ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​និង​គ្រហស្ថ​សុទ្ធតែ​ជា​អ្នក​ត្រូវការ​កិត្តិយស

5 ឆ្នាំ មុន

ថ្វីបើ​បព្វជិត និង​គ្រហស្ថ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ និង​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។ សេចក្តី​ថ្លៃថ្នូរ​របស់​គ្រហស្ថ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​សុចរិត បុគ្គល​នោះ​ឈ្មោះ​ថា…

ថ្វីបើ​បព្វជិត និង​គ្រហស្ថ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ និង​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។

សេចក្តី​ថ្លៃថ្នូរ​របស់​គ្រហស្ថ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​សុចរិត បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​កិត្តិយស ។

ចំណែក​អ្នកបួស​វិញ​បាន​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ សង្រួម​ឥន្ទ្រិយ​ឱ្យ​មាំ ចៀស​ឱ្យ​ឆ្ងាយ​ពី​អនេសនៈ​២១​និង​បាបធម៌​៥ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​ខ្ជាប់ខ្ជួន ជីវិត​របស់​អ្នកបួស​នោះ​ឈ្មោះ​ថា​រស់នៅ​ដោយ​បញ្ញា ។

សេចក្តី​នេះ​ស្រប​ទៅ​នឹង​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ការ​រស់នៅ​ដោយ​ប្រាជ្ញា ព្រម​ដោយ​ព្យាយាម​ជា​ធំ​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តី​ថ្លៃថ្នូរ បរិបូណ៌​ដោយ​សិរី​សួស្តី ។