាន​៤​គន្លង ,​ទទឹង​ផ្លូវ​ប្រវែង​២៤​ម៉ែត្រ​ក្រា​ដោយ​កៅស៊ូ​AC ,​មាន​សូន​ច្បារ​ខណ្ឌ​កណ្តាល និង​មាន​របង​សងខាង​នេះនឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ ប្រើ​រយៈពេល​សាងសង់​ប្រហែល​៥​ឆ្នាំ ​។ ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ស្ពាន​វែង ​និង​មធ្យម​មាន​៥៦​កន្លែង​, ស្ពាន​ខ្លី ៣៣​កន្លែង​,​ស្ពាន​រម្លង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង​ ។ លោក​បន្ត​ថា ៖« ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿ​នេះភាគី​ដែល​ជា​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថវិកា​នេះ យើង​បាន​ពី​ប្រទេស​ចិន​មក​វិញ​។​ចិន​នឹង​ផ្តល់​ឱ្យ​យើង​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​ប្រមាណ​១៥០​លាន​ដុល្លារ ។​ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​និង ការ​ដោះស្រាយ​មិន​ទាន់​កើត​មាន​នោះ​ទេ ដោយសារ​មិន​ទាល់​បានដឹង​ថា​ខ្សែ​ផ្លូវ​នេះ​កាត់​ត្រង់​ចំណុច​ណា​នៅឡើយ​»៕

ភាគី​ដែល​ជា​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ គឺ​ក្រសួង​សេដ្ឋកិច្ ច​និង​ហិរញ្ញវត្ថុ ថវិកា​នេះយើង​បាន​ពី​ប្រទេស​ចិន​មក​វិញ ​។​ ចិន​នឹង​ផ្តល់​ឱ្យ​យើង​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​ប្រមាណ​១៥០​លាន​ដុល្លារ ។​ ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​ និងការ​ដោះស្រាយ​មិន​ទាន់​កើត​មាន​នោះ​ទេ ដោយសារ​មិន​ទាល់​បានដឹង​ថា​ខ្សែ​ផ្លូវ​នេះ​កាត់​ត្រង់​ចំណុច​ណា​នៅឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ