ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla Model Y ដែល​ជា​រថយន្ត SUV ថ្មី​របស់ Tesla នឹង​បង្ហាញមុខ​ឆាប់​ៗ​ខាង​មុខ

5 ឆ្នាំ មុន

ក្រុមហ៊ុន Tesla នឹង​បង្ហាញ​រថយន្ត​របស់​ខ្លួន Model Y ដែល​ជា​ប្រភេទ SUV ដ៏​សំខាន់​ប្រចាំ​ត្រកូល នៅ​ថ្ងៃ​ទី​១៤ ខែមីនា​…

ក្រុមហ៊ុន Tesla នឹង​បង្ហាញ​រថយន្ត​របស់​ខ្លួន Model Y ដែល​ជា​ប្រភេទ SUV ដ៏​សំខាន់​ប្រចាំ​ត្រកូល នៅ​ថ្ងៃ​ទី​១៤ ខែមីនា​ ខាង​មុខ​នេះ ហើយ​ក្រុមហ៊ុន​សង្ឃឹមថា​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​ក្នុង​ការ​ផលិត Model 3 យ៉ាង​យឺតយ៉ាវ អាច​ជា​មេរៀន​គួរ​ឱ្យ​ចៀសវាង​ក្នុង​ការ​ផលិត​លើក​នេះ ។

រថយន្ត Tesla Model Y នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ​២០២០ ហើយ​ការងារ​រចនា​ត្រូវ​បាន​បញ្ចប់ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ទើបតែ​បញ្ចប់​គម្រោង​ផលិត​រថយន្ត​ថ្មី​។ ថៅកែ​ក្រុមហ៊ុន លោក Elon Musk បាន​បញ្ជាក់​ពី​ការ​ចាប់ផ្តើម​នៃ​ការ​ផលិត​រថយន្ត​នេះ តាំងពី​ឆ្នាំ​មុន​លើ Twitter នៅ​ថ្ងៃ​ទី​១៥ ខែមីនា​។ លោក​បាន​និយាយ​ថា តម្លៃ​និង​លក្ខណៈ​ពិសេស​លម្អិត​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ព្រឹត្តិការណ៍​នេះ រួម​ជាមួយ​ការ​បង្ហាញ​សាកល្បង​នៅ​ក្នុង​ម៉ាស៊ីន​គម្រូ​។

តាម​ការ​ប្រកាស​បង្ហាញមុខ​រថយន្ត​កូនពៅ​របស់ Tesla បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​ពី​រថយន្ត Model 3 ដាក់​លក់​ក្នុង​តម្លៃ ៣៥០០០​ដុល្លារ (​ក្រៅ​ស្រុក​)​។ រថយន្ត​ថ្មី​នេះ នឹង​អាច​បើកបរ​រាល់​ការ​សាក​ថ្ម​ពេញ​ម្តង​បាន ២២០​ម៉ា​យ ដែល​វា​នៅ​តិច​ជាង​រថយន្ត Model 3 សេ​រ៊ី​ខ្ពស់ Long Range (៣២៥​ម៉ា​យ​)​។

លោក Musk បាន​និយាយ​ថា​ដោយសារ Model Y មាន​ទំហំ​១០%​ធំ​ជាង Model 3 វា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង ១០%​។ ប្រសិនបើ​តម្លៃ​ដូចនេះ​មែន វា​នឹង​អាច​មាន​តម្លៃ ៣៨៥០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​សេ​រ៊ី​ស្តង់ដា​ធម្មតា (​គ្មាន Option)​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្រូវការ​សម្រាប់ Model Y នឹង​មាន​ភាព​ច្រើន​ជាង Model 3 ដល់​ទៅ​ពាក់កណ្តាល ហើយ​ក៏​អាច​កើនឡើង​ដល់​ទ្វេ​ដង​ផង​ដែរ​។

រថយន្ត Model 3 មិន​ដែល​ពិបាក​ក្នុង​ការ​លក់​នោះ​ទេ ដោយសារ​តែ​តម្រូវការ​គឺ​មិន​ចេះ​ដាច់​នោះ​ឡើយ​។ បញ្ហា​របស់ Tesla គឺ​ការ​ផលិត​មិន​ទាន់​តម្រូវការ​។ នៅ​ពេល​នេះ ក្រុមហ៊ុន Tesla អាច​ផលិត​រថយន្ត Model 3 បាន​ត្រឹមតែ​១០០០​គ្រឿងក្នុង​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​។ គេ​សង្ឃឹមថា នឹង​អាច​បង្កើន​ឡើង​ដល់ ៧០០០​គ្រឿងក្នុង​មួ​យស​ប្តា​ហ៍ នៅ​ពេល​ដាច់​ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ