ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាប់ឃាតករឆ្លើយ​ ដែល​ខ្លួន​​សម្លា.ប់​នាង​​ពេលកំពុង​​រួម​ភេទ…ហួសចិត្ត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើតាម​​ចំលើយ​សារភាព​របស់​ជន​ដៃដល់​ជា​ឃាតករ​ក្រោយចាប់ខ្លួនបាន​និយាយ​ថា «នៅ​ពេល​រូបគេ​នាំ​នារី​រងគ្រោះចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់ «ប៉ាអុីម៉ាក់អ៊ុី» នោះ ក៏កើតការ​ក្តៅក្រហាយដុត​កម្លោចដល់​​បេះដូង​របស់​​គេ ខណៈ​ដែល​កំពុង​រួមមេត្រី​នោះ​ ក៏​មាន​បុរស​ម្នាក់​បាន​ខ​លម​ករក​​នាង ហើយ​នាង​ក៏​បានអោយ​ខ្លួន​បញ្ឈប់​មួយ​ភ្លេ​ត​សិន…

ខេត្តតាកែវ ៖ បើតាម​​ចំលើយ​សារភាព​របស់​ជន​ដៃដល់​ជា​ឃាតករ​ក្រោយចាប់ខ្លួនបាន​និយាយ​ថា «នៅ​ពេល​រូបគេ​នាំ​នារី​រងគ្រោះចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់ «ប៉ាអុីម៉ាក់អ៊ុី» នោះ ក៏កើតការ​ក្តៅក្រហាយដុត​កម្លោចដល់​​បេះដូង​របស់​​គេ ខណៈ​ដែល​កំពុង​រួមមេត្រី​នោះ​ ក៏​មាន​បុរស​ម្នាក់​បាន​ខ​លម​ករក​​នាង ហើយ​នាង​ក៏​បានអោយ​ខ្លួន​បញ្ឈប់​មួយ​ភ្លេ​ត​សិន ​ធ្វើ​ឱ្យ​រូបគេ​បាន​ខឹង​យ៉ាង​ខ្លាំង ​ក៏​ចាប់​មួ​ល.ក​សម្លាប់​តែ​ម្តង​ទៅ ។ ក្រោយ​ពេល​សម្លាប់​នាង​រួច​ហើយ ខ្លួន​ក៏​បាន​ចុះ​មក​ក្រោម​ ដោយ​ប្រាប់​សន្តិសុខ​ថា ទៅ​ទិញ​បបរ​មក​ញាំ តែ​រូបគេ​ ក៏​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​បងប្អូន​ទាំង​យប់ រួច​ប៉ូលិស​ក៏​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន» ។ ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត កំពុង​តែ​សួរ​ចម្លើយ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់់​ការ​តាម​ផ្លូវច្បាប់ ។

គួររំលឹកថា ​ជនសង្ស័យ​ឈ្មោះ សុខ ចន្ទ​លី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មានមុខ​របរ​ភ្នាក់ងារ ខាង​ឥណទាន​មួយ​កន្លែង​ក្នុង​ខេត្ត ។ រីឯនារី​​រង​គ្រោះ​​ដែលត្រូវជននេះសម្លាប់​ឈ្មោះ ឃិ​ន ច​ិន្តា ​​អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ មានមុខ​របរនារី​បម្រើ​ខារ៉ាអូខេជុំ​មិត្ត ។ នាងដេក​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ «ប៉ា​អី​ុ​ម៉ាក់​អី​ុ​» ហើយត្រូវប្រទះសព នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

សូមបញ្ជាក់ទៀតថា ការ​វែកមុខ​រកឃាតករ​នេះបាន ​គឺមក​ពី​ការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ទើប​​ស្គាល់​អត្ត​សញ្ញាណ​ជន​​នេះ ហើយ​តាម​ការ​ស្រាវជ្រាវ​ពី​សំណាក់​សមត្ថកិច្ច​ ដែល​បាន​ធ្វើ​ការងារ​នេះ យ៉ាង​​ដុត​ដៃដុត​ជើង​ក៏​បានដឹង​ពី​កន្លែង​ដែល​ជន​នេះ​លាក់ខ្លួន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

អ្នក​ច្បាប់​មួយ​រូប​​ឱ្យដឹងថា ចំពោះ​ឃាតករ​នេះ​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ ទៅ​៣០​ឆ្នាំ ព្រោះថា ​ការ​សម្លាប់​ដោយ​កំហឹង​មួយ​ឆាវ ។ ប៉ុន្តែ​បើ​មាន​គម្រោង​គិត​ទុកជា​មុន​វិញ ជន​នេះ​ អាច​ប្រឈម​នឹង​ការ​ជាប់គុក​មួយ​ជីវិត ។

អត្ថបទសរសេរ ដោយ