ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ពិជ័យ​សេនា ទៀ បា.ញ់ នាំ​គណៈ ប្រតិភូចុះពិនិត្យ​​ព្រំដែន…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​​រសៀល​ទី៦​ មីនា ​​​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​២៩,…

ខេត្តរតនគិរី​ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​​រសៀល​ទី៦​ មីនា ​​​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​២៩, ​លេខ​៣០ (​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​) ​និង​សួរសុខទុក្ខ​កម្លាំង​ការពារ​ព្រំដែន​ចំនួន​២៥០នាក់ ​ស្ថិត​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០២​ ​ក្នុងភូមិ​ប៉ក់​ញ៉ៃ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ ​ខេត្តរតនគិរី​។ ​ក្នុងឱកាស​​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ពាំនាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេចអគ្គមហាសេនាបតី​
តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ដែល​ជា​និច្ច​​​កាល ​សម្ដេច​តែងតែបាន​យក​ចិត្តទុកដាក់​ ចំពោះ​សុខទុក្ខ​របស់​កងកម្លាំងប្រដាប់អាវុធ​​ឈរជើង​នៅ​ជួរ​មុខ ​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរចំពោះគំរូ​វីរភាពរបស់​កង​កំ​ម្លាំ​ង​ទាំងអស់​ជា​ពិសេស​កងកំលាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​បំពេញ កាតព្វកិច្ច បំរើ​ជាតិ​មាតុភូមិ​ប្រកបដោយ​ទំនួល ខុស​ត្រូវ​ខ្ពស់ ចំពោះ​ការ​ការពារ​បូរណៈភាព​ទឹកដី នៅ​តាម​បន្ទាត់​ព្រំដែន​។

សម្ដេច​ពិជ័យ​សេនា ក៏​បានសំណូមពរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង នៅ​តាម​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវ​តែ​បន្ត​បង្កើន​កិច្ច សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​សាមគ្គី​ភាពល្អ ជាមួយ​អាជ្ញាធ​ពាក់ព័ន្ធ​របស់​ប្រទេស​ជិតខាង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​ប្រទេស​យើង​ទាំង​២ ក្លាយជា​ព្រំដែន​សន្តិភាព មានការ​ប្លា​ស់​ប្ដូ​ពាណិជ្ជកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រកប​របរ​ទទួលទាន​កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ទ្វេ​ឡើង​៕​

អត្ថបទសរសេរ ដោយ