ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ពលករ​ចំណាកស្រុក​ស្វែងរក​ការងារ​ក្រៅប្រទេស​ច្រើន​បង្ហាញ​ថា​ប្រទេស​មាន​សន្តិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នោះ​បង្ហាញ​ថា ប្រទេស​មាន​សន្តិភាព​ទើប​ពួក​គេ​អាច​ធ្វើ​បាន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​រិះគន់​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​ក្នុង​ការ​ស្វែងរក​ការងារ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងស្រុក​ទើប​មាន​ចំណាក់ស្រុក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នោះ​បង្ហាញ​ថា ប្រទេស​មាន​សន្តិភាព​ទើប​ពួក​គេ​អាច​ធ្វើ​បាន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​រិះគន់​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​ក្នុង​ការ​ស្វែងរក​ការងារ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងស្រុក​ទើប​មាន​ចំណាក់ស្រុក ដើម្បី​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​បែប​នេះ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧ មីនា​នេះ​ថា មតិ​មួយ​ចំនួន​និយាយ​ថា ការ​ដែល​មាន​ពលករ​ចំណាកស្រុក​ពី​កម្ពុជា​ច្រើន​នៅ​បរទេស​ដោយសារ​នៅ​ប្រទេស​កម្ពុជា​គ្មាន​សន្តិភាព គឺជា​ការ​ផ្ទុយ​ស្រឡះ ។ លោក​បញ្ជាក់​ថា​«​ការ​និយាយ​នេះ​មិន​ត្រឹមត្រូវ​តាម​ការ​ពិត​ទេ ដោយសារ​តែ​ប្រទេស​មាន​សន្តិភាព​ហ្នឹងហើយ​បានជា​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​ចេញ​លិខិតឆ្លងដែន​ឲ្យ​ពលករ​ចេញ​ទៅ​ក្រៅប្រទេស​មាន​គោលនយោបាយ​ទាក់ទង​រក​ទីផ្សារពលកម្ម​នៅ​ក្រៅប្រទេស​បាន ដើម្បី​ពលករ​មាន​ការងារ​ធ្វើ​»​។ លោក​បន្ត​ថា​ផ្ទុយ​ទៅ​វិញ បើ​ប្រទេស​មាន​សង្គ្រាម​អត់​មាន​ពលករ​ចំណាកស្រុក​រៀបរយ​ចេញ​ទៅ​ធ្វើការ​ឯ​បរទេស​ទេ ពេល​នោះ​គេ​ហៅ​ថា ជា​ជនភៀសខ្លួន ប្ញ​ភៀស​សឹក​ដែល​បណ្តា​ប្រទេស​មិន​ទទួលយក​នោះ​ទេ ។

ដូច្នេះ​ការ​ដែល​មាន​ពលករ​ចំណាកស្រុក​ខ្មែរ​បាន​ទៅ​ធ្វើការ​ច្រើន​ដោយសារ​នយោបាយ​ការ​បរទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស ទើប​បណ្តា​ប្រទេស​យល់ព្រម​ទទួលយក​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​គេ ។ លោក​ក៏​បាន​លើក​ឡើង​ថា មិនមែន​ដូច​អតីត​គណបក្សប្រឆាំង​និយាយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អសមត្ថភាព​រក​ការងារ​ឲ្យ​ពលករ​ធ្វើការ​នៅ​ក្នុងស្រុក​បាន​នោះ​ទេ ។ ពួក​គេ​ចោទ​រាជរដ្ឋាភិបាល​ថា ចង់​ឲ្យ​កូន​ខ្មែរ​ទៅ​ធ្វើ​ខ្ញុំកញ្ជះ​គេ​ឯ​បរទេស គឺ​ខុស ។ លោក​បាន​បន្ថែម​ថា ដោយសារ​ពលករ​ចំណាកស្រុក​នេះ​ហើយ​ទើប​ទី​១- យើង​មាន​ទីផ្សារពលកម្ម​ឲ្យ​ពលករ​ចំណាកស្រុក​យើង​មានការ​ងារ​ធ្វើ ។ ទី​២- ពលករ​មាន​ប្រាក់​ចំណូល ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​លើកកម្ពស់​ជីវភាព​រស់នៅ​ឲ្យ​ប្រសើរ​ឡើង ។

ទី​៣- មាន​ចំណូល​មក​ក្នុង​ប្រទេស​រួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ ។ លោក​ក៏​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​បាន​ចំណូល​ជាង​២០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ៗ ដោយសារ​ពលករ​ចំណាកស្រុក ។ ដូច្នេះ​សរុប​មក​ជា​រឿង​ធម្មតា​ដែល​បណ្តា​ប្រទេស​លើ​ពិភពលោក​មាន​ពលករ​ចំណាកស្រុក​ហើយ​ប្រទេស​នានា​មាន​ពលករ​ចំណាកស្រុក​ច្រើន​ជាង​កម្ពុជា​ផង ។ ពលករ​ចំណាកស្រុក​នាំ​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ពលករ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ