ខេត្តកណ្តាល ៖ ជនដៃដល់ជាឃាតករចាក់សម្លាប់បុរសម្នាក់ ដែលត្រូវជនរងគ្រោះយល់ច្រលំថា«លួច
មានស្នេហ៍ជាមួយប្រពន្ធខ្លួន» ហើយគេទ្រាំមិនបាន ក៏យកដែកស្នរចាក់លើជនរងគ្រោះរហូតស្លាប់នោះ ត្រូវលោកអុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ មីនា ដោយជាប់ចោទបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ) បានប្រព្រឹត្ត ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី០៤ មីនា កន្លងមក ។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សំ សុង អាយុ២៤ឆ្នាំ ជាកម្មករឡឥដ្ឋ មានទីលំនៅភូមិកោះត្រាចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ដោយឡែក អ្នកស្លាប់ឈ្មោះ ស៊ុំ វឿន ហៅប៉ាវចិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកម្មករឡឥដ្ឋដូចគ្នា មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
សាក្សីនៅក្បែរកន្លែងកើតហេតុថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះមានសភាពស្រវឹងស្រាដូចគ្នា ក៏ត្រូវជនរងគ្រោះកើតរោគប្រចណ្ឌប្រពន្ធជាមួយនឹងជនសង្ស័យ ទើបបង្កឲ្យមានទំនាស់ពាក្យសម្តី រហូតវាយតបគ្នា ។ ពេលនោះជនរងគ្រោះបានយកដំបងប្ញស្សីវាយលើជនសង្ស័យនេះចំក្បាល៣ដំបង ចំណែកជនសង្ស័យបានទាញយកស្នមុខប្រាំមកចាក់ត្រូវជនរងគ្រោះវិញ ។
ភ្លាមនោះជនរងគ្រោះ បានរត់ចេញពីកន្លែងកើតហេតុ ពុំដឹងទៅណានោះទេ ។ លុះដល់វេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី០៥ មីនា ក៏ត្រូវពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់ផ្ទាល់ដីនៅជាប់ផ្ទះឈ្មោះវ៉ៃ ស្រី
លក្ខ័ ក៏រាយការណ៍មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់។ បន្ទាប់មក កម្លាំងបានសហការគ្នាចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវរហូតឃាត់ជនសង្ស័យនេះ ។
ចែករំលែកព័តមាននេះ