ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកប្រតិបត្តិអាមេរិកប្រាប់ ត្រំា ថានឹងរើសបុគ្គលិកដែលមិនមានបរិញ្ញាប័ត្របន្ថែម

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​រើ​សបុរ​គ្គ​លិ​ក​អា​មេ​រិ​ក​ដែល​មិន​មាន​បរិញ្ញាប័ត្រ​បន្ថែម ។ White House បាន​ទទួល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដែល​ចូលរួម​គណៈកម្មា​ធិការ​​ប្រឹក្សា​យោបល់​ទាក់ទិន​នឹង​បញ្ហា​ពលករ ក្រោម​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​រើ​សបុរ​គ្គ​លិ​ក​អា​មេ​រិ​ក​ដែល​មិន​មាន​បរិញ្ញាប័ត្រ​បន្ថែម ។

White House បាន​ទទួល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដែល​ចូលរួម​គណៈកម្មា​ធិការ​​ប្រឹក្សា​យោបល់​ទាក់ទិន​នឹង​បញ្ហា​ពលករ ក្រោម​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump)​។ ក្នុង​នោះ​រួម​មាន​នាយក​ប្រតិបត្តិ​មក​ពី Apple Inc, IBM Corp, Lockheed Martin Corp, Siemens USA និង Home Depot Inc ជាដើម ។

លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់ Apple បាន​និយាយ​ថា ជិត​៥០%​នៃ​បុគ្គលិក​ក្រុមហ៊ុន​មិន​ទាន់​មាន​បរិញ្ញាប័ត្រ​ទេ​កាលពី​ឆ្នាំ​មុ ន​។

លោក​បាន​និយាយ​ថា «​ពួក​យើង​មិន​ដែល​គិត​ថា​បរិញ្ញាប័ត្រ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​មាន​ដើម្បី​អាច​ធ្វើការ​បាន​ល្អ​ទេ​»​។ តែ​លោក​បាន​បន្ថែម​ថា សមត្ថភាព​ក្នុង​ការ​សរសេរ​កូដ​លើ​កុំព្យូទ័រ​គួរតែ​ជា​លក្ខខណ្ឌ​មួយ​មុន​ពេល​សិស្ស​វិទ្យាល័យ​អា​មេ​រិ​ក​បញ្ចប់​ការ​សិក្សា ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា លោក​ចង់​ជួយ​ក្រុមហ៊ុន​ស្វែងរក​បុគ្គលិក ហើយ​លោក​ចង់បាន​ជនអន្តោប្រវេសន៍​ដែល​មាន​ជំនាញ​ខ្ពស់​បន្ថែម​ព្រោះ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ទាប​ត្រឹម ៤%​នៅឡើយ​។

កាលពី​ខែ​មុន ការិយាល័យ​ស្ថិតិ​ការងារ​បាន​និយាយ​ថា ចំនួន​ការងារ​ដែល​កំពុង​ស្វែងរក​បុគ្គលិក​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​កាលពី​ខែធ្នូ ឬ​ស្មើ ៧.៣​លាន​កន្លែង​។ White House បាន​និយាយ​ថា​វា​បង្ហាញ​ពី​ការ​ផ្ទុយ​គ្នា​នៃ​ជំនាញ​ដែល​ត្រូវការ និង​ជំនាញ​ដែល​កំពុង​ត្រូវ​បាន​បង្រៀន និង​តម្រូវ​ឲ្យ​មានការ​ខិតខំ​បន្ថែម​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​អា​មេ​រិ​ក​កាន់តែ​ច្រើន​ចូល​ក្នុង​ទីផ្សារ​ការងារ​។

White House ក៏​បាន​បន្ត​ថា សមាជិក​គណៈកម្មាធិការ​ផ្តល់​ទីប្រឹក្សា​នឹង​សហការ​ដើម្បី​បង្កើត និង​អនុម័ត​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ការងារ​អា​មេ​រិ​ក​កាន់តែ​ល្អ និង​ជួបនឹង​តម្រូវការ និង​ឧបសគ្គ​នៃ​សតវត្ស​ទី​២១​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ