ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨នាក់ របួសធ្ងន់ស្រាល​​២០នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា : ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៧ ខែ​មិ​នា ឆ្នាំ​២០១៩​កើតឡើង​១៤​លើក​(​យប់​១១​លើក​) ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា : ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៧ ខែ​មិ​នា ឆ្នាំ​២០១៩​កើតឡើង​១៤​លើក​(​យប់​១១​លើក​) ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៩​លើក​ស្លាប់​៦​នាក់​,​មិន​គោរព​សិទ្ធ​១​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​, ​ស្រវឹង​១​លើក​ ។​ សរុប​ស្លាប់​៨​នាក់​ : ​ម៉ូតូ​៨​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៧​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក ស្លាប់​២​នាក់​,​ម៉ូតូ​និង​គោ​យន្ត​១​លើក​ស្លាប់​១​នាក់ ។​

បណ្តាល​ឲ្យ​ខូចខាត​យាន​៣២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​,​រថយន្ត​តូច​៧​លើក​,​រថយន្ត​ធំ​៤​លើក​,​គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​ស្រី​១​នាក់​របួស​៣​នាក់​,​កំពង់ស្ពឺ​៣​លើក​ស្លាប់​២​នាក់​របួស​១​នាក់​, កណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​បន្ទាយ​មាន​ជ័យ​២​លើក​ស្លាប់​២​នាក់​របួស​៣​នាក់​,​កំពង់ចាម​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៧ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២៥២៦​គ្រ​(​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៤៨៤​គ្រ​(៧២%) អប់រំ​១៨០គ្រឿង ​(​ម៉ូតូ​៣៧%) មធ្យោបាយ​ពិន័យ​៣០៤​គ្រឿង​(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៧ ខែ​មិ​នា ឆ្នាំ​២០១៩ ​បាន​ចុះ​អនុវត្ត​៦៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៤០៦​គ្រឿង​ អប់រំ​១០៨​គ្រឿង​ ពិន័យ​ចំនួន​សរុប​២៤០​គ្រឿង​ (​មួក​១៧៤​គ្រឿង​ កញ្ចក់​៥៩​គ្រឿង​ ស្រវឹង​២​គ្រឿង​ ផ្សេង​ៗ៥​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ