ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរស់នៅផ្លូវលេខ១បានផ្លូវស្អាតល្អហើយ បែរជាព្រួយបារម្ភ…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​លេខ​១ ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ដែល​ធ្លាប់តែ​រង​ទុក្ខ​លំបាក​ដោយសារ​តែ​ដីក្រហម​ហុយ​យ៉ាង​ខ្លាំង​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ពេល​នេះ​ពួក​គាត់​បាន​សប្បាយ​រីករាយ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ផ្លូវ​កៅស៊ូ​មួយ​ខ្យែ ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​របស់​ពួក​គាត់​ដែល​ចង់​បានជា​យូរណាស់​មក​ហើយ ។ សូម​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្យែ​នេះ គឺជា​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​ដែល​អាជ្ញាធរ​រៀបចំ​កសាង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​លេខ​១ ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ដែល​ធ្លាប់តែ​រង​ទុក្ខ​លំបាក​ដោយសារ​តែ​ដីក្រហម​ហុយ​យ៉ាង​ខ្លាំង​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ពេល​នេះ​ពួក​គាត់​បាន​សប្បាយ​រីករាយ​ហើយ​បន្ទាប់​ពី​ទទួល​បាន​ផ្លូវ​កៅស៊ូ​មួយ​ខ្យែ ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​របស់​ពួក​គាត់​ដែល​ចង់​បានជា​យូរណាស់​មក​ហើយ ។

សូម​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្យែ​នេះ គឺជា​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​ដែល​អាជ្ញាធរ​រៀបចំ​កសាង ដើម្បី​រៀបចំ​បុណ្យ​ទន្លេ​ក្នុង​ពេល​យ៉ាង​ខ្លី​ខាង​មុខ​នេះ ។ ប្រជាពលរដ្ឋ​រស់​តាម​ដងផ្លូវ​លេខ​១​ខាងលើ​បាន​សម្ដែង​ទឹកចិត្ត​រីករាយ​ដោយសារ​តែ​ទើបនឹង​បាន ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​បាន​លើក​ឡើង​ថា កន្លង​ទៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​ដែល​អាជ្ញា​កំពុង​តែ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​ខាងលើ​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ដោយសារ​តែ​ដី​កាន់តែ​ហ៊ុយ​ចូល​ផ្ទះសម្បែង​ដំណាំ​ដាំ​ដុះ ឡើង​ក្រហម​ដូច​លាប​ពណ៌ ។

ម្យ៉ាងវិញទៀត​របស់របរ​លក់ដូរ​ត្រូវ​គ្រប​ជា​ប្រចាំ ហើយ​ជា​ពិសេស​ទៅ​ទៀត គឺ​បញ្ហា​សុខភាព ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស់​គ្រប់​គ្នា ដើម្បី​ការពារ​ពី​ធូលី​ដី ។ ពួក​គាត់​មាន​ជំងឺ​ឈឺ​ថ្កាត់​ដោយសារ​តែ​រលាក​ផ្លូវដង្ហើម ។ បើ​ទោះបី​មានការ​ព្យាបាល​យ៉ាងណា​ក្តី​ក៏​គ្រាន់តែ​បាន​មួយ​ទប់ទល់​ប៉ុណ្ណោះ មិនជា​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ផ្លូវ​កៅស៊ូ​នេះ​បាន​ព្យា​ល​បាល​ជា​ស្រឡះ​តែ​ម្តង​។​ជាមួយ​គ្នា​នេះ​ពួក​គាត់​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​អាជ្ញាធរ​ខេត្ត ដែល​បាន​កសាង​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​បាន​សំដែង​ការ​ព្រួយបារម្ភ​ថែម​ទៀត បន្ទាប់​ពី​បាន​ផ្លូវ​យ៉ាង​ល្អ​នេះ​ហើយ​បែរជា​មាន​រថយន្ត ម៉ូតូ បាន​បើក​ល្បឿន​លឿន​ៗ​ពិសេស​រថយន្ត​ដឹក​ត្រី​ដែល​កត្តា​នេះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ​ក្រែង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​អ្នកបើកបរ​ល្បឿន​លឿន​បែប​នេះ​ពួក​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ធ្វើ​យ៉ាងណា អោយ​អ្នកបើកបរ​ទាំងនោះ​គោរព​ច្បាប់​ចរាចរណ៍​ផង ដើម្បី​សុវត្ថិភាព ។

គួរ​រំលឹក​ដែរ​ថា អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​កសាង​ផ្លូវ​ជា​ច្រើន​កន្លែង​សម្រាប់​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ដែល​ខេត្តកំពង់ឆ្នាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​នោះ​ផ្លូវ​លេខ​១​ខាងលើ​នេះ​ជា​ប្រភេទ​ចាក់​កៅស៊ូ DBST មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៥ ចំណុច​គល់​ស្ពាន់​ខ្សា​មរ​ហូត​ដល់​មាត់ទន្លេ​ជា​កន្លែង​អភិវឌ្ឍន៍​ថ្មី ។ ក្រៅពី​នោះ​នៅ​មាន​ផ្លូវ​លេខ​១៥​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥ កាត់​ឡើង​ភ្នំ​សន្ទូច​ក៏​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ DBST ដែរ ។

ដោយឡែក​ផ្លូវ​ក្នុង​ក្រុងមាន​ផ្លូវ​ក្បែរ​សាលារៀន​គំរូ​ក្រុង​ផ្លូវ​ត្រពាំង​បី​ផ្លូវ​ទៅ​ផ្សារ​ក្រោម​ជាដើម​ក៏​បាន​ចាក់​អ៊ុត​កៅស៊ូ​ជា​ប្រភេទ​ផ្លូវ AC រួច​អស់ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ