ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្តីដុតផ្ទះ និង​វាយ​សន្លប់…លោកជំទាវម្នាក់​​អាណិតចុះទៅសួរផ្ទាល់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារ​ព្ឋ​ទិវា​សិ​ទ្ឋ​នារី​អន្តរជាតិ ៨ មិ​នា ដោយឡែក​នៅ​ស្រុក​កំពង់ត្រឡាច​ឯណោះ​វិញ បាន​កើត​មាន​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ប្រ​ព​ន្ឋ​ចំនួន​ពីរ​អង្រែ បណ្តាល​អោយ​សន្លប់ បន្ទាប់​ពី​ប្រ​ព​ន្ឋ​រអ៊ូ​រឿង​ប្តី​ដុត​ផ្ទះបាយ​ឆេះ​ខ្ទេច​។ ក្រោយ​ពេលកើតហេតុ…

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារ​ព្ឋ​ទិវា​សិ​ទ្ឋ​នារី​អន្តរជាតិ ៨ មិ​នា ដោយឡែក​នៅ​ស្រុក​កំពង់ត្រឡាច​ឯណោះ​វិញ បាន​កើត​មាន​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ប្រ​ព​ន្ឋ​ចំនួន​ពីរ​អង្រែ បណ្តាល​អោយ​សន្លប់ បន្ទាប់​ពី​ប្រ​ព​ន្ឋ​រអ៊ូ​រឿង​ប្តី​ដុត​ផ្ទះបាយ​ឆេះ​ខ្ទេច​។

ក្រោយ​ពេលកើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់ត្រឡាច ចំណែក​ជន​ដៃដល់​ជា​ប្តី​ក៍​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា​ឆ្នាំ​២០១៩ បន្ទាប់​ពី​ចាប់ខ្លួន​បាន​មួយ​ថ្ងៃ ។ គួរ​រំលឹក​ថា ប្តី​ដុត​ឆេះ​ខ្ទេច​ផ្ទះបាយ និង​វាយ​ប្រពន្ធ​២​អង្រែ​បុក​គ្រឿង​សន្លប់​ស្តូក

នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា នោះ​ផង​ដែរ លោក​ជំទាវ តុ​ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​សម្ព័​ន្ឋ​យុវជន​ស្រឡាញ់​សន្តិភាព ចុះ​សាកសួរ​ស្ត្រី​រង​គ្រោះ​ខាងលើ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់ត្រឡាច ដោយ​បាន​ផ្តល់​អំណោយ​លើកទឹកចិត្ត​ចំនួន​១៥​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគ បរិភោគ មួយ​ចំនួន​ទៀត ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​ស្ត្រី​រង​គ្រោះ​ខាងលើ ត្រូវ​ពង្រឹងស្មារតី ដើម្បី​មើលថែ​កូន​បន្ត មិន​ត្រូវ​គិត​ខ្លី​ឡើយ ហើយ​រឿង​ប្តី​ទុក​អោយ​ច្បាប់​ចាត់ការ មិន​ត្រូវ​ទៅ​សុំ​អោយ​អនុគ្រោះ​ដូច​មុន​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ