ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើល​…ស្ទាប…?

10 ឆ្នាំ មុន

ក្នុង​ថ្នាក់​រៀន​មួយ​អ្នក​គ្រូ​ក្រោយ​ពី​ខិតខំ​ពន្យល់​សិស្ស​អំពី​សីលធម៌​រស់​នៅ​ហើយ​ សិស្ស​សួរៈ
ភក្តីៈ អ្នក​គ្រូ!​ ខ្ញុំ​សុំ​សួរ​អ្នក​គ្រូ​ក្រៅ​មេរៀន​មួយ​ថា​ តើ​ជើង​មេឃ​ឆ្ងាយ​ប៉ុន​ណា​ទៅ​អ្នក​គ្រូ?​
អ្នក​គ្រូៈ អូហ៍! រឿង​ហ្នឹង​អ្នក​គ្រូ​ក៏​មិន​ដឹង​ចម្ងាយ​ដែរ​ តែ​គ្រាន់​តែ​ដឹង​ថា​ ឆ្ងាយ​ណាស់​មិន​អាច​គណនា​បាន​ទេ ព្រោះ​ចក្កវាឡ​ធំ​ធេង​ណាស់​ភក្តី។​

ចែមៈ អ្នក​គ្រូ!​ ខ្ញុំ​សុំ​សួរថា​ ជើង​មេឃ​ និង​ជើង​មុង​ខុសគ្នា​យ៉ាង​ម៉េចអ្នក​គ្រូ?​
អ្នក​គ្រូៈ យី! ម៉េច​ក៏​ឯង​សួរ​អុីចឹង​ ចែម?​ ព្រោះ​ជើង​មុង​នៅ​ជិត​យើងអាច​ប៉ះ​ ស្ទាប​បាន​ ឯ​ជើង​មេឃ​ឆ្ងាយ​មិន​អាច​ប៉ះ​ ឬ​ស្ទាប​បាន​ទេ​ យល់​ទេ​ ចែម?​
ចែមៈ បាទ! អ្នក​គ្រូ! អីុចឹង​បាន​ន័យ​ថា​ ជើង​មេឃ​ឆ្ងាយ​ មើល​ឃើញ​ តែ​ស្ទាប​មិន​ត្រូវ​ ឯ​ជើង​មុង​ជិត​ មើល​ឃើញ​ ស្ទាប​ត្រូវ​ មែន​ទេ​អ្នក​គ្រូ?​
អ្នក​គ្រូៈ ចា​៎ស! ត្រឹមត្រូវ​ហើយ ចែម មាន​អី​ខុស​ពី​ហ្នឹង​ទៀត?​
ចក់លើក​ដៃ​ ហើយ​ងើប​ឈរ​ភ្លែត​ឡើង​ ។
ចក់​ៈ មិនមែន​សុទ្ធតែ​អីុចឹង​ទាំង​អស់​ទេ​អ្នក​គ្រូ! ជួន​កាល​នៅ​ជិត​ មើល​អត់​ឃើញ​ តែ​ស្ទាប​ត្រូវ​អ្នក​គ្រូ!​
អ្នក​គ្រូៈ ហើយ​ចុះស្អី​ទៅ​ចក់? នៅ​ជិត​ មើល​អត់​ឃើញ តែស្ទាប​ត្រូវ?​
ចក់ៈ បាទ! អ្នក​គ្រូ!​ គឺ​ជើង​សក់ និង​ជើង​ធ្មេញ​អ្នក​គ្រូ!​ នៅ​ជិត​បង្កើយ​ ហើយ​មើល​អត់​ឃើញ​ តែ​ស្ទាប​ត្រូវ ។​
អ្នក​គ្រូៈ អើ! ល្អ​ណាស់​ចក់ ត្រឹម​ត្រូវ​ហើយ​ អ្នក​គ្រូភ្លេច​ ពិត​ជា​ឆ្លាត​មែន​ ចក់ ។​ ឥឡូវ​នេះ​ប៉ុណ្ណឹង​សិន​ចុះ​ ដូចជា​អស់​ចម្ងល់​ហើយ​មែន​ទេ​ទាំង​អស់​គ្នា?​
សាញ់​ ក្លាហាន​លើក​ដៃ​សួរ​អ្នក​គ្រូ ។​
សាញ់ៈ បាទ!​ អ្នក​គ្រូ​! នៅ​ជិត​មើល​អត់​ឃើញ តែស្ទាប​ត្រូវ​ មិន​មែន​មាន​តែ​ជើង​សក់​ និង​ជើង​ធ្មេញ​ទេ​អ្នក​គ្រូ ។​ ខ្ញុំ​ឮ​ប៉ា​និយាយ​ថា​ ពេល​យប់​មើល​អត់​ឃើញ​ បាន​ដៃ​ស្ទាប​យោង!​ ឯ​ម៉ាក់​វិញ​ថា ដឹង​អី​ទេ​ ដៃបង​ឯង​ដូច​មឹក​អីុចឹង??​?
សិស្សៈ ហាស​ ៗៗៗ…!
អ្នក​គ្រូៈ អុញ!​ មើល​វា? អស់​រលីង​ ។
និពន្ធ​ដោយ​ ៈ ញឹម​ សាវុធ​