ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ដុត​ឆេះ​ខ្ទេច​ផ្ទះបាយ និង​វាយ​ប្រពន្ធ​២​អង្រែ​បុក​គ្រឿង​សន្លប់​ស្តូក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨ មីនា នៅ​ស្រុក​កំពង់ត្រឡាច​ឯណោះ​វិញ​ក៏​មាន​អំពើ​ហិង្សា​ដោយ​បុរស​ជា​ប្តី​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ប្រពន្ធ​ពីរ​អង្រែ បណ្តាល​អោយ​សន្លប់​ខណៈ​ប្រពន្ធ​រអ៊ូ​រឿង​ប្តី​ដុត​ផ្ទះបាយ​ឆេះ​ខ្ទេច ។ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ។ ជន​ដៃដល់​ជា​ប្តី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល…

ខេត្តកំពង់ឆ្នាំង ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨ មីនា នៅ​ស្រុក​កំពង់ត្រឡាច​ឯណោះ​វិញ​ក៏​មាន​អំពើ​ហិង្សា​ដោយ​បុរស​ជា​ប្តី​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ប្រពន្ធ​ពីរ​អង្រែ បណ្តាល​អោយ​សន្លប់​ខណៈ​ប្រពន្ធ​រអ៊ូ​រឿង​ប្តី​ដុត​ផ្ទះបាយ​ឆេះ​ខ្ទេច ។

ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ។ ជន​ដៃដល់​ជា​ប្តី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ចាប់ខ្លួន​បាន​មួយ​ថ្ងៃ ។

លោ​កន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មិ​នា ឆ្នាំ​២០១៩​នេះ​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឌុ​ច ហន ហៅ​(​ទ្រេ​ន​) អាយុ​៤២​ឆ្នាំ មុខរបរ​ជាក​ម្មការ​នី​រោងចក្រ​កាត់ដេរ​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ សម្បត្តិ សុធី អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ គ្រួសារ​ខាងលើ​មាន​ទីលំនៅ​ភូមិ​គ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។ លោក​បាន​បញ្ជាក់​ថា បុរស​ជា​ប្តី​ចាប់តាំងពី​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​មាន​សតិ​មិនល្អ ហើយ​តែង​ផឹក​ស្រវឹង​ជា​ប្រចាំ និង​ធ្លាប់​វាយ​ប្រពន្ធ​កូន​ជា​ច្រើន​សារ​រហូត​ដល់​ពេល​មួយ​វាយ​ប្រពន្ធ​បណ្តាល​អោយ​រង​របួស​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​យក​មក​ស្រុក​កំពង់ត្រឡាច ដើម្បី​កសាង​សំណុំរឿង ។

ប៉ុន្តែ​ដោយសារ​ប្រពន្ធ​មក​យំ​អង្វរ​សុំ​ទុក​ឱកាស​អោយ​បុរស​ជា​ប្តី​កែប្រែ ហើយ​សុំ​ត្រឹម​ធ្វើការ​អប់រំ​ហើយ​ក៏​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​បុរស​ជា​ប្តី​មិន​កែប្រែ​ច​រិ​ក​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩ បុរស​ជា​ប្តី​រូប​នោះ​ខឹង​នឹង​ប្រពន្ធ​បាន​ដុត​ផ្ទះបាយ​ឆេះ​ខ្ទេច ។ លុះ​ល្ងាច​ឡើង ប្រពន្ធ​ត្រឡប់​ពី​ធ្វើការ​វិញ​កំពុង​អង្គុយ​ហូប​បាញ់ឆែវ ហើយ​រអ៊ូ​រឿង​ឆេះ​អស់​ផ្ទះបាយ​ដែល​គួរ​អោយ​ស្តាយ ស្រាប់តែ​បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​បោច​សក់​ប្រពន្ធ​អូស​ទម្លាក់​ពីលើ​គ្រែ និង​ទាញ​យក​អង្រែ​បុក​គ្រឿង​វាយ​ប្រពន្ធ​២​អង្រែ បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង ។ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​ខាង​បាន​ជួយ​អន្តរាគមន៍​ដឹក​យក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក និង​រួម​គ្នា​ចាប់​បុរស​ជា​ប្តី​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល ។

លោក​សូម​បដិសេធន៍​ថា ប្តី​ដុត​ផ្ទះ គឺ​មិនមែន​ទេ គឺ​ដុត​ផ្ទះបាយ ។ ចំណែក​ជន​ដៃដល់​ជា​ប្តី​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត​រួច​ហើយ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់ត្រឡាច កាលពី​រសផល​ថ្ងៃ​ទី​០៦ ខែមីនា លោក​ជំទាវ តុ​ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ចុះ​សាកសួរ​ស្ត្រី​រង​គ្រោះ ដោយ​បាន​ផ្តល់​អំណោយ​លើកទឹកចិត្ត​ចំនួន​១៥​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​ពង្រឹងស្មារតី ដើម្បី​មើលថែ​កូន​បន្ត មិន​ត្រូវ​គិត​ខ្លី​ឡើយ ហើយ​រឿង​ប្តី​ទុក​អោយ​ច្បាប់​ចាត់ការ​មិន​ត្រូវ​ទៅ​សុំ​អោយ​អនុគ្រោះ​ដូច​មុន​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ