ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មិន​ច្រើន​តែ​ជា​ទឹកចិត្ត​…​អាច​ដោះ​ទ័ល​​​​បាន​​មួយ​គ្រាហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ និង​គ្រួសារ​មួយទៀត​ ដែល​ត្រូវ​បាន​អគ្គិ​​ភ័យ​បំផ្លាញ​ផ្ទះ​គាត់ ក្លាយជា​ផេះ​ផង់​ស្ថិត​នៅ​ចំណុច​671​ ក្នុងភូមិ​ប្រាសាទ​ក្នុង ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ​ នោះ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ និង​គ្រួសារ​មួយទៀត​ ដែល​ត្រូវ​បាន​អគ្គិ​​ភ័យ​បំផ្លាញ​ផ្ទះ​គាត់ ក្លាយជា​ផេះ​ផង់​ស្ថិត​នៅ​ចំណុច​671​ ក្នុងភូមិ​ប្រាសាទ​ក្នុង ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ​ នោះ កាលពី​​​រសៀល​ថ្ងៃ​ទី​០៦ មីនា បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ​ព្រមទាំង​ថវិកាមួយចំនួនផង​ពី​​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​ពីខាង​​ក្រុមហ៊ុន​មួយ​ផងដែរ​ ​។

​គួរបញ្ជាក់ថា គ្រួសារ​​ដែលជួប​គ្រោះអគ្គិ​ភ័យនេះ ​មាន​ប្តី​ឈ្មោះ​អិន​ ឆាយ​ អាយុ៤៨​ឆ្នាំ មាន​​ប្រពន្ធ​ឈ្មោះ​សឿ​ន ​ណាប់​ អាយុ​៥៨​ឆ្នាំ មាន​​ចិញ្ចឹម​ចៅប្រុស​-ស្រី​៤នាក់​ក្នុង​បន្ទុកទៀត ។​ គ្រួសារ​នេះ ​ទទួល​បាន​អង្ករ​​ចំនួន​3​កា​រ៉ុ​ង (​ស្មើ​​150​គីឡូក្រាម), ​​​មី​2កេស, ​ត្រីខ​5​យួរ, ​​ទឹកត្រី​3​យួរ​, ​ទឹកស៊ីអុីវ3​យួរ, ​កៅស៊ូ​តង់​​1 ​និង​ថវិកា​ចំនួន​70​ម៉ឺន​រៀល​ និង​140$​ទៀត ។

​ខណៈក្រុមការងារ​ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​គ្រួសារ​មួយទៀត​ 2​នាក់​ប្តី​ប្រពន្ធ​ជា​ចាស់ជរា ​គ្មាន​ទីពឹង​ និង​គ្មាន​កូនទៀត ​រស់នៅ​ក្នុង​ខ្ទម​តូច​មួយ​ រស់​អាស្រ័យ​អ្នកស្រុក​ ផ្តល់​បាយ​ទឹក​ក្រុមការងារ​នេះ​ ក៏​​បាន​រៃ​អង្គាសប្រាក់​គ្នា​ភ្លាម ជួយ​​ថវិកា​បាន​ចំនួន​315000​រៀល​(​សាមសិប​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​)​ និង​ប្រាក់​ថៃ​1500​បាត​ និង​ទឹក​ផ្លែ​ឈើ​១កេស ។​

គួរ​រំលឹកថា​ គ្រួសារ​រង​គ្រោះ​អគ្គិភ័យ​ គឺ​បង្ក​ឡើង​ដោយ​ម្ចាស់ផ្ទះ​ខ្លួនឯង បាន​​ដុត​សំរាម​ចោលហើ​យ​​រវល់​ទៅ​រែក​ទឹក ​ត្រូវ​​ភ្លើង​នោះឆាប​​រាល​ឆេះដល់​ផ្ទះ​អស់​តែ​ម្តង​ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ​មីនា កន្លង​មក ។

អត្ថបទសរសេរ ដោយ